ទ្រូង​មាន់​ស្ទី​ម​ក្រោម​ទឹក​

1603
ចែករម្លែក
  • 27
    Shares

+ គ្រឿងផ្សំ​
– ទ្រូង​មាន់ ១
– ទឹកស៊ីអ៊ីវ ២ ស្លាបព្រា​បាយ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ស្ករស ២ ស្លាបព្រា​កាហ្វេ​
– ម្ទេស​ក្រហម ក្រៀមៗ ៣​ផ្លែ​
– ខ្ទឹមក្រហម ២ មើម​
– គល់​ស្លឹកគ្រៃ ២
– ខ្ទឹមស ៤ កំពឹស​
– ស្លឹក​ក្រូចសើច ៦ សន្លឹក​
– រំដេង ហាន់​បន្ទះៗ ៦ បន្ទះ​

+ វិធី​ធ្វើ​
– ពុះ​ទ្រូង​មាន់​ជា​ពីរ ចៀ​យក​ឆ្អឹង​ចេញ រួច​កាត់​វា​ដុំ​ប៉ុន​៣ ថ្នាំងដៃ រួច​ប្រឡាក់​ជាមួយ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស
– រំដេង ខ្ទឹមស ម្ទេស បុក​ឲ្យ​បែក កាត់​គល់​ស្លឹកគ្រៃ​ជា​បី​កំណាត់ រួច​បុក​វា​ឲ្យ​បែកៗ​ល្មម ចំណែក​ស្លឹក​ក្រូច ហែក​ជា​ពីរ ខ្ទឹមក្រហម​ហាន់​បន្ទះៗ​ក្រាស់​ល្ម រួច​យក​គ្រឿង​ទាំងអស់នេះ ដាក់​ជាមួយ ទ្រូង​មាន បន្ទាប់មក​ច្របល់​វា​ឲ្យ​ចូល​គ្រឿង​ទុក ៣០​នាទី
– ស្លឹក​ក្រូចសើច​២ ស្លឹក ហាន់​ឆ្មារៗ​ទុក​មួយ​ឡែក​
– បន្ទាប់មក​យក​មាន់​ដែល​ប្រឡាក់​ហើយ​យកទៅដាក់​ក្នុង​ឆ្នាំង​មួយ កូរ​វា​ត្រឡប់​ចុះឡើង​បន្តិច

រួច​យក​ឆ្នាំង​ឬ​ផើង​មួយ ដាក់​ទឹក​ជិត​ពេញ​ផើង​នោះ រួច​ដាក់​ពី​លើង​ឆ្នាំង​សាច់មាន់​ទុក​វា​ចោល ២០​នាទី បន្ទាប់មក​ដូរ​ទឹក​ក្នុង ផើង​ចេញ​ដាក់​ទឹក​ថ្មី​ចូល​ទុក​ឲ្យ​ទឹក​ឡើង​ក្ដៅ​ចង់​ពុះ​១ សារ​ទៀត ប្រហែល ៣០​នាទី រួច​លើក​ទឹក​ចាន​ផើង ចេញ រួច​ដួស​សាច់មាន់​ដាក់​ចាន ដាក់​ស្លឹក​ក្រូចសើច​ដែល​ហាន់​ឆ្មារៗ ពីលើ នឹង​ថែម​ម្ទេស​ក្រៀម​ពីរ​គ្រាប់ រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen