ដោយ: សុខុម / ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។
វារីអគ្គីសនីសេសានក្រោម២ នេះ មានកម្លាំងថាមពល ៤០០មេហ្គាវ៉ាត់ ចំណាយពេលវេលាសាងសង់អស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមហ៊ុន HYDROPOWER LOWER SESAN II របស់ចិន។
ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាសមិទ្ធផលដែលពុំធ្លាប់មានពីមុនមកលើទឹកដីខេត្តស្ទឹងត្រែង ភូមិភាគឦសាន។
ប្រជាពលរដ្ឋរាប់ ពាន់នាក់ចូលរួម និងមន្ត្រីរាជការគ្រប់ស្ថាប័ន សមត្ថកិច្ចក្នុងខេត្ត បានត្រៀមលក្ខណៈការពារសុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលខាងលើនេះ៕ ល