ទំនិញខូចគុណភាពជាច្រើនមុខដាក់លក់នៅផ្សារស្រុកស្នួល

689
ចែករម្លែក

ដោយ:សេងឃួន/ខេត្តក្រចេះ ៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះដឹកនាំដោយ លោក យាង បាក អនុប្រធានសាខា សហការជាមួយអាជ្ញាធរ និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែ ភេសជ្ជៈ ដែលដាក់តាំងលក់នៅ ផ្សារស្នួលស្ថិតនៅស្រុកស្នួល និងតាមផ្ទះល្វែងធំៗស្ថិតនៅផ្សារកន្ទួត ឃុំកន្ទួតស្រុកចិត្របុរី ខេត្តក្រចេះ ដោយរកឃើញទំញខូចគុណភាពជាច្រើនមុខ និងហួសកាលបរិច្ឆេទ ដកហូតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៩នេះ។

លោក យាង បាក់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ ក្នុងនោះនៅផ្សារស្នួលស្ថិតក្នុងស្រុកស្នួល មន្រ្តីរកឃើញភេជ្ជៈADចំនួន៥ដប, នុំកញ្ចប់Jinoចំនួន៣កញ្ចប់ធំស្មើរ៣៦កញ្ចប់តូច នំស្រួយBiGGa ចំនួន១២កញ្ចប់ធំស្មើរ២៤កញ្ចប់តូច, ទឹកក្រូចដប់ជ័រ៧យូស្មើរ៤២ដប់, នំបំពងលុយចំនួន៥០កញ្ចប់ធំ ហួសការបរិច្ឆេទត្រូវបានដក់ហួត។ ក្នុងនោះដែរក្រុមការងារ បានធ្វើពិសោធន៍ទៅលើត្រសក់ចាវ បានរកឃើញសាធាតុដែលហាមឃាតដែលមានឈ្មោះ​សូដ្យូម​អ៊ីដ្រូស៊ីលសូហ្វីត(Sodium Hydrosulfite)ចំនួន៥គីឡូក្រាមត្រូវបានដក់ហួតយក ហើយសាធាតុនេះពេលបរិភោគទៅធ្វើឲ្យថប់ដង្ហើមវិលមុខ ឬក្អួតចង្អោ។

ព្រឹកថ្ងៃដដែលក្រុមការងារចុះពិនិត្យនៅតាមផ្ទះល្វែងនៅផ្សារកន្ទួត ស្រុកចិត្របុរី ក្រុមការងារបានពិនិត្យរកឃើញទឹក សាំម៉ូរ៉ៃចំនួន៧កេះ, ទឹកក្រូចចំនួន៣កេះ ក្នុង១កេះស្មើរ៤៨ដប, នុំព្រិលចំនួន១៧កញ្ចប់, ទឹកដោះគោខាប់ចំនួន៨៥កំប៉ុង អូវ៉ាន់ទីនចំនួន១៩កែវ ហួលកាលបរិច្ឆេទត្រូវបានរឹបអូសយកទុកបំផ្លាញចោល។

លោកអនុប្រធានរូបនោះ បានបន្ដទៀតថា ការធ្វើតេស្តទៅលើមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលមានសាធាតុគីមីនោះត្រូវបានមន្រ្តីជំនាញនែនាំ និងអប់រំបងប្អូនអាជីវករមិនឲ្យពួកគាត់ដាក់តាំងលក់ម្ហូបអាហារ ឬទំនិញមានសាធាតុគីមី និងហួសការបរិច្ឆេទនោះទេ។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏មានការចែកជូនផ្លាកសញ្ញាមុខ​ទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុល នាំឲ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។

លោក អ៊ូ រ៉ានីអភិបាលរងស្រុកស្នួល បានថ្លែងអំណរគុណដល់មន្រ្តីកាំកុងត្រួល ដែលយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ តែងតែចុះត្រួតពិនិត្យជាប្រចាំ ហើយលោកសំណូមពរដល់អាជីវករទាំងអស់ ត្រូវមើលមុខទំនិញឲ្យបានច្បាស់លាស់មុនយកមកដាក់តាំងលក់។

លោកបានរម្លឹកថា ធ្វើជាអ្នករកស៉ីត្រូវមានភាពស្មោះត្រង់កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយលួចលក់ផលលិតិផលខូចគុណភាព ឬទំនិញលាយសាធាតុគីមី នាំឲ្យខាតខ្លួនឯងផង ខុសច្បាប់ផង និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគទូទៅផងដែរ៕B/