ទៅ​ចូលរួម​ប្រកួត​ហែល​ទឹក ជើងឯក​ពិភពលោក នៅ​ប្រទេស​កូរ៉េខាងត្បូង​

421
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ កក្កដា ខាងមុខនេះ សហព័ន្ធ​ខ្មែរ​ហែល​ទឹក នឹង​បញ្ជូន​កីឡាករ ២ រូប និង​កីឡាការិនី​មួយរូប និង​គ្រូបង្វឹក​មួយរូប ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡាហែលទឹក ជើងឯក​ពិភពលោក ដែលមាន​ឈ្មោះថា World Swimming Championships Gwangju សាធារណរដ្ឋ​កូរ៉េ ។​

​លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​និយាយថា សហព័ន្ធ បញ្ជូន​កីឡាករ -​កីឡាការិនី ចំនួន​៣​រូប និង​គ្រូបង្វឹក​មួយរូប ការប្រកួត​កីឡាហែលទឹក World Swimming Championships “ Gwangju ប្រទេស​កូរ៉េខាងត្បូង ។

កីឡាករ លឹម កែវ​ឧ​ត្ត​ម​

​​កីឡាករ -​កីឡាការិនី ចំនួន ៣ រូប ដែល​ត្រូវ​ចូលរួម​ការប្រកួត ខាងលើ រួមមាន កីឡាករ ហែម ប៉ិច កីឡាករ លឹម កែវ​ឧ​ត្ត​ម និង​កីឡាការិនី ហែម ថុ​ន​វិ​ទី​នី​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស​ជាថ្មី បន្ទាប់ពី​កីឡាការិនី​រូបនេះ សម្រាក​មួយរយៈ ដើម្បី​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​នោះ ។ ពេលនេះ កីឡាការិនី​រូបនេះ បាន​វិល​មកកាន់​អាងទឹក​វិញ ព្រមទាំង​បង្កើន​ការហ្វឹកហាត់ កាន់តែខ្លាំង​បន្ថែមទៀត ព្រោះ​វិ​ទិ​នី មិន​ត្រឹមតែ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ World Swimming Championships Gwangju នេះ​តែប៉ុណ្ណោះ​ទេ តែ​កីឡាការិនី​រូបនេះ នឹង​ចេញទៅ​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ​ទៀតផង ។​

កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី​

​កីឡាការិនី ដែល​កើត​ឆ្នាំ​១៩៩៣ រូបនេះ ចាប់ផ្ដើម​ស្គាល់​អាង​ហែល​ទឹក តាំងពី​វ័យ ៥ ឆ្នាំ មកម្ល៉េះ ហើយ​នាង​បាន​ក្លាយជា កីឡាការិនី​ជម្រើសជាតិ យ៉ាង​ឆាប់រហ័ស ដោយសារតែ​នាង មាន​ឈាមជ័រ ក្នុង​ត្រកូល​កីឡាហែលទឹក​នោះ គឺ​ព្រឹទ្ធាចារ្យ ហែម ថុ​ន តែម្ដង ។​

​ឆ្នាំនេះ វិ​ទិ​នី មាន​អាយុ ២៦ ឆ្នាំ​ហើយ តែ​នៅ​មិនទាន់មាន​នរណា អាច​ឈរលើ​ឈ្នាន់ ចំណាត់ថ្នាក់​លេខ​១ ដណ្ដើម​មេដាយ បាន​ច្រើនជាង​នាង​ឡើយ​។ ជាមួយនឹង​ការវិលត្រឡប់ មកកាន់​អាង​ហែល​ទឹក វិញ​នេះ វិ​ទិ​នី មាន​ជំនឿ​ចិត្ត​ថា នាង​នឹង​នៅតែ​ទទួលបាន​ការគាំទ្រ ដូច​មុន​ជាមិនខាន​ឡើយ ៕v