ទៅ​ហូបបាយ​តែមួយ​ភ្លែត​ផ្ទះ​ខ្លួនឯង​ក្លាយជា​អណ្តាតភ្លើង​

831
ចែករម្លែក

ដោយ ​: ​សុខុម​/ស្ទឹងត្រែង ​: ​ផ្ទះ​ឈើ​មួយ​ខ្នង​បាន​ក្លាយជា​អណ្ដាតភ្លើង​មួយ​ប​ព្រិច​ភ្នែក​ខ​ណះ​ពេល​ម្ចាស់ផ្ទះ​នាំគ្នា​ទៅ​ទទួល​បាយ​នៅផ្ទះ​ម្តាយ​មាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​ផ្លូវ​ចូល​អូរ​ខ្លុង​ភូមិ​រា​ជានុ​កូ​ល ​សង្កាត់​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ​នៅវេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​១៩ ​ខែសីហា ​ឆ្នាំ​២០១៨​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ភ្លើង​ឆេះ​ផ្ទះ​ម្ខា​ស់​ផ្ទះ​បាននាំគ្នា​ទៅ​ទទួលទាន​បាយ​នៅផ្ទះ​ម្តាយ​។ មិនដឹងថា​មកពី​មូលហេតុ​អ្វី​ គេ​ឃើញ​អណ្ដាតភ្លើង​ចាប់ផ្ដើម​ឆេះឆួល​សន្ធោរសន្ធៅ​ក្លាំង​ឡើង​មួយ​រំពេច​មិនអាច​ពន្លត់​បាន​។​

នៅ​ក្នុងការ​ហេតុការណ៍​នោះ ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ​បាន​ទៅ​ជួយ​ពន្លត់​ដែរ​តែដោយសារ​អណ្តាតភ្លើង​ឆេះ​ខ្លាំងពេក​ព្រោះ​ផ្ទះ​ឈើ​ផង​។ ម្យ៉ាងទៀត​កន្លែងកើតហេតុ​មាន​ចម្ងាយ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ​ពី​ខេត្ត​ទើប​រថយន្ត​បាញ់​ទឹក​ទៅ​មិនទាន់​។  គេ​នៅ​មិនទាន់​ដឹងថា​ការឆេះ​ផ្ទះ​នោះ​មកពី​មូលហេតុ​អ្វី​ឲ​ប្រាកដ​នោះទេ​៕​B