ទ្រឹស្ដិ​, ទុច្ចរិត​, សុចរិត​, សំយោគ​, សំយាប​, ចេតនា​, តម្រិះ​, តម្រង់​, តម្រង​

489
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទ្រឹស្ដិ ទ្រឹ​ស សំ​.; បា​. ( ន​. ) (​ទ្ឫ​ស្ដិ​; ទិដ្ឋិ​) មើល​ពាក្យ ទិដ្ឋិ ។ ពាក្យ​នេះ សព្វថ្ងៃ​ប្រើ​ជា ទ្រឹស្ដី (​ជើង ដ​) គឺ​ការ​ឃើញ​ដោយ​ភ្នែក ឬ​ការយល់ឃើញ​ដោយ​គំនិត​ប្រាជ្ញា​យោបល់​, គោលការណ៍ ដែល​ពន្យល់​ចង្អុល​ប្រាប់​នូវ​ដំណើរ​ទំនង​នៃ​កិច្ចការ​ទាំងពួង​ដែល​ត្រូវ​ធ្វើយ៉ាងណាៗ : រឿងនេះ គ្រាន់តែ​ជា​ទ្រឹស្ដី​ទេ​, បុគ្គល​នេះ​មានតែ​ទ្រឹស្ដី តែ​មិនទាន់មាន​ការប្រតិបត្តិ​ឬ​ការពិសោធ​នៅ ឡើយ​ទេ​; ទ្រឹស្ដី​ទុកជា​មូលដ្ឋាន​នៃ​កិច្ច​ប្រតិបត្តិ ។ ទ្ឫ​ស្ដិ​

ទុច្ចរិត ទុ​ច​-​ចៈ​រ៉ិ​ត បា​.; សំ​. ( ន​. ) (​ទុ​ឝ្ច​រិត​) ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ​, វាចា​, ចិត្ត​, (​អកុសល​) : គប្បី​វៀរចាកទុច្ចរិត​, ទុច្ចរិត​ជា​អំពើ​ដែល​បណ្ឌិត​ត្រូវតែ​ចៀសវាង ។ ព​. ផ្ទ​. សុចរិត ។

សុចរិត សុ​-​ចៈ​រ៉ិ​ត សំ​. បា​. ( ន​. ) ការប្រព្រឹត្ត​ល្អ​: កាន់​សុចរិត​, មាន​សុចរិត (​ហៅ សុចរិតធម៌ ក៏បាន​), មាន ៣ យ៉ាង​គឺ ការប្រព្រឹត្ត​ល្អ​ដោយ​កាយ ហៅ កាយសុចរិត​;… ដោយ​វាចា ហៅ វចីសុចរិត​; … ដោយ​ចិត្ត​សុទ្ធ ហៅ មនោ​សុចរិត ។ ព​. ផ្ទ​. ទុច្ចរិត ។ សុចរិតយុត្តិធម៌ សុចរិត និង​យុត្តិធម៌​; យុត្តិធម៌​មាន​សុចរិត​ជា​ប្រមុខ​, ជា​ប្រធាន ។

សំយោគ ស័ង​-​យោក សំ​. បា​. ( ន​. ) ការប្រកប​; ការ​ផ្សំ​; ការរួបរួម​; ការទាក់ទង​ជាមួយ​; ការ​នៅ​រួមគ្នា​; ការពាក់ព័ន្ធ​; សមាគម​ដ៏​ស្និទ្ធជិត ។ ព​. វ​. អក្សរ​តម្រួត​គ្នា​, ដូចជា ក្ក​, ក្ខ​, គ្គ​, គ្ឃ​; ច្ច​, ច្ឆ​, ជ្ជ​, ជ្ឈ​, ញ្ញ ជាដើម (​ហៅ អក្សរ​សំយោគ​) ។ សំយោគ វិធាន​,–​ពិ​ធាន ឬ​–​វិធី (​ស័ង​-​យោ​គៈ​–) បែប​តម្រួត​អក្សរ ។ សូត្រ​សំយោគ សូត្រ​សង្កត់​អក្សរ​តួ​ដើម​ដែលមាន​អក្សរ​តម្រួត​នៅ​ខាង ចុង​ឲ្យ​ធ្ងន់​, ដូចជា ត​ស្ស (​ត័ស​-​សៈ​) ។

សំយាប –​យ៉ាប ( ន​. ) ចុង​ញក​ដំបូល​គ្រឹហា​, ចុង​ញក​ដំបូល​ទាំងពួង : សំយាបផ្ទះ​, សំយាប រោង ។ ព​. ប្រ​. ចុង​បំផុត​កំប៉េះ​អ្វីមួយ : សំយាបគូទ ។

ចេតនា ចេ តៈ ន៉ា សំ​. បា​. ( ន​. ) គំនិត​ដែល​នាំ​ចិត្ត​ឲ្យ​ភ្នក​, ឲ្យ​ផ្ដួច​គិត ។ ចេតនា​នេះ​ជា​តួ​ចេ​ត សិ​ក​ដែល​ដឹកនាំ​ចិត្ត​ឲ្យ​ចេះ​គិត ។ ចេតនាកម្ម (–​កាំ​) អំពើ​ដែល​សម្រេច​ដោយ​ចេតនា​ឬ​ដែល កើតឡើង​ដោយ​ចេតនា ។ ចេតនារម្មណ៍ (–​រ៉​ម់​) អារម្មណ៍​របស់​ចេតនា​, ធម្មជាត​ជាទី​រីករាយ នៃ​ចិត្ត ។

តម្រិះ តំ​-​រ៉ិះ ( ន​. ) សេចក្ដី​ត្រិះ​, សេចក្ដី​រិះគិត : មនុស្ស​មានតម្រិះ​ល្អ គឺ​មនុស្ស​ដែលមាន សេចក្ដី​រិះគិត​ត្រូវ ។ សៀម​យកទៅ​ប្រើ​ជា ដាំ​រិ , បំប្លែង​ចេញពី​ពាក្យ ត្រិ (​អ​. ថ​. ទ្រិ​) ត្រិ នេះ​ក៏​គឺ ត្រិះ (​ត្រិះរិះ​) របស់​ខ្មែរ​នឹង​ឯង​; ពាក្យ​ខ្មែរ​យើង​ថា តម្រិះ ជា ន​. របស់ ត្រិះ​; រាជសព្ទ ប្រើ​ជា កិ​. ថា ទ្រង់​ព្រះតម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ (​សៀម​ប្រើ​ជា រ​. ស​. ដែរ​ថា សុង​ផ្រៈ​ដាំ​រិ គឺ​ទ្រង់​ព្រះតម្រិះ​ហ្នឹងឯង​) ។

តម្រង់ តំ​-​រ៉ង់ ( កិ​. ឬ កិ​. វិ​. ) ធ្វើ​ឲ្យ​ត្រង់​,​ដាក់​សំដៅ​ឲ្យ​ចំ​; ដែល​កាត់​យក​ត្រង់​, ដែល​សំដៅ ចំពោះ : តម្រង់ផ្លូវ​, តម្រង់បង្គោល​; ដើរ​តម្រង់​; ដើរកាត់​តម្រង់ ។

តម្រង តំ​-​រ៉ង ( ន​. ) ប្រដាប់​សម្រាប់​ត្រង : តម្រងទឹក​, តម្រងប្រេង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា