ធនធានទឹក​ខេត្ត​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​បូមទឹក​សង្គ្រោះ​ស្រូវ​

1693
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ )៖​នៅ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងារ​របស់​ម​ន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​សហការ​ជា​​មួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ជួប​ការខ្វះខាត​ទឹក​ប្រមាណ​៤០០​ហិកតា នៅក្នុង​ភូមិ​តា​ណូ​ក​ឃុំ​ជើង​​ទៀន ស្រុក​ចុងកាល់ ។

​នៅក្នុង​ការអន្តរាគមន៍​នេះ ក្រុមការងារ បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម (៦៥ សេះ​) ចំនួន ០១ គ្រឿង​និង​ម៉ាស៊ីន​​បូមទឹក​ខ្នាតតូច (១២​សេះ​) សរុប​ចំនួន ១០ គ្រឿង ដើម្បី​បូម​យក​ទឹក​ពី​ប្រឡាយ​មេ​ស្ទឹង​ស្រែង​ទី ១ និង​ស្ទឹង​ក្រសាំង​ទម្លាក់​ចូល​ដីស្រែ​​ដែល​កំពុង​ត្រូវការ​ទឹក​ទាំងនោះ ៕​អត្ថបទ​៖​ក្រសួង​/sn​