ទេសរដ្ឋមន្ត្រី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ស៊ីន​សេដ្ឋ​កុល​ចៅ​បង្កើត​លោក​ស៊ីន​ស៊ី​សាមុត

166
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នា​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ស៊ីន​សេដ្ឋ​កុល​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​ចន្ទ​៥​កើត​ខែបុស្ស​ឆ្នាំកុរ​ឯកស័ក​ពុទ្ធសករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៧​និង​៣០​នាទី​ក្នុង​វ័យ​៣៨​ឆ្នាំ​ដោយសារ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​

លោក​ស៊ីន​សេដ្ឋ​កុល​ត្រូវជា​ចៅ​បង្កើត​លោកតា​ស៊ីន​ស៊ី​សាមុត​អធិរាជ​សំឡេង​មាស​និង​ជា​កូនបង្កើត​របស់លោក​ស៊ីន​ចន្ទ​សា​យ៉ា​ដែល​បាន​ស្លាប់បាត់​ដោយ​ជំងឺ​ដូចគ្នានេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​មរណភាព​របស់លោក​ស៊ីន​សេដ្ឋ​កុល​គឺជា​ការបាត់បង់​នូវ​ឪពុក​បង្កើត​ជាទីគោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ក្រុមគ្រួសារ​ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​និង​សណ្តោស​ប្រោសប្រណី​ចំពោះ​កូន​ទាំងអស់​។​សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ជួយ​លើកស្ទួយ​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​បាន​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​។​

​សូម​ជម្រាបជូន​ថា​៖​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​មានការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​ដ៏​ធំ​នៅ​រោង​មហោស្រព​កោះ​ពេជ្រ​ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​មានឱកាស​បាន​សម្តែង​នូវ​ការកោតសរសើរ​របស់​ខ្លួន​និង​ចូលរួម​វិភាគទាន​ដល់​ក្រុមគ្រួសារ​លោកតា​ស៊ីន​ស៊ី​សាមុត​ក៏ដូចជា​ដើម្បី​អភិរក្ស​បទ​ចម្រៀង​ដែលជា​ស្នាដៃ​ដើម​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក ស៊ីន សេដ្ឋ​កុល ដែល​ត្រូវជា​ចៅ​បង្កើត​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស​