ទំនាស់​ពាក្យសំដី​: ម្នាក់​ស្លាប់ ម្នាក់​ដេក​គុក​

344
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / កំពង់ឆ្នាំង​: បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​ដេក​គុក នៅក្នុង​អំពើហិង្សា​មួយ​រវាង​បុរស​ពីរ​នាក់ នៅ​ចំណុចដើម​ពោធិ៍​លើ​សួនច្បារ មុខ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩​។

​អំពើហិង្សា​នេះ បណ្តាល​ឲ្យ​បុរស​សម្នាក់​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ (​មិន​ស្គាល់ឈ្មោះ​) បាន​វាយ​ទៅលើ​ជនរងគ្រោះ​ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​(​មិន​ស្គាល់ឈ្មោះ​) បណ្ដាល​ឲ្យ​ស្លាប់ ក្រោយពេល​ដឹក​ដល់​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការពិនិត្យ​នឹង​បញ្ជាក់​ពី​គ្រូពេទ្យ គឺ​ជនសង្ស័យ​នឹង​ជនរងគ្រោះ ជា​មនុស្ស​វិកល​ច​រិ​ក​ទាំងពីរ​នាក់ ដោយ​ជនសង្ស័យ​ធ្លាប់​ចូល​អុកឡុក​ក្នុង​មន្ទីរពេទ្យ ជាច្រើនលើក រីឯ ជនរងគ្រោះ​គឺ​ធ្លាប់បាន​សំរាក​ព្យាបាល​មួយរយៈ​ក្នុង​មន្ទីរពេទ្យ តែ​ក្រោយមក​ក៏​រត់​ចេញពី​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​រង់ចាំ​ការផ្ដល់​គោលការណ៍​ពី​ថ្នាក់លើ និង​លោក​ព្រះរាជា​អាជ្ញារ ដើម្បី​បន្ត​នីតិវិធី នៅ​ព្រឹក​ថ្ងៃនេះ​។​

​សព​ជនរងគ្រោះ​កំពុង​រក្សាទុក​ក្នុង​មន្ទីរពេទ្យ​រង់ចាំ​ថ្ងៃនេះ ដើម្បី​បន្ត​តាម​និតិ​វិធី​។​

​សូមបញ្ជាក់ បុរសរងគ្រោះ​ដែល​បាន​ស្លាប់ នោះ​សមត្ថកិច្ច​បាន​ស្លៀកពាក់​ឲ្យ ពេលដែល​យកទៅ​មន្ទីរពេទ្យ ពីព្រោះ​ពេល​របួស​មានតែ​លី​អូ​៕ ល​

#