ទោះ​មាន​បញ្ហា​ចរន្តអគ្គិសនី​តែ​ក្រុមហ៊ុន​សែ​ល​កាត​អះអាងថា​នៅតែ​បម្រើ​អតិថិជន​បានល្អ​

284
ចែករម្លែក
  • 3
    Shares

ដោយ​:​ដេប៉ូ​/ភ្នំពេញ ​៖ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ទទួលរង​ពី​បញ្ហា​កម្រិត​ទឹក​ទាប ហើយ​ក្នុង​មួយរយៈ​ពេលនេះ​មាន ការ​ដាច់​ចរន្តអគ្គិសនី​ក្តី​ប៉ុន្តែ​សែ​ល​កាត បាន​អះអាង ថា ​ក្រុមហ៊ុន​របស់ខ្លួន​នៅតែ ផ្ដល់ជូន​សេវាកម្ម​ដ៏​ល្អ​ដល់​អតិថិជន​ផងដែរ​។​

បើតាម​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា ​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ ដ៏​ទុកចិត្ត​បំផុត​របស់​អតិថិជន ក្រុមហ៊ុន​សែ​ល​កាត នឹង​បន្តធ្វើ​យ៉ាងណា​ដើម្បី​ធានាថា អតិថិជន​របស់ខ្លួន​នៅតែ អាច​រក្សា​ទំនាក់ ទំនង​បាន គ្រប់ពេលវេលាគ្រប់​ទីកន្លែង​។​

ក្រុមហ៊ុនទូរស័ព្ទ​សែ​ល​កាត​បានលើកឡើង​ដែរ​ថា “​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​បណ្តាញ ទូរស័ព្ទ​របស់​ខ្មែរ យើង​មាន​ទំនួល​ខុសត្រូវ ក្នុង​ការភ្ជាប់​ទំនាក់ទំនង​គ្រួសារ និង​អាជីវកម្ម​បានល្អ​ប្រសើរ​ជានិច្ច​”​។​

ទាក់ទិន​ក្នុង​រឿងនេះ​សែ​ល​កាត​បាន​លើកឡើងថា នៅក្នុង​តំបន់​លំបាក​ខ្លះ​ដែល​ប្រ​ភ​ព្វ​អគ្គិសនី​ជួប​ការលំបាក​ប៉ុន្តែ​ភ្នាក់ងារ​ក្រុមហ៊ុន​បានដាក់​ពង្រាយ ម៉ាស៊ីនភ្លើង​ចល័ត​ដើម្បីឱ្យ​អតិថិជន នៅតែអាច​ប្រើ​បណ្តាញទូរស័ព្ទ​បាន​គ្មាន​ការរំខាន​ឡើយ​។ ​ជាមួយគ្នា​ម៉ាស៊ីនភ្លើង​ជាច្រើន​កំពុង ត្រូវបាន​តម្លើង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធានា​ដល់​ស្ថេរភាព នៃ​ការផ្ដល់សេវា​ដល់ អតិថិជន​ព្រមទាំង​ភ្នាក់ងារ​បាន​ចុះ​តាមដាន ​និង​ផ្គត់ផ្គង់​សេវា​មិនឱ្យ​មាន​ឧបសគ្គ​ដល់​អតិថិជន​។​ ក្រុមការងារ​ទាំងនេះ​នឹង​ចុះ​ផ្ទាល់ ធ្វើការមិន​គិត​នឿយហត់ ដើម្បី​ជញ្ជូន​ឧបករណ៍ បច្ចេកទេស​សម្រាប់​តម្លើង ទោះបីជា​ស្ថិតនៅក្នុង​ទីតាំងភូមិ សាស្ត្រ​ដែលមាន​សភាព​លំបាក និង​ដាច់ស្រយាលយ៉ាងណាក៏ដោយ​។​

​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹង​បន្ថែមថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង និង​ការយក ចិត្តទុកដាក់​បាន​ធ្វើឱ្យ​បណ្តាញ​សេវា​គ្រប់​ទីកន្លែង​បាន​ដំណើរការ​យ៉ាង​ល្អ​បើទោះបី​គ្រានេះ​អគ្គិសនី​លំបាក​បែបណា​ក្តី ហើយ​បើ​មានការ​ប៉ះពាល់​ណាមួយ​ដោយ​ចរន្ត អគ្គិសនី អតិថិជន​នឹង​ទទួលបាន​សំណង​ពី សែ​ល​កាត​វិញ​ទៀតផង​៕B/


#