ទំពាំងចៀន​ខ្ចប់​សាច់ជ្រូក​

1548

+ គ្រឿងផ្សំ​
– សាច់ជ្រូក ចិញ្ច្រាំ ៣​ខាំ​
– ទំពាំង​ស្ងោរ ៣​ដើម (​យក​ទំពាំង​ដែលមាន​គល់​ធំ​ងាយស្រួល​ខ្ចប់​សាច់ជ្រូក​)
– អំបិល
– ម្រេច​
– ម្ទេស​ក្រៀម ៤​គ្រាប់​
– ខ្ទឹមស ៥​កំពឹស​
– មើម​ជី​វ៉ាន់ស៊ុយ ៣​មើម​
– ជី​ក្រហម​
– ប្រេងខ្យង​ ១ស្លាបព្រាបាយ

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស ម្ទេស​ក្រៀម មើម​ជី​វ៉ាន់ស៊ុយ រោយ​អំបិល​បន្តិច ម្រេច​បន្តិច ច្របល់​ឲ្យ​សព្វ ដួស​យក មក​ប្រឡាក់​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ​ ដាក់ប្រេងខ្យងចូល ច្របល់​ឲ្យ​សព្វ
– យក​ទំពាំង​ដែល​ស្ងោរ​ឆ្អិន​មក​ឆូត​ឲ្យ​បែក​គល់ រួច​ដួស​សាច់ជ្រូក​ចិញ្ច្រាំ​ដែល​លាយ​គ្រឿង​រួចមក ដាក់​ពីលើ​ខាង​គល់​ទំពាំង​ដែល​ឆូត​រួច​ខ្ចប់​ឲ្យ​ជាប់​សាច់ជ្រូក បន្ទាប់មក​យកទៅ​ចៀន​ឲ្យ ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​