ធនាគារជាតិ​នៃ​កម្ពុជា បញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ចំនួន​២៦

1536
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ធនាគារជាតិ​នៃ​កម្ពុជា​បានសម្រេច​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ (​ប្រតិ​ប​ត្ត​ករ​ឥណទាន​ជនបទ​) ចំនួន​០២ និង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤ បញ្ឈប់​ប្រតិបត្តិការ តាម​ការស្នើសុំ​របស់​គ្រឹះស្ថាន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

ធនាគារជាតិ​នៃ​កម្ពុជា​ (រូបឯកសារ)

​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​០២ និង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ២៤ បញ្ឈប់​ប្រតិបត្តិការ មានដូចជាៈ ១. អេស ជី ហ្វា ហ្វា​យ​នែ​ន ភីអិលស៊ី​។ ២. ឥណទាន​វី​សា ភីអិលស៊ី​។ ៣. សមាគម​ផ្តើមគំនិត​ពាណិជ្ជកម្ម​។ ៤. អង្គការ​ឥណទាន​លុបបំបាត់​ភាពក្រីក្រ​។ ៥. សមាគម​អភិវឌ្ឍន៍​ភូមិ​។ ៦. អង្គការ​លោកគ្រូ​។ ៧. ស៊ី​អេ​ច​អេ​ហ្វ​ឌី ហ្វា​នែ​ន ភីអិលស៊ី​។ ៨. ឥណទាន​មរតក ភីអិលស៊ី​។ ៩. អនន្ត ហ្វា​យ​នែ​ន ភីអិលស៊ី​។ ១០. ចំរើន​ភោគផល ហ្វា​យ​នែ​ន ម​.​ក​។ ១១. ផ​ប ម​.​ក​។ ១២. ធនធាន​ហិរញ្ញវត្ថុ​ប្រជាជន ម​.​ក​។ ១៣.​ព្រា​បស ហ្វា​យ​នែ​ន ម​.​ក​។ ១៤. ស៊ី​.​ស៊ី​.​អូ ហ្វា​យ​នែ​ន ម​.​ក​។ ១៥. ស្រូវ​ទុំ (​ខេ​ម​បូ​ឌា​) ហ្វា​នែ​ន ម​.​ក​។ ១៦. សម្បត្តិ​ឥណទាន​អភិវឌ្ឍន៍ សេដ្ឋកិច្ច​គ្រួសារ​។ ១៧. ហ្វី​ស​កូ ម​.​ក​។ ១៨. អូ ស៊ី ហ្វា​យ​នែ​ន ភីអិលស៊ី​។ ១៩. គ្រួសារ​ខ្មែរ ហ្វា​យ​នែ​ន ភីអិលស៊ី​។ ២០. សុភ​ម​ង្គ​ម​សេដ្ឋកិច្ច​គ្រួសារ ម​.​ក​។ ២១.​ទិ​ត្យ​វ​ឌ្ឍ​នា ហ្វា​យ​នែ​ន ម​.​ក​។ ២២. វាសនា ហិរញ្ញវត្ថុ ម​.​ក​។ ២៣. ណាយ​ស៍ ហ្វា​យ​នែ​ន ម​.​ក​។ ២៤. ធី អេ​ច អេ អេ​ហ្វ ម​.​ក​។ ២៥. អង្គការ​បង្អែក​ជីវភាព​សហគមន៍ (​បង្អែក​)​។ ២៦. អេស​.​អិ​ល​.​អឹម​.​អេ​ច ម​.​ក​៕ ល​