ធនាគារជាតិ​នៃ​កម្ពុជា ប្រារព្ធ​ពិធីសូត្រមន្ត​លើករាសី ក្នុងឱកាស​ឆ្នាំ​ថ្មី

920
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ជា​ទំនៀមទម្លាប់​តាម​ប្រពៃណី ដើម្បី​ទទួលបាន​សុខ​សិរី​មង្គល ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធីសូត្រមន្ត​លើករាសី សំ​សេចក្តីសុខ សេចក្តីចម្រើន កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១១ មេសា ក្រោម​អធិបតីភាព ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ និង​មន្ត្រី​បុគ្គលិក​ធនាគារ គ្រប់លំដាប់​ថ្នាក់​សម្រាប់ អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខ​។

​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំចរ សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ ខាងមុខនេះ លោក ជា ចាន់តូ បាន​បួងសួង​ដល់​តេជះ បារមី នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា
​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ធ​រៈ​ទេវី សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ​ថ្វាយ​ជូន ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី
​ន​រោ​ត្ដម មុនិនាថ សីហនុ ព្រមទាំង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​ជួបប្រទះ​ដោយ ពុទ្ធពរ​ទាំង​៤ ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ក្រោយពី​ធី សូត្រមន្ត​លើករាសី ប​ង្ស​កូ​ល រួចមក ក៏មាន​របាំ​ត្រុត ជា​របាំ​ប្រពៃណី លេង​កម្សាន្ត ដើម្បី​ដេញ​ឧ​ប​ទ្រព្យ​ចង្រៃ​ទាំងពួង ឲ្យ​ចេញ​ចាក​ឆ្ងាយ និង​នាំមក​នូវ​សេចក្តីសុខ​សេចក្តីចម្រើន​៕ ល​