ធនាគារពាណិជ្ជ​ទីមួយ​រួមជាមួយ​ក្រុមហ៊ុន​តៃ​យ៉ា​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ខេត្តពោធិ៍សាត់​៣​ឆ្នាំ​ជាប់​គ្នា​

323

(​ភ្នំពេញ​)៖​ធនាគារពាណិជ្ជ​ទីមួយ (First Commercial Bank) បាន​បើក​អាជីវកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ជាង ១៩ ឆ្នាំ​មកហើយ មាន​សាខា​ចំនួន​១​និង​សាខា​រង​ចំនួន​៦​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយបាន ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ឆាប់រហ័ស​ទាន់​ចិត្ត​និង​ស្ថិតនៅ​ជិត​អតិថិជន​។

​សកម្មភាព​ពិនិត្យ​ព្យាបាល ជំងឺ​ដោយ​ឥតគិតថ្លៃ​ក្នុង​ខេត្តពោធិ៍សាត់​លើក​នេះ គឺ​ផ្តួចផ្តើមឡើង​ដោយ​ធនាគារពាណិជ្ជ​ទី​១ រួមសហការ​ជា មួយក្រុម​ហ៊ុន តៃ​យ៉ា គ្រុប និង ក្រុមគ្រូពេទ្យ​ជំនាញ ដោយបាន​នាំយក​នូវ​សម្ភារៈ​និង​ថ្នាំពេទ្យ​ដែលមាន តម្លៃ​ជិត ៥ លាន​ដុល្លារ​តៃវ៉ាន់ (​ប្រមាណ ១៧ ម៉ឺន​ដុល្លារ​អាមេរិក​)​ឆ្លង​សមុទ្រ​ពី​តៃវ៉ាន់​ចូលមក ទឹកដី​ខេត្តពោធិ៍សាត់ ដើម្បី​ផ្តល់ជូន​នូវ​ការយកចិត្តទុកដាក់​ផ្នែកអនាម័យ​និង​ធនធាន ជាក់ស្តែង​សម្រាប់ ព្យាបាល​ជំងឺ សកម្មភាព​ពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា​នេះ ក៏បាន​ធ្វើឱ្យ ប្រជាពលរដ្ឋ​បានដឹង​ច្បាស់​អំពី​ទឹកចិត្ត “​ធ្វើ​អាជីវកម្ម​នៅ ទីនេះ ផ្តល់​ការយកចិត្តទុកដាក់​នៅ​ទីនេះ​” របស់​ធនាគារពាណិជ្ជ​ទីមួយ​ហើយ​ធ្វើឱ្យ​ធនាគារពាណិជ្ជ​ទីមួយ​នេះ​ក្លាយជា​ធនាគារ​ដែលមាន​ការទទួលស្គាល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​សកម្មភាព​លើក​នេះ លោក ចូ​វ ប៉​ជាវ (Zhou Bo Jiao) អគ្គនាយក ធនាគារពាណិជ្ជ​ទីមួយ​តៃវ៉ាន់​និង​លោក ស៊ិន អ៊ី​ស៊ា​ង (Shen Yu xiong) ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន តៃ​យ៉ា គ្រុប ក៏បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​យកចិត្តទុកដាក់ ប្រជាពលរដ្ឋ​និង​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ ប្រឹងប្រែង​និង​ការលះបង់​ទាំងពួង​របស់​ក្រុម​វេជ្ជបណ្ឌិត​និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ផងដែរ​។​

​ដើម្បី​ផ្តល់ជូន​នូវ​ទឹកចិត្ត​ស្រឡាញ់​និង​ការយកចិត្តទុកដាក់ លោក​វេជ្ជបណ្ឌិត ហួង ហុង​ជីន (Huang Hong Jun) និង​លោក​វេជ្ជបណ្ឌិត ហួង សឹង​អ៊ុន (Huang Sheng Wen) រួមទាំង​ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន ៤៦ នាក់​និង​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចំនួន ៨៥ នាក់​បាន​បង្កើតជា​ក្រុម​ពិនិត្យ​ព្យាបាល​មួយ ហើយ​បុគ្គលិក​និង​ប្រធាន​ផ្នែក​ចំនួន​ជាង ១០ នាក់​មកពី​ធនាគារពាណិជ្ជ​ទីមួយ​នៅ រាជធានី​ភ្នំពេញ​ក៏បាន ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​នេះ​ផងដែរ​។ តំបន់​រោងចក្រ តៃ​យ៉ា ក្នុង​ខេត្តពោធិ៍សាត់​បាន​សង់ប​ន្ទ​ប់ សម្រាប់​ពិនិត្យ​ព្យាបាល​បណ្តោះអាសន្ន​ជាង ១០ បន្ទប់ ដែល​រួមមាន​បន្ទប់​ផ្នែក​ព្យាបាល​តាមបែប វេជ្ជសាស្ត្រ​ចិន​និង​អឺរ៉ុប ផ្នែក​ធ្មេញ ផ្នែក​ឆ្អឹងខ្នង និង ព្យាបាល​ដោយ​ចលនា​ជាដើម​។

​ក្រុមការងារ​ស្ម័គ្រចិត្ត របស់​ធនាគារពាណិជ្ជ​ទីមួយ​និង​ក្រុមហ៊ុន តៃ​យ៉ា គ្រុប មិន​ខ្លាច​ការលំបាក​អ្វី​ឡើយ ដោយបាន​ចូលរួម សហការ​ក្នុង​ការចែក​ថ្នាំពេទ្យ​និង​សម្ភារៈ​រាប់ពាន់​ចំណែក​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។ ដោយឡែក ក្មេង​កំព្រា​ជាង ២០០ នាក់​ដែល​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ក្បែរ​នោះ​ក៏​បានមក ទទួល​ការពិនិត្យ ព្យាបាល​ជំងឺ​ផងដែរ ក្មេងៗ​ទាំងនេះ​ក៏​ទទួលបាន​នូវ​នំចំណី​និង​សម្ភារៈ​សិក្សា​ពី​លោក ចូ​វ ប៉​ជាវ (Zhou Bo Jiao) អគ្គនាយក​ធនាគារពាណិជ្ជ​ទីមួយ​និង​លោក លីន អ៊ុន​ហ៊ឹង (Lin Wen Heng) នាយក​ប្រតិបត្តិ​មូលនិធិ​តៃ​យ៉ា​ផង​
​ដែរ​។​ក្មេងៗ​ទាំងនេះ​មានចិត្ត​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ហើយ​បាន​បញ្ចេញ​នូវ​ស្នាមញញឹម​បែប ធម្មជាតិ ដ៏​គួរឱ្យ​ស្រឡាញ់​ផងដែរ​។​
​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៣​នៃ​សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ដោយមាន​ការរៀបចំ សកម្មភាព ជួយ​កាត់សក់ ជួយ​សម្អាត​លំនៅដ្ឋាន និង បង្រៀន​នូវ​ទស្សនៈ​អនាម័យ​ដែល​ត្រឹមត្រូវ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​លោក​វេជ្ជបណ្ឌិត ឈិន ជឺ​ស៊ាន (Chen Zhi Xian) បានឱ្យដឹងថា ដោយសារតែ​ការអប់រំ​ផ្នែក អនាម័យ​របស់​ប្រជាពលរដ្ឋ​មិន​គ្រប់គ្រាន់ មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដែល​បាន​ដុស​សម្អាត​ធ្មេញ​ឡើយ លើក នេះ​យើង​បាន​នាំយក​ឧបករណ៍​ម៉ាស៊ីន​សម្រាប់​សម្អាត​ធ្មេញ​មកជួយ​សម្អាត​ធ្មេញ​ប្រជាពលរដ្ឋ ហើយក៏​បាន ធ្វើដំណើរ​ឆ្ពោះទៅ​សាលារៀន​បឋមសិក្សា​ដាច់ស្រយាល​ដើម្បី​បង្រៀន​ក្មេងៗ​ឱ្យមាន​ទម្លាប់​ដុស​សម្អាត​ធ្មេញ បង្កើត​នូវ​ទស្សនៈ​ល្អ​ក្នុងការ​ថែរក្សា​សុខភាព​ធ្មេញ​ដល់​ពួកគេ ធនាគារពាណិជ្ជ​ទីមួយ​ក៏បាន​នាំយក​ឧបករណ៍ សម្អាត​អនាម័យ​ចំនួន ៤ ០០០ ចំណែក​ចែកជូន​ក្មេងៗ​ជាពិសេស​ផងដែរ ក្នុងនោះ​ក្រៅពី​ថ្នាំដុសធ្មេញ និង ច្រាស​ដុសធ្មេញ​ថែមទាំង​មាន​កែវ​ដែក​និង​សាប៊ូ​ក្រអូប​ផងដែរ​ដើម្បី​ជួយ​បង្កើត​ការការពារ​ធ្មេញ​របស់​ពួកគេ​។​

​លោក​វេជ្ជបណ្ឌិត លីវ យុយ​លីន (Liu Rui Lin) ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ពិនិត្យ​ព្យា បាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ​ជាច្រើនលើក​ច្រើនសា​នោះបាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល ការពិនិត្យ​ព្យាបាល​ជំងឺ ភាគច្រើន​គឺមាន​បញ្ហា​ជំងឺ​ក្រពះ​ដោយសារតែ​ការបរិភោគ​អាហារ​មិនល្អ រួមផ្សំ​នឹង អាកាសធាតុ​ក្តៅ​ទៀត​នោះ ក៏​បណ្តាលឱ្យ​ពួកគេ​មាន​អា​ការៈឈឺ​ក្បាល ខ្វះ​ជាតិ​ទឹក​និង​ខ្យល់គរ សង្ឃឹមថា សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​លើក​នេះ​អាចជួយ​ដល់​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​។ នៅក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ​មួយ​នេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​នូវ​ការឈឺចាប់​ផ្នែក​រាងកាយ របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​នាំមក​នូវ​ភាពកក់ក្តៅ​និង​ក្តីសង្ឃឹម​ជូន​ពួកគេ​ទៀតផង ដូច្នេះហើយ​ទើប ប្រជាពលរដ្ឋ​គ្រប់រូប​តែងតែ​ទន្ទឹងរង់ចាំ​វត្តមាន​របស់​ក្រុមគ្រូពេទ្យ​មួយ​នេះ ហើយ​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​បាន​ក្តាប់​ឱកាស​មក​ទទួល​ការពិនិត្យ​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល រស់នៅ​ឆ្ងាយ​រាប់រយ​គីឡូម៉ែត្រ​ក៏​ខំ​ធ្វើដំណើរ​មក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ផងដែរ​។​

​ចំណែក​លោក ឆាយ ឈី​ង​នា​ន (Cai Qing Nian) ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារពាណិជ្ជ​ទីមួយ ដែលជា​អ្នក​ខិតខំ​ជំរុញ​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅក្រៅ​ស្រុក​នោះ​សង្ឃឹមថា ឆ្លងតាម​រយៈ​ការ ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​និង​ការបំពេញបន្ថែម​របស់​ក្រុមគ្រូពេទ្យ ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល គ្មាន​លទ្ធភាព​រក​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ ធ្វើឱ្យ​កម្លាំង​សង្គម​និង​ក្តី​ស្រឡាញ់​មហាជន​របស់​តៃវ៉ាន់ អាច​ចាក់ ចូល​យ៉ាងជ្រៅ​ក្នុងប្រទេស​កម្ពុជា ធ្វើឱ្យ​ក្តី​ស្រឡាញ់​ឥត​ព្រំដែន​បន្ត​ស្ថិតនៅ​ជា​និរន្តរ៍​តរៀង​ទៅ​៕