ទំហំ​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និង​កម្ពុជា​រឹតតែ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​

165
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​តួលេខ​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩​គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៤៦៦​លាន​ដុល្លារ​។​ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​ចំនួន​៤៥០​លាន​ដុល្លារ​ចំណែក​អង់គ្លេស​នាំចូល​ម​កម្ពុ​ជាមាន​ចំនួន​១៥​លាន​ដុល្លារ​។​

​នៅ​ឆ្នាំ​២០១៨​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​មាន​ទឹកប្រាក់​១.០៨៣​លាន​ដុល្លារ​ក្នុងនោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​១.០១៨​លាន​ដុល្លារ​ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​មានតែ​៦៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។​នៅ​ឆ្នាំ​២០១៧​ទំហំ​ពាណិជ្ជកម្ម​មាន​ទឹកប្រាក់​១.០៤៤​លាន​ដុល្លារ​។​ក្នុងនោះ​កម្ពុជា​នាំទៅ​អង់គ្លេស​ចំនួន​១.០១៤​លាន​ដុល្លារ​ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​ចំនួន​៣០​លាន​ដុល្លារ​។​

​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​រួមមាន​សម្លៀកបំពាក់​ស្បែកជើង​,​កង់​ជិះ​,​អង្ករ​,​និង​ផលិត​កសិកម្ម​ផ្សេងទៀត​។​សូមជម្រាបថា​ចក្រភព​អង់គ្លេស​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផងដែរ​សម្រាប់​កម្ពុជា​ក្នុង​តំបន់​អឺរ៉ុប​។ អង់គ្លេស​ជា​ប្រទេស​ទី​៣ ក្នុង​តំបន់​អឺរ៉ុប ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​៕S/