ទំនិញ​ខូចគុណភាព​ចម្រុះ​២០​គីឡូក្រាម ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ស្រាវជ្រាវ​រកឃើញ​យក​ទៅ​ដុត​កម្ទេចចោល​

768
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សាខា​កាំកុងត្រូល​ខេត្ត​ដឹកនាំ​ដោយ​លោក​ហាក់ សុខ​រិ​ន​ប្រធាន​សា​ចា​កាំ​កុង​ត្រូ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់តាំង​លក់​នៅ​ស្រាវជ្រាវ​រក​ឃើ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ មន្ត្រី​កាំកុងត្រូល​ខេត្តបាត់ដំបង និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់​នៅ​ផ្សារ​ពេជ្រ​ចិន្ដា ស្ថិតនៅ​ក្នុងស្រុក​ភ្នំព្រឹក និង​ផ្សារ​ខេ​អរ​ឌី​ស្ថិតនៅ​ស្រុក​កំរៀង ដោ​យក​ឃើញ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់ ប្រមាណ ២០​គីឡូក្រាម យកមក​រក្សាទុក​នៅ​សាខា ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក ហាក់ សុខ​រិ​ន ប្រា​ធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានឱ្យដឹងថា មន្ត្រី​ជំនាញ​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ហើយ​ធ្វើ​ការអប់រំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​បិទ​ស្ទីក​ឃ័​រ​នៅតាម​ទីតាំង​លក់ទំនិញ ឬ​អប់រំ​ដោយផ្ទាល់ ប្រាប់​ពី​ផលប៉ះពាល់​សុខភាព​ដោយសារ​ចំណីអាហារ ដាក់លក់​នៅលើ​ទីផ្សារ ធ្វើការ​ត្រួតពិនិត្យ​រាល់​ការនាំ​ចូល ការ​ដាក់តាំង​លក់ទំនិញ​ខូចគុណភាព ដាក់​លាយ​សារ​ធាតុគីមី គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ មិន​ឲ្យ​មាន​ធ្វើ​ចរាចរណ៍​ដាក់លក់​នៅលើ​ទីផ្សារ​បន្តទៀត​ទេ​។​

​លោក​ហាក់ សុខ​រិ​ន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​មុននឹង​ទិញ​ទំនិញ​លើ​ទីផ្សារ ពិសេស​ចំណីអាហារ​ប្រចាំថ្ងៃ សូម​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ចៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​បងប្អូន​ទៅ​ថ្ងៃក្រោយ​៕ ល​