ធនាគារជាតិ​នៃ​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ធនាគារកណ្តាល​កូរ៉េ ដើម្បី​ពង្រឹង​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​

1146
ចែករម្លែក

(​ភ្នំពេញ​)៖​ធនាគារជាតិ​នៃ​កម្ពុជា​និង ធនាគារកណ្ដាល​កូរ៉េ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​សិក្សា​បន្ថែម​លើ​ប្រធានបទ​ស្តីពី​ទំនាក់ទំនង​រវាង​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា​ហើយ លទ្ធផល​នៃ​ការ​នៃ​ការសិក្សា​រយៈពេល​៦​ខែ​នឹង​ចេញ​លទ្ធផល​នា​ដំណាច់​២០១៧​ខាងមុខ​។ នេះ​ជាការ​លើកឡើង របស់ លោកស្រី ជា សេរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោកស្រី​អគ្គនាយក ជា សេរី បាន​ថ្លែងថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​កម្រិត​ដុល្លារ​រូបនីយកម្ម​ខ្ពស់​។​កន្លងមក​ការគ្រប់គ្រង​អតិផរណា របស់​កម្ពុជា​រំពឹង​ភាគច្រើន​ទៅលើ​អត្រា​ប្ដូរប្រាក់ ដូច្នេះ​ប្រសិនបើ​អត្រា​ប្ដូ​ប្រាក់ មាន​ស្ថេរភាព​ល្អ​អតិ​ផល​រណា​ក៏​អាចមាន​ស្ថេរភាព​ប្រសើរ​ដែល ប៉ុន្ដែ​យើង​ចង់ដឹង​ឲ្យ​បាន​កាន់តែច្បាស់ បន្ថែមទៀត ថា​តើ​ទំនាក់ទំនង​ដែលមាន​កន្លងមក​ខ្លាំង​ប៉ុណ្ណា​និង​ត្រូវមាន​វិធានការ​អ្វី​ទៀត​ដើម្បី​អនុវត្ត​គោលនយោបាយ រូប​បិ​យ​វត្ថុ​របស់​យើង​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​។​

​លោកស្រី​បាន​បន្ថែមថា «​នេះ គឺជា​សហប្រតិបត្តិការ​រវាង​ធនាគារជាតិ និង​ធនាគារកណ្ដាល​របស់​ប្រទេស​កូរ៉េ​។​រៀងរាល់ឆ្នាំ​យើង​តែ​តែងមាន​ការសិក្សា​រួមជាមួយ​ធនា​ការ​កណ្ដា​កូរ៉េ សម្រាប់​ប្រធានបទ​នៃ​ការសិក្សា​ឆ្នាំនេះ គឺ​សិក្សា​ពី​ទំនាក់ទំនង​រវាង​អត្រា​ប្ដូរប្រាក់​និង​អតិផរណា នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ហើយ​សង្ឃឹមថា ចុងឆ្នាំ​នេះ​យើង​នឹង​បាន​លទ​ផល​ផ្សព្វផ្សាយ​ជា​សារ​ធា​រណៈ​បាន​»​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ មិថុនា ២០១៧ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ភ្នំពេញ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សិក្ខាសាលា ក្រោម​ប្រធានបទ “​ភាពជា​ដៃគូ​ផ្តល់​ចំណេះដឹង​” ឆ្នាំ​២០១៧ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​កូរ៉េ​សម្រាប់​ការស្រាវជ្រាវ​រួមគ្នា​លើ​ប្រធានបទ​ស្តីពី “​ទំនាក់ទំនង​រវាង​អត្រា​ប្តូរប្រាក់​និង​អតិផរណា​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា​” ក្រោម​អធិបតីភាព លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោក Soon Won CHUNG ទីប្រឹក្សា​ជាន់ខ្ពស់​ធនាគារកណ្ដាល​កូរ៉េ លោក Seung Hee Lee អគ្គនាយករង​ធនាគារកណ្តាល​កូរ៉េ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​៕

​លោកស្រី ជា សេរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា និង លោក Seung Hee Lee អគ្គនាយករង​ធនាគារកណ្តាល​កូរ៉េ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា