ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​បារាំង​និង​កម្ពុ​ជាមាន​កំណើន​ទ្វេ​រដង​ ​

526

(​ភ្នំពេញ​)៖ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ទំហំ​ពាណិជ្ជកម្ម​រវាង​បារាំង និង​កម្ពុ​ជាមាន​កំណើន​ទ្វេរ​ដង​ហើយ​អ្នកវិនិយោគ​​បារាំង​ច្រើន​ថែមទៀត នឹង​ង​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​។​
​ ​
​លោកជំទាវ​អេ​វ៉ា ង្វៀន​ប៊ី​ញ​ ​ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​បារាំង​ចំពេល​ទិវា​បេ​តិក​ភ័​ណ្ឌ​បារាំង​​នា​ព្រឹក​ថ្ងៃទី​៣០ កញ្ញា​ថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពល្អប្រសើ​រ​និង​ប្រកបដោយ​​គុណភាព​លើ​គ្រប់​វិស័យ ហើយ​ការផ្លាស់ប្តូរ ពាណិជ្ជកម្ម​វិញ ក្រុមហ៊ុន​បារាំង​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​ពង្រីក​ការវិនិយោគ និង​ក្រុមហ៊ុន​បារាំង​ថ្មីៗ​ជាច្រើន​ទៀត​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​។​
​ ​
​លោកជំទាវ​បាន​បន្តថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព ដែល​ទំនាក់ទំនង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពល្អប្រសើ​រ​និង​ប្រកប​​ដោយ​គុណភាព ដែល​មួយផ្នែក​ជា​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​”​។​
​ ​
​លោកជំទាវ​អេ​វ៉ា ង្វៀន​ប៊ី​ញ​បាន​បន្តថា ការនាំចេញ​នាំចូល​រវាង​ប្រទេស​ទាំងពីរ​មាន​កំណើន​ទ្វេ​រដង ដោយ​រយៈពេល​១១​ខែ​ឆ្នាំមុន​បារាំង​នាំ​ចូលមក​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​១.២០០​លាន​ដុល្លារ និង​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​បារាំង មាន​ទឹកប្រាក់​ប្រមាណ​១.៨០០​លាន​​ដុល្លារ​អាមេរិក​។ លោកជំទាវ​បាន​បន្ថែមថា កម្ពុជា​នាំចេញ​ទៅកាន់​បារាំង​ភាគច្រើន​ជា​សម្លៀកបំពាក់ អង្ករ​និង​ផលិតផល​កសិកម្ម​​មួយចំនួនទៀត និង​បារាំង​នាំ​ចូលមក​កម្ពុជា​ភាគច្រើន​ជា​ទំនិញ​ថ្នាំពេទ្យ និង​ក​សិ​ចំណីអាហារ​។​
​ ​
​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បា​នប​ន្ត​ថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​អ្នកវិនិយោគ និង​ប្រជាជន​បារាំង​រស់នៅ​កម្ពុ​ជាមាន​ប្រមាណ​៨.០០០​នាក់ ដែល​ចំនួន​នេះ​មិន​រាប់​ប​ញ្ចួ​ល​ភ្ញៀវ​ទេសចរណ៍​បារាំង ដែល​មក​ទស្សនា​កំសាន្ត​នៅ​កម្ពុជា​នោះទេ​៕​ដោយ​ច្រាយ ចំណាន​/sn

ជំទាវ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជាផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន (​រូបថត​លាង​ហួរ​)​។​