ទំនាក់ទំនង​ស្មាន​មិន​ដល់​រវាង​ទឹកក្រូច​ច្របាច់ និង​ជំងឺស្ត្រូក​

728
ចែករម្លែក

ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា ទទួលទាន​ទឹកក្រូច​ច្របាច់​១​កែវ រាល់ថ្ងៃ អាច​បន្ថយ​ប្រមាណ ២០% នូវ​ហានិភ័យ​ស្ត្រូ​ក ។​

​លទ្ធផល​ស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​ជីវជាតិ​អង់គ្លេស ឲ្យ​ដឹងថា ប្រសិន​ទទួលទាន​ពី ៤ ទៅ ៨ កែវ​ទឹកក្រូច​ច្របាច់ ក្នុង​១​សប្តាហ៍​អាច​បន្ថយ​ហានិភ័យ​ជិត ១/៤ ។​

​ការស្រាវជ្រាវ​នេះ​បាន​តាមដាន​មនុស្ស​តិច ៣៥.០០០ នាក់ មាន​អាយុ​ពី ២០ ទៅ ៧០ ឆ្នាំ ក្នុង​រយៈពេល​ជិត ១៥ ឆ្នាំ រកឃើញថា អ្នក​ទទួលទាន​ទឹកក្រូច​១​កែវ អាច​បន្ថយ​ប្រមាណ ២០% ហានិភ័យ​ស្ត្រូ​ក ។​

​ក្នុង​ទឹកក្រូច មាន​សារជាតិ hesperidin ជួយ​បង្កើន​លទ្ធភាព​ចលនា​ឈាម​រត់​ក្នុង​សរីរាង្គ ។ អាស្រ័យហេតុនេះ ការទទួល​ទាន​ទឹ​ក្រូច​ជាប្រចាំ អាចធ្វើ​ឲ្យ​ចរាចរ​ឈាម​ប្រសើរឡើង​, បន្ថយ​សម្ពាធ​ឈាម​, បន្ថយ​ហានិភ័យ​ស្ត្រូ​ក ។ ឈាម​អាច​ទៅដល់​បណ្តា​ផ្នែក​ក្នុង​សរីរាង្គ​ល្អ​ជាង រាប់ទាំង​ខួរក្បាល ។ ក្រៅពីនេះ ប្រសិន​ទទួលទាន​ទឹកក្រូច អត្រា​ជំងឺ​បេះដូង​ក៏​ថយចុះ​ចំពោះ​អ្នកទទួល​ទាន​ស្រា​ជាប្រចាំ ៕ ប្រែ​សម្រួលៈ រតនៈ​