ធនាគារជាតិកម្ពុជាប្រកាសពីការបោះពុម្ពក្រដាសប្រាស់ប្រភេទ ១៥ ០០០ រៀល

865
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ធនាគារជាតិនៃកម្ពុជា នឹងបោះពុម្ពក្រដាសប្រាស់ ប្រភេទ ១៥០០០ រៀល គំរូថ្មី ដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ គម្រប់ខួប១៥ឆ្នាំ នៃការគ្រងរាជ្យសម្បតិ្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមអនុក្រឹត្យលេខ ១៥៣ អនក្រ.បក ស្តីពីការចេញផ្សាយធនប័ត្រ អនុស្សាវរីយ៍ប្រភេទ ១៥០០រៀល ដើម្បីអបអរសាទរក្នុងឱកាសដ៏ មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាង គ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនបត្រប្រភេទ ១៥០០០ រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំង ព្រះរាជាណាចក្រ កម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។ ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ១៥០០០ រៀល គំរូថ្មីនេះមានចែងក្នុង ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

សូមអានប្រកាសរបស់ធនាគារជាតិនៃកម្ពុជា៖