ទំនាក់ទំនង​រវាង​វៀតណាម – កម្ពុជា​: មាស​ដែល​បាន​ឆ្លង​ផុត​ការសាកល្បង​ភ្លើង​

700
ចែករម្លែក
សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​ប្រទេស​វៀតណាម​(​រូបថត​ឯកសារ​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)

ប្រែ​សម្រួលៈ​ពិស្តារ​
​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ម​ក​ហើយ​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​១៩៦៧​វៀតណាម​និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​បង្កើត​គ្រឹះ​សម្រាប់​ចំណង​ទំនាក់ទំនង​ការទូត​។​អាច​និយាយបានថា​ទំនាក់ទំនង​នេះ​ពិសេស​បំផុត​នៅលើ​ពិភពលោក​។ តាំងពី​ពេលនេះ​តទៅ​ជោគវាសនា​នៃ​ប្រទេស​ទាំងពីរ​វៀតណាម និង​កម្ពុជា​ត្រូវបាន​ចងភ្ជាប់​ជាមួយគ្នា​ជួយ​ថែទាំ​គ្នា ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ឆ្លង់​ផុត​នូវ​គ្រាអាសន្ន និង​ការ​ប្រឈម​ដ៏​លំបាក​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នីមួយៗ​។​


​ក្នុង​ឆ្នាំ​២០០៥ វៀតណាម និង​កម្ពុជា​បាន​ឯកភាព​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុងដំណាក់កាល​ថ្មី​នេះ​តាម​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ស្ថិរភាព​យូរអង្វែង ។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​វៀតណាម តាំងពី​អតីតកាល​និង​បច្ចុប្បន្ន​គឺជា​សច្ចធម៌​ដ៏​មុតមាំ​ថា​ពាក្យស្លោក​ដែល​បាន​ឯកភាព ១៦​ពាក្យ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ជាការ​និយាយ​តាមរបៀប​ពាក្យពេចន៍​ល្អ ពាក្យស្លោក​នោះទេ​ប៉ុន្តែ​ដូចជា “​មាស​បាន​លុត​ក្នុង​ភ្នើ​ង​” គឺជា​ទ្រព្យសម្បត្តិ​រួម​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ជា​កត្តា​មួយ​ដែល​ធានា​នូវ​ភាពជោគជ័យ​នៃ​បដិវត្តន៍​នៅក្នុង​ប្រទេស​នីមួយៗ ត្រូវបាន​ថែរក្សា ពង្រីក និង​ឃោសនាអប់រំ​បន្ត​ទៅអោយ​បណ្តា​ជំនាន់​ក្រោយ​។​
.​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី​
​គេ​តែងតែ​ពេល​ថា​ប្រទេសមួយ​មិនអាច​ជ្រើសរើស​ប្រទេសជិតខាង​បានទេ​។ ជោគវាសនា​បាន​ផ្សារភ្ជាប់​វៀតណាម និង​កម្ពុជា​ត្រូវ​ស្មា​ប្រកៀក​ស្មា​ជាមួយគ្នា ដើម្បី​ប្រឆាំងនឹង​សត្រូវ​រួម​។​
​ចំណងមិត្តភាព​នៃ​ប្រទេសជិតខាង គឺជា​លក្ខណៈពិសេស​ដ៏​ធំ​បំផុត​និង​ជាប់លាប់​បំផុត​នៅក្នុង​ទំនាក់ទំនង​រវាង​វៀតណាម​និង​កម្ពុជា​។ ក្នុង​គ្រោះអាសន្ន ទើប​ដឹងថា​អ្នកណា​ជា​មិត្ត​ល្អ​ប្រាកដ​។ ប្រជាជាតិ​ទាំងពីរ​វៀតណាម និង​កម្ពុជា​សុទ្ធតែ​មានសំណាង​ក្នុងការ​មាន​មិត្ត​ល្អ​នៅក្នុង​គ្រាអាសន្ន និង​ភាពលំបាក​បំផុត​។ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នៃ​សង្គ្រាម​ប្រឆាំង​អាម៉េរិក បើ​គ្មាន​ការជួយ​ឧ​ប្ថ​ម្ត​ដ៏​ថៃ​ថ្លា និង​ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ​និង​ប្រជាជន​កម្ពុជា​នោះ​គឺ​មិនដឹងថា​តើ​វៀតណាម​នឹងត្រូវ​បង្ហូរឈាម​ដល់​កម្រិតណា​ទៀត​ទើប​មាន​ផ្លូវថ្នល់​ទ្រឿ​ង សើន និង​ទិវា​ជ័យជម្នះ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧៥​ដ៏​មហិមា​។​
រួមជាមួយ​មនោសញ្ចេតនា​ជិតខាង​ដ៏​ស្មោះត្រង់​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​បន្ទាន់​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដើម្បី​ជួយសង្គ្រោះ​កម្ពុជា​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ស្មា​ប្រកៀក​ស្មា​ជាមួយ​កងទ័ព និង​ប្រជាជន​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង រំដោះប្រទេស​ជាតិ​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​បាន​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ការរស់រានមានជីវិត​ឡើងវិញ​ដ៍​ខ្លាំងក្លា​របស់​ប្រជាជន​កម្ពុជា ទោះបី​ប្រទេសជាតិ​ទើប​ឆ្លង់​ផុត​ការបំផ្លាញ​ដោយសារ​សង្គ្រាម ហើយនឹង​កំពុង​ស្ថិតក្រោម​ការហ៊ុមព័ទ្ធ និង​ការដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​។ អាចនិយាយបាន​ថា​នៅលើ​ពិភពលោក​មិនសូវមាន​ប្រទេសជិតខាង​ណា​អាច​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​នូវ​មនោសញ្ចេតនា និង​ការលះបង់​ដ៏​អស្ចារ្យ​ដូច​អ្វីដែល​វៀតណាម​និង​កម្ពុជា​បានធ្វើ​សម្រាប់​គ្នា​នោះឡើយ​។ ហេតុដូច្នេះ​សូម្បីតែ​កងកម្លាំង​ខាងក្រៅ​បាន​ព្យាយាម​ប្រឆាំង​បំផ្លិចបំផ្លាញ់ មួលបង្កាច់​បំភ្លៃ​ការពិត​ខុសពី​ប្រវត្តិសាស្ត្រ​វៀតណាម​-​កម្ពុជា​ក៏ដោយ​ក៏​ចំណង​សាមគ្គីភាព​និង​ជំនឿ​ជឿទុកចិត្ត​ដែល​ថ្នាក់​មេដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរបាន​លៃ​ទុក​សំរាប់​គ្នា​ទៅវិញទៅមក គឺ​ជាស​គ្ឋិ​ភាពជា​សច្ចធម៌​ដ៏​មុតមាំ​បំផុត​ដែល​បង្ហាញ​ពី​មនោសញ្ចេតនា​ជិតខាង​ល្អប្រសើ មិត្ត​ភាពជា​ប្រពៃណី រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- វៀតណាម មិនអាច​បំបែក​បានឡើយ​។​


.​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឋិតថេរ​យូរអង្វែង​
​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​បាន​ពង្រឹង​អភិវឌ្ឍន៍​ដោយ​ឥត​ឈប​ឈរ​និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ​។ លើ​វិស័យ​នយោបាយ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​រក្សា​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ហើយ​បាន​អះអាង​នូវ​ការប្តេជ្ញាចិត្ត​រួមជាមួយ​គ្នា​ពូន​ជ្រុំ​សម្រាប់​ចំណង​ទំនាក់​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​អំពី​សេដ្ឋកិច្ច​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ថ្មីៗ​នេះ​។​ភាគី​ទាំងពីរ​ខិតខំ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើងដល់​ប្រាំ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​វៀតណាម កំពុង​នាំ មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​


​អំពី​ការ​ការពារជាតិ – សន្តិសុខ

កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំង​ពីរបាន ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​ជា​ទៀងទាត់​និង​ចុះហត្ថលេខា​លើ​ឯកសារ​អំពី​កិច្ច សហប្រតិបត្តិការ​ជាច្រើន​។​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ការពារជាតិ​-​សន្តិសុខ ដើម្បី ឆ្លើយតប​នឹង​ភារកិច្ច​ការពារ​រួមជាមួយ​ការស្ថាបនា​ជាតិ​គឺជា​បំណងប្រាថ្នា​រួម​នៃ​ប្រទេស ទាំងពីរ​។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ក្រសួង ស្ថាប័ន ផ្នែក សមាគមន៍ អង្គការ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ត្រូវ​បន្តបាន​ជំរុញ និង​មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ប្រាកដ​ប្រា​ជាជាង​។ ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​មិន​ត្រឹមតែ​ស្ថិតនៅ​កម្រិត​ទ្វេភាគី​នោះទេ ប្រទេស ទាំងពីរ​នៅតែ​សហប្រតិបត្តិការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​យ៉ាងសកម្ម នៅ​បណ្តា​វេទិការ​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។​


​ជាមួយនឹង​ប្រវត្តិសាស្ត្រ​សាមគ្គីភាព ជិតស្និទ្ធ មិត្ត​ភាពជា​ប្រពៃណី រួមសុខ​រួមទុក្ខ​ជាមួយគ្នា​នៅពេល​ងាយស្រួល និង​នៅពេល​ជួប​ការលំបាក​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លងទៅ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​វៀតណាម​មាន​សក្តានុពល​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ដ៏​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​រយៈពេល​ខាងមុខ​នេះ​។ ភាពងាយស្រួល គឺ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរបាន​ឆ្លងកាត់​ការវិវត្តន៍​របស់​ប្រវត្តិសាស្ត្រ ជាមួយនឹង​មេរៀន បទពិសោធន៍​នៃ​ការបូជា​នូវ​សាច់​ស្រស់​ឈាម​ស្រស់​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​អះអាង​នូវ​ការប្តេជ្ញាចិត្ត​រួមជាមួយ​គ្នា​កសាង​ចំណង​ទំនាក់ទំនង​កម្ពុជា – វៀតណាម អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ឋិតថេរ​យូរអង្វែង​។ ឈរលើ​ស្មារតី​នេះ ទំនាក់ទំនង​វៀតណាម – កម្ពុជា​នឹង​បន្ត​រីកចម្រើន​ដល់​កម្រិត​ខ្ពស់​ថ្មី​ដែល​នាំមក​នូវ​ផលប្រយោជន៍​ប្រាកដ​ប្រា​ជា​សំរាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ភាពរុងរឿង​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​៕SRN

#