ទោះបីមមាញឹកការងារសិល្បៈតែ ណាខុន នៅតែប្រឹងបើកជំនួញថ្មី

492
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-មួយរយៈពេលនេះ តារាសម្តែង ណាខុន កំពុងតែមមាញឹកជាមួយនិង អាជីព សម្តែងរបស់ខ្លួន ពោលតារារូបនេះមិនសូវមានពេលទំនេរប៉ុន្មានទេ ព្រោះតែស្ទើរតែ គ្រប់ ប៉ុស្តិ៍ទូរទស្សន៍ គឺមានមុខតារាសម្តែង ណាខុន សឹងតែគ្រប់ប៉ុស្តិ៍តែម្តង។ ព្រោះតែ មាន សមត្ថភាពសម្តែងខ្ពស់ គូបផ្សំជាមួយនិងរូបសម្រស់ស្អាតសង្ហារបានធ្វើអោយ ណាខុន ឈរជាប់ជាតំណែងតួឯកប្រុសកំពូលតែម្តង។

ទោះបីជាមានការងារសិល្បៈមមាញឹកបែបណាក៏ដោយ ក៏តារាសម្តែង ណាខុន នៅ តែឆ្លៀតចង់បានមុខជំនួញបន្ថែមទៀត ព្រោះតែ ណាខុន គិតថា ការរកស៊ីគឺជាចំណង់ ចំណូលចិត្តរបស់ខ្លួនតាំងពីដើមមក។ មុខរបរថ្មីនេះ ត្រូវបានណាខុន បញ្ជាក់ថា បានចំ ណាយប្រាក់ខ្ទង់ ជាង២០ ម៉ឺនដុល្លារ ប៉ុន្តែត្រូវបានណាខុន ប្រាប់ថា ហាងស្រានោះ មានចូលហ៊ុនជាមួយនិងមិត្តភ័ក្រផងដែរ។

តារាសម្តែង ណាខុន បានបើកហាងលក់ស្រាមួយកន្លែង ឈ្មោះ «ផ្សារភេសជ្ជៈ» នៅតាមបណ្តោយផ្លូវ ព្រះត្រសក់ផ្អែម ជាប់ជាមួយនិង ធនាគារ ABA ។ ណាខុន បញ្ជាក់ថា «ផ្សារភេសជ្ជៈ» ចាប់បើកលក់ពីថ្ងៃអាទិត្យ ទី១៥ កញ្ញា នេះហើយ ចំណែកស្រា សុទ្ធសឹងតែនាំមកពីប្រទេសក្រៅ រួមជាមួយតំលៃពិសេស គឺមាន បញ្ចុះតំលៃ ១៥ភាគរយ ដល់អតិថិជនដែលបានមកទិញដល់ហាងផ្ទាល់៕