ទំនាក់ទំនង​របស់ ផូ​ល ប៉ុក​បា និង​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​ចាប់ផ្តើម អាប់អួរ​

218
ចែករម្លែក

​បំណង​របស់ ផូ​ល ប៉ុក​បា (Paul Pogba) ចង់​ចាក​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត បានធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ប្រែជា​ស្រអាប់​។​
​ ​
ទំនាក់ទំនង​រវាង​កីឡាករ ប៉ុក​បា និង​លោក សូល​ស្យែ​រ ចាប់ផ្តើម​ស្រអាប់ ស្របពេល ដែល​ខ្សែបម្រើ​រូបនេះ​ចង់​ចូលរួម​ជាមួយ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅ​ក្លឹប Real Madrid នៅ​រដូវ​កាល​នេះ​។

​ប៉ុក​បា លេង​ពេញ​៩០​នាទី ខណៈពេល​ក្រុម​យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Barcelona ១-០ នៅ​ជើង​ទី​១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ថ្ងៃ​ពុធ​នៅ ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ឡើង​ជើង​ខ្លាំង​ក្រោម​ការដឹកនាំ​របស់លោក សូល​ស្យែ​រ នៅពេល​លោក​ចូល​ជំនួស​តំណែង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កាលពី​ខែធ្នូ​។​
​ ​
ប៉ុក​បា រកបាន​៩​គ្រាប់ ក្នុងការ​បង្ហាញមុខ​១២​លើកដំបូង​ក្រោម​ការដឹកនាំ​របស់លោក សូល​ស្យែ​រ ប៉ុន្តែ​មិនទាន់​រកបាន​គ្រាប់​បាល់​ទេ​តាំងពី​ពេល​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី ២-០ នៅក្នុង​ការប្រកួត FA Cup កាលពី​ខែកុម្ភៈ​មក​។​
​ ​
ក្រុម​យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​៦​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក គឺមាន​គម្លាត​ពី​ក្រុម Spurs ៣​ពិន្ទុ ហើយ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម​ម៉េ​ន ឆេ​ស្ទ័​រ ស៊ី​ធី​និង​ឆេ​ល​ស៊ី​សម្រាប់​ការប្រកួត​បន្ទាប់​និង​ដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Everton ផងដែ​ឬ​៕