ទំនប់​ប្រទាក់ក្រឡា​ដែល​បាន​បាក់​ទប់​ជាប់​វិញ​ហើយ​

241
ចែករម្លែក
ទំនប់​ប្រទាក់ក្រឡា​ដែល​បាន​បាក់​ទប់​ជាប់​វិញ​ហើយ​

​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ទំនប់​អាងទឹក​ប្រទាក់ក្រឡា នៅក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត កំពត​ដែល​ត្រូវ​ទឹក​ហូរ​ច្រោះ​បាក់​ដាច់​ពី​កន្លែង​ប្រវែង​៣០​ម៉ែត្រ កាលពី​ថ្ងៃទី​១០​ខែ សីហា បាន​ទប់​ជាប់​វិញ​ហើយ បន្ទាប់ពី​លោក​លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធន ធាន ទឹក​និង​ឧតុនិយម​បាន ដឹក នាំ​ធ្វើ​ការងារ​នេះ​ផ្ទាល់​ក្នុង​រយៈពេល​ជាង​២០​ម៉ោង រួចមក​។​

ទំនប់​ប្រទាក់ក្រឡា​បាន​បាក់​ដាច់ ក្រោយពី​មាន ភ្លៀង​ធ្លាក់​ច្រើន​បន្តបន្ទាប់ រយៈពេល​ជិត​១០​ថ្ងៃ​កន្លងទៅ ជាពិសេស​នៅ​ថ្ងៃទី​១០​ខែសីហា​កម្រិត​ទឹកភ្លៀង ធ្លាក់​នៅ​តំបន់​នេះ​មាន​រហូតដល់​១៣៩​មី​លី ម៉ែត្រ ធ្វើ​ឲ្យ​មាន​ការហូរ​ច្រោះ​រូងដី​នៅ ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង​១៥​ម៉ែត្រ​និង​តួ​ទំនប់​បង្ហៀរ​១៥​ម៉ែត្រ​សរុប​ការបាក់​ខូច​អស់​ប្រមា ណ​៣០ ម៉ែត្រ​។​

​លោក​លឹម គានហោ ដឹកនាំ​ក្រុមការងារ​ជួសជុល​ទំនប់​ឡើងវិញ​ទាំងយប់


​ក្រោយពី​ទំនប់​នេះ​បាក់​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង ឧ តុ​និយម​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទោះបីជា​ការអន្តរាគមន៍​ភ្លាមៗ​ទោះ​ជួប ការលំបាក​បែប ណាក៏ដោយ​ក៏​លោក​រដ្ឋមន្ត្រី​នៅ​ចាត់វិធានការ​ទប់​ឡើងវិញ​បន្ទាប់ ពី​កម្លាំង​ទឹក​ហូរ​ចុះខ្សោយ ។ លោក​រដ្ឋមន្ត្រី​បាន​ឈរ​បញ្ជា​ពេញ មួយថ្ងៃ​ដល់​យប់ ជ្រៅ​ថ្ងៃទី​១១ ខែសីហា ទើប​ដកថយ​មក​សម្រាក ដោយ​ទុកឱ្យ ក្រុម​ការ ងារ​ធ្វើ​បន្តបាន ជាប់​ជា​ស្ថាពរ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​។​


​លោក​លឹម គានហោ បានបញ្ជាក់ ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ថា​ការ​ទំនប់​ប្រទាក់ក្រឡា​បាន ទប់ ជាប់​តាំងពីព្រឹក​(១២​សីហា​)​មកម្ល៉េះ ។ តែ​កា​ងារ​នៅតែ​បន្តរ​ដើម្បី​ពង្រឹង​បន្ថែម​ឲ្យ កាន់តែ​រឹងមាំ​ពោលគឺ​ច្រក​ដី​ក្នុង​បាវ​តូចៗ នៅ​ប៉ែក​ខាងមុខ​និង​ការពង្រីក​តួ ទំនប់ កន្លែង​ដែល​បាក់​ឲ្យ​កាន់តែ​រីក​ធំ​។​


​នៅក្នុង​ការងារ​អន្តរាគមន៍​ទប់​ទំនប់​ប្រទាក់ក្រឡា​ឡើងវិញ​នេះ ក្រសួង​ធន ធាន​ទឹក​និង​ឧតុនិយម​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន​១៤​គ្រឿង ដោយមាន​សម្ភារៈ​ជំនួយ​ដូចជា​កញ្ច្រែង ថ្ម ចំនួន​១០០​ដុំ ថ្ម​និង​ដី​ប្រមាណ ៥០០​ម៉ែត្រគូប​និង​កម្លាំង​មន្ត្រី​កម្មករ​ចូលរួម​ចំនួន ប្រមាណ​ជា​១០០​នាក់​។​


​ទំនប់​អាងទឹក​ប្រទាក់ក្រឡា​ស្ថិតនៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែលជា​ទំ​ន ប់ ចាស់​កសាងឡើង​ក្នុងសម័យ​ខែ្មរ​ក្រហម ត្រូវបាន​ជួសជុល​កែលំអរ​ឡើងវិញ​ក្នុង ឆ្នាំ​២០០៨​។ ទំនប់​អាងទឹក​នេះ​បាន​សាងសង់ឡើង​ត​ភ្ជាប់​រវាង​ភ្នំ​តា​ពក និង ភ្នំ​កូន សត្វ​ដែលមាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ​១០​លាន​ម៉ែត្រគូប ក្រៅពី​បម្រើ ដល់​ការស្រោចស្រព គឺ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការផលិត​ទឹកស្អាត ដោយហេតុនេះ ហើយ​បានជា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាំបាច់​ត្រូវធ្វើ​ការ​តប់​ឡើងវិញ​ជា បន្ទាន់​បែបនេះ​៕​សរន​

​ទំនប់​ប្រទាក់ក្រឡា​បាន​ទប់​ជាប់​វិញ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​