ធនាគារជាតិ​នៃ​កម្ពុជា បន្ត​អនុវត្ត​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល

242

(​ភ្នំពេញ​)៖​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​,​អភិវឌ្ឍ​វិស័យ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព ​ភាពរឹងមាំ ភាព​ប្រកួតប្រជែង និង​សមាហរណកម្ម​ព្រមទាំង​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​និង​បំពេញ​មុខងារ​ធនាគារ​កណ្តាល​ចម្បង​​ៗ​ដទៃទៀត​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​នាពេលខាងមុខ​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​។

​នេះ​ជាការ​លើកឡើង​របស់ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ថ្ងៃ​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ឆមាស​ទី​១​និង​ទិសដៅ​ការងារ​ឆមាស​ទី​២ នៅ​មជ្ឈមណ្ឌល​មហាសន្និបាត​កោះ​ពេជ្រ​។

​សរុប​ជា​លទ្ធផល​ ​សម្រាប់​ទិសដៅ ឆមាស​ទី​២ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​អនុវត្ត​ផែនការ រួមមាន៖

១-​ការលើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ ។ ២-​ចំពោះ​ការងារ​ត្រួតពិនិត្យ ។ ៣-​ចំពោះ​ការផ្តល់សេវា​ធនាគារកណ្តាល ។ ៤-​ការពង្រឹង​សុវត្ថិភាព​បច្ចេកវិទ្យា​​។ ៥-​ការគ្រប់គ្រង​ចរាចរ​សាច់ប្រាក់ ។ ៦-​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ។ ៧-​ការពង្រឹង​អភិបាលកិច្ច ។ ៨-​ប្រតិបត្តិការ​របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត ។ ៩-​ការងារ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​៕​ដោយ​-​បញ្ញា​សាស្ត្រ​

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ថ្លែង​ក្នុងឱកាស​បើក​-​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៧​