ទំនងមិនរួចខ្លួនទេ ! លោក នី ណាក់ ម្ចាស់ហ្វេសប៊ុក “Iman-KH” មិនត្រឹមប្រមាថ ពលរដ្ឋខ្មែរទេ ថែមទាំងប្រមាថ ថ្នាក់ដឹកនាំថែមទៀតផង

159
ចែករម្លែក

ដោយ៖ឆាយានាថ:ភ្នំពេញ៖រឿងរ៉ាវរបស់លោក នី ណាក់ ម្ចាស់ហ្វេសប៊ុក “Iman-KH” កាន់តែល្បីខ្ទរខ្ទារខ្លាំងឡើងៗ ដោយសារតែសំណេរចាក់ដោតមួយ ប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា “ចោលម្សៀតគ្មានបានការនិងជា ប្រជាជនថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍រឿង ជំពាក់ប្រាក់ធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ ខណៈពលរដ្ឋខ្លះអាចនឹង គ្មានលទ្ធភាពបង់ការប្រាក់ឲ្យធនាគារ ។

ទន្ទឹមនេះ អ្វីដែលលោក នី ណាក់ បានបង្ហោះនាពេលកន្លងមក គឺ មិនត្រឹមតែបាន​ប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានប្រមាថ​ថ្នាក់ដឹកនាំកំពូលៗថែមទៀតផង ។

ជាមួយគ្នានេះ មហាជនស្ទើរគ្រប់គ្នា បានជំរុញឲ្យសមត្ថកិច្ចចាត់ការលោក នី ណាក់ តាមផ្លូវច្បាប់ ដោយមិនអាចអត់ឱនឲ្យបានឡើយ ។

ទោះបីយ៉ាងណា បញ្ហានេះ លោក នី ណាក់ ក៏បានចេញលិខិតសុំទោសជា​សាធារណៈជាបន្តបន្ទាប់ផងដែរ ៕