ទោះ​បង្ខំចិត្ត​ច្រូតស្រូវ ព្រោះ​ជំនន់​ទឹកភ្លៀង គំរាមកំហែង តែ​តម្លៃ​ស្រូវ​ឆ្នាំនេះ ថ្លៃ​ជាង​ឆ្នាំទៅ​

798
ចែករម្លែក
  • 10
    Shares

ដោយ​: ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ​: ទោះ​បង្ខំចិត្ត​ច្រូតស្រូវ ព្រោះ​ជំនន់​ទឹកភ្លៀង គំរាមកំហែង និង​ជន់​លិច តែ​តម្លៃ​ស្រូវ​ឆ្នាំនេះ នៅ​ខេត្តបន្ទាយមានជ័យ មកទល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ នេះ បាន​ថ្លៃ​ជាង​ឆ្នាំ ២០១៧ កន្លងមក​។​

​ប្រជាកសិករ និង​ឈ្មួញកណ្តាល បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី​២ ខែសីហា​ថា​: ទោះបី​ឆ្នាំនេះ មាន​ជំនន់​ទឹកភ្លៀង ជាថ្មី​ដូច​ឆ្នាំមុន ក៏​ទំហំ​ខូចខាត និង​ក្តី​ព្រួយបារម្ភ អាច​តូច​ជាង​។ ចំណែក​តម្លៃ​ស្រូវស្រាល ដើមរដូវ ក៏បាន​ហក់​ឡើងថ្លៃ ជាង​ឆ្នាំមុន​ដែរ បើ​គិត​ក្នុងពេល​ដូចគ្នា ។

ពួកគាត់ បាន​និយាយថាៈ កាលពី​ចាប់​ផ្តើមដំបូង នា​ខែកក្កដា ឆ្នាំ​២០១៨ ស្រូវ​ក្រអូប ពូជ​សែន​ក្រអូប ជា​មធ្យម​តាម​កន្លែង​ខុសគ្នា បាន​ថ្លៃ​ពី ៩,៣ ទៅ ៩,៧ បាត / ១ គ​.​ក្រ ។ តែ​គិត​ត្រឹម​ថ្ងៃនេះ (​ទី​២ ខែសីហា​) បាន​ចុះមក​ត្រឹម​ថ្លៃ ពី ៩,០១ ទៅ ៩,៣ បាត / ១ គ​.​ក្រ ។ នេះ​បើ​គិត​តម្លៃ​ស្រូវ ប្រភេទ​ល្អ តែ​សើម និង​នៅ​នឹង​ភ្លឺ ឬ​ទំនប់​ជាន់​វាលស្រែ​តែម្តង ។

ពួកគេ បាន​បន្តថាៈ តម្លៃ​នេះ ទោះយ៉ាងណា ក៏​វា​បាន​ថ្លៃ​ខ្ពស់ ជាង​ឆ្នាំ​២០១៧ បើ​គិត​ក្នុង​រយ​:​ពេល​ដូចគ្នា ។ ដូចជា នៅ​ឆ្នាំ​២០១៧ ស្រូវ​សែន​ក្រអូប បាន​ថ្លៃ​តែ​ពី ៦,៨ ទៅ ៨,៣ បាត / ១ គ​.​ក្រ ។​

​ចំណែក​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​តាមដាន និង​ស្រង់​ស​ន្ទ​ស្សន៍ អត្រា​តម្លៃ​ស្រូវស្រាល ដើមរដូវ ឬ​ហៅ​ស្រូវប្រាំង​ដើមរដូវ​វស្សា បានឱ្យដឹងថាៈ ទោះជា​ជើង​កំពង់​ទីផ្សារ (​ហាងឆេង​) តម្លៃ​ស្រូវស្រាល​នេះ វា​ប្រែប្រួល​ខ្លះ ក៏ពិតមែន ក៏​វា​រក្សាបាន តម្លៃ​ស្រូវ​សែន​ក្រអូប (​សើម​) ជា​មធ្យម​ថ្លៃ ១.០៦០ រៀល / ១ គ​.​ក្រ (​ថ្លៃ​គ្រា​គោល​) ឬ​ថ្លៃ ១.០៧៣ រៀល / ១ គ​.​ក្រ (​ថ្លៃទំនិញ​) ។ ឯ​ស្រូវ​សែន​ក្រអូប (​ស្ងួត​) ថ្លៃ ១.២៤៨ រៀល / ១ គ​.​ក្រ (​ថ្លៃ​គ្រា​គោល​) ឬ​ថ្លៃ ១.៤៦២ រៀល / ១ គ​.​ក្រ (​ថ្លៃទំនិញ​) ។ ស្រូវ​នាងខុន (​ស្ងួត​) ថ្លៃ ៨៨៦ រៀល / ១ គ​.​ក្រ (​ថ្លៃ​គ្រា​គោល​) ឬ​ថ្លៃ ១.០៩៦ រៀល / ១ គ​.​ក្រ (​ថ្លៃទំនិញ​) ។ ស្រូវ​អ៊ី​អ៊ែរ (​សើម​) ថ្លៃ ៧៤៨,៨ រៀល / ១ គ​.​ក្រ (​ថ្លៃ​គ្រា​គោល​) ។​ល​។​

​លោក​បាន​បន្តថាៈ តម្លៃ​ស្រូវ ដូចខាងលើ បើ​ធៀប​នឹង​រយ​:​ពេល​ដូចគ្នា ពី​ឆ្នាំ​២០១៧ កន្លងមក ក្នុង​រយៈពេល​ដូចគ្នា គឺ​ថ្លៃ​ខ្ពស់ជាង​ពី ១០០ រៀល ទៅ ២០០ រៀល / ១ គ​.​ក្រ ។​

​មន្ត្រី​បានទទួល​ស្គាល់ និង​រំលែក​ទុក្ខលំបាក​របស់​កសិករ ដែល​ស្រូវស្រាល​ដើមរដូវ ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង ដូច​ឆ្នាំមុនៗ ប៉ុន្តែ​បាន​សម្តែង​អំណរ​សាទរ ដោយសារ​ស្រូវ បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំ ទៅ​ដែរ​៕v