ធនាគារពិភពលោកៈ ការគ្រប់គ្រង​ការធ្វើ​ចំណាកស្រុក​បានល្អ​អាចជួយ​បង្កើន​ដល់​សុខុមាលភាព​និង​កំណើនសេដ្ឋកិច្ច​

402

​គោលនយោបាយ ចំណាកស្រុក​គួរ​ធ្វើឡើង​ឱ្យ សមស្រប​ទៅនឹង​ការវិវត្ត​នៃ សេដ្ឋកិច្ច​
​ ​
(​ភ្នំពេញ​)៖ យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក​បាន ឱ្យដឹងថា ការបន្ធូរបន្ថយ​ការ​រឹត​ដ្បិត លើ ទេស​ន្ត​ប្រវេសន៍ (​ការធ្វើ​ចំណាកស្រុក​) ដើម្បី​ស្វែងរក​ការងារ អាចជួយ​បង្កើន សុខុមាលភាព​របស់​ក​ម្មករ ពលករ និង បង្កើន​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច តំបន់​កាន់តែ​ប្រសើរ​។​
​ ​
​របាយការណ៍​ដែលមាន ចំណងជើង​ថា “​ការធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ឱកាស ” បានឱ្យដឹង​ទៀត ថា ចំណាកស្រុក​ទៅ​ក្រៅប្រទេស​នៅ ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​គួរឱ្យ កត់សម្គាល់​នៅក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​២០១៥ ដោយបាន​ប្រែក្លាយ ប្រទេស​ម៉ាឡេស៊ី សិង្ហបូរី និង​ថៃឡង់​ដ៍ ទៅជា​ទីកន្លែង​សម្រាប់​ពលករ​ចំណាក ស្រុក​ចំនួន​៦,៥​លាន​នាក់​រស់នៅក្នុង តំបន់​នេះ គឺ​ស្មើនឹង​៩៦​ភាគរយ​នៃ​ចំនួន ពលករ​ចំណាកស្រុក​នៅក្នុង​តំបន់ អាស៊ាន​។​
​ ​
​ប្រាក់​ដែល​ពលករ​ផ្ញើ​ទៅកាន់ ប្រទេស​កំណើត​របស់ខ្លួន​នៅក្នុង​តំបន់ អាស៊ាន មាន​ប្រមាណ​៦២​ពាន់​លាន ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៥​។ ចំនួន ទឹកប្រាក់​នេះ ស្មើនឹង​១០​ភាគរយ​នៃ ផលិតផល​សរុប​ក្នុងស្រុក​នៅក្នុង ប្រទេស​ហ្វីលីពីន ស្មើ​៧​ភាគរយ​នៃ ផលិតផល​សរុប​ក្នុងស្រុក​នៅក្នុង ប្រទេស​វៀតណាម ស្មើនឹង​៥​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​នៅក្នុង ប្រទេស​មី​យ៉ាន់​ម៉ា ស្មើនឹង​៣​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​នៅក្នុង ប្រទេស​កម្ពុជា​។​
​ ​
​ពលករ​ចំណាកស្រុក​នៃ ប្រទេស​អាស៊ាន​ដែលមាន​ជំនាញ​ទាប និង​ភាគច្រើន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ បានធ្វើ​បម្លាស់​ទី​ដើម្បី​ស្វែងរក​ឱកាស សេដ្ឋកិច្ច ភាគច្រើន​នៅក្នុង​វិស័យ សំណង់ ដាំ​ដុះ និង​ការបម្រើ​តាម​ផ្ទះ​។ មានការ​ងារ​ដែល​ទទួល​បាន​ប្រាក់ខែ ខ្ពស់ៗ​ត្រូវការ​អ្នកធ្វើ ក៏ប៉ុន្តែ​ពលករ​ជា ច្រើន​ជានិច្ច​ជា​កាល​គ្មាន​លទ្ធភាព​អាច ឆក់យក​អត្ថប្រយោជន៍​ពី​ឱកាស​ទាំងនេះ ឬ​ការងារ​បែបនេះ​ទេ​។ សហគមន៍ សេដ្ឋកិច្ច​អាស៊ាន​បានចាប់ផ្តើម សម្របសម្រួល​ដល់​បម្លាស់​ទី​ពលកម្ម ហើយក៏ ប៉ុន្តែ​បទ​ប្បញ្ញត្តិ​ជាច្រើន គឺ​គ្របដណ្តប់ តែ​ទៅលើ​អ្នកមាន មុខរបរ​អាជីព ជាក់លាក់ ដូចជា វេជ្ជបណ្ឌិត ទន្តពេទ្យ គិលានុប្បដ្ឋាក វិស្វករ ស្ថាបត្យករ គណនេយ្យករ និង​អ្នក​អាជីព​ផ្នែក​ទេសចរណ៍ ឬ​ស្មើនឹង​៥​ភាគរយ​ប៉ុណ្ណោះ​នៃ ការងារ​នៅក្នុង​តំបន់​នេះ​។​
​ ​
​ក្នុង​របាយការណ៍​នោះ លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់ ធនាគារពិភពលោក​ប្រចាំ​តំបន់ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​មានប្រសាសន៍ ថា “​ជាមួយនឹង​ការជ្រើសរើស​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ប្រទេស​បញ្ជូន ពលករ​ចេញ​អាច​ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​នៃ​ចំណាក ស្រុក​ទៅ​ក្រៅប្រទេស ស្រប​ពេលដែល មានការ​គាំពារ​ពលករ​ចំណាកស្រុក ដែល​ជ្រើសរើស​ទៅធ្វើ​ការ​ក្រៅ ប្រទេស​។ នៅក្នុង​ប្រទេស​ទទួលយក ពលករ ពលករ​បរទេស​អាច​បំពេញ​នូវ កង្វះខាត​កម្លាំង​ពលកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ និរន្តរភាព ប្រសិនបើ​គោលនយោបាយ ទេស​ន្ត​ប្រវេសន៍​ដើរ​ស្របគ្នា​ជាមួយនឹង តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​។ គោលនយោបាយ​មិន​សមស្រប និង​ស្ថាប័ន មិនមាន​ប្រសិទ្ធភាព មានន័យថា តំបន់​នេះ​កំពុងតែ​បាត់បង់ ឱកាស​ទទួលបាន ប្រយោជន៍​ដ៏​ពេញលេញ​ពី​ទេស​ន្ត​ប្រវេសន៍​នេះ​”​។​
​ ​
​ជាទូទៅ​នីតិវិធី​ទេស​ន្ត​ប្រវេសន៍​នៅ​ទូទាំង​តំបន់​អាស៊ាន​នៅ មាន​កម្រិត​នៅឡើយ​។ របាំង​ជាច្រើន ដូចជា ដំណើរការ​នៃ​ការជ្រើសរើស ពលករ ដែល​ត្រូវ​ចំណាយ​ខ្ពស់​និង​ប្រើ រយៈពេល​យូរ កូតា​ដែលមាន​លក្ខណៈ រឹត​ដ្បិត​លើ​ចំនួន​ពលករ​បរទេស​ដែល បានអនុញ្ញាត​នៅក្នុង​ស្រុក និង​គោលនយោបាយ​ការងារ​តឹងរ៉ឹង បាន​កំហិត ជម្រើស​ការងារ​របស់​កម្មករ និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព​របស់ ពួកគេ​។ គោលនយោបាយ​ដែលមាន លក្ខណៈ​រឹត​ដ្បិត ជា​ផ្នែក​មួយ​ដែល ទទួលរង​ឥទ្ធិពល​ពី​ការយល់ឃើញថា ការហូរចូល​នៃ​ពលករ​ចំណាកស្រុក នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ សេដ្ឋកិច្ច​របស់​ប្រទេស​ទទួល​ពលករ​។ ក៏ប៉ុន្តែ​ភស្តុតាង​ជាក់ស្តែង គឺ​ផ្ទុយ​ពី ការគិត​នេះ​។ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ភស្តុតាង​ស្រដៀង​គ្នា​នេះដែរ​បាន បង្ហាញថា កំណើន​ជាក់ស្តែង​១០ ភាគរយ​នៃ​ពលករ​អន្តោរ​ប្រវេសន៍ ដែលមាន​ជំនាញ​ទាប​ទៅធ្វើ​ការ​ទីនោះ បានធ្វើឱ្យ​ផ​លិ​ផល​សរុប ក្នុងស្រុក​ជាក់ស្តែង​កើនឡើង​១,១​ភាគរយ​។ នៅក្នុង ប្រទេស​ថៃ​ការវិភាគ​ថ្មីៗ​នេះ​បាន​រក ឃើញថា បើ​គ្មាន​ពលករ​អន្តោប្រវេសន៍ នៅក្នុង​កម្លាំង​ពលកម្ម​ទេនោះ ផលិត ផល​សរុប​ក្នុងស្រុក​នឹង​ធ្លាក់ចុះ​០,៧៥ ភាគរយ​។​
​ ​
​សេដ្ឋកិច្ចវិទូ​ផ្នែក​ការ​គាំពារ សង្គម និង​ការងារ​របស់​ធនាគារ ពិភពលោក លោក ម៉​រ៉ូ តេ​ស្តា​វើដ ដែល ជា​អ្នកដឹកនាំ​សរសេរ​របាយការណ៍ នេះ​បាន​មានប្រសាសន៍ថា “​មិន​ថា ពលករ​ចង់​ធ្វើ​ចំណាកស្រុក​ទៅកាន់ ទីណា​ទេ នៅក្នុង​តំបន់​អាស៊ាន​នេះ ពួកគេ​ប្រឈម​នឹង​បម្លាស់​ទី​ដែល​ត្រូវ ចំណាយ​បី​ឬ​បួន​ដង​នៃ​ប្រាក់បៀវត្សរ៍ មធ្យម​ប្រចាំឆ្នាំ​របស់ខ្លួន​។ ការកែលម្អ ដំណើរការ​នៃ​ការធ្វើ​ចំណាកស្រុក អាចជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​របស់ ពលករ​ទាំងនេះ​នាពេល​អនាគត និង ជួយ​ប្រទេស​ទាំងនេះ​ឆ្លើយតបបាន ប្រសើរ​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម របស់ខ្លួន​”​។​
​ ​
​ផលប៉ះពាល់​នៃ​បម្លាស់​ទី ពលកម្ម​ទៅលើ​ផែនការ​សេដ្ឋកិច្ច​របស់ តំបន់​នេះ​អាចមាន​ទំហំ​ធំ ព្រោះ​ការធ្វើ ចំណាកស្រុក​អាច​ផ្តល់​ដល់​ពលករ​នានា ដែល​មកពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ជាងគេ​នូវ​ឱកាស សម្រាប់​បង្កើន នូវ​ប្រាក់ចំណូល​របស់ខ្លួន​។ ផល ប៉ះពាល់​នៃ​ការផ្ញើ​ប្រាក់​ទៅកាន់​ប្រទេស​កំណើន​របស់ខ្លួន លើ​ផលិតផល​សរុប ក្នុងស្រុក​របស់​ជាតិ​ក៏មាន​ទំហំ​ធំ​ដែរ​។ របាយការណ៍​បាន​ប៉ាន់ប្រមាណ​ថា ការ កាត់បន្ថយ​ឧបសគ្គ​ចំពោះ​បម្លាស់​ទី ពលកម្ម នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង ដល់​សុខុមាលភាព​របស់​កម្ម​ករ គឺអាច បង្កើន​សុខុមាលភាព​របស់​ពួកគេ​បាន ១៤​ភាគរយ ប្រសិនបើ​ផ្តោត​តែ​ទៅ លើ​ក្រុម​ពលករ​ដែលមាន​ជំនាញ​ខ្ពស់ និង​អាច​បង្កើនបាន​២៩​ភាគរយ ប្រសិន បើ​ផ្តោតទៅលើ​ក្រុម​ពលករ​ទាំងអស់​។​
​ ​
​គោលនយោបាយ​ជាច្រើន អាច​ត្រូវបាន​គេ​យកមក​អនុវត្តន៍ ដើម្បី ធ្វើការ​លើកកម្ពស់​ដល់​បម្លាស់​ទី​ការងារ របស់​ពលករ​។ គេ​ចាំបាច់​ត្រូវតែ​បង្កើន ការត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ជ្រើសរើស ពលករ​នៅ​ទូទាំង​តំបន់​នេះ ។ ប្រទេស ហ្វីលីពីន ដែល​បាន​បង្កើត​ប្រព័ន្ធ​គាំទ្រ យ៉ាង​ល្អ​អាច​យក​ធ្វើជា​គំរូ​សម្រាប់ ប្រទេស​ដទៃទៀត​បាន​។ ប្រទេស​ឥណ្ឌូណេស៊ី​អាច​កែលម្អ​ការសម្របសម្រួល ក្នុងចំណោម​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា និង​ធ្វើ​បច្ចុប្បន្ន ភាព​នីតិវិធី​នានា​។ ប្រទេស​វៀតណាម​អាច​ទទួលបាន អត្ថប្រយោជន៍​ពី​យុទ្ធសាស្ត្រ​ទេស​ន្ត​ប្រវេសន៍​ជាតិ ដើម្បី​ដឹកនាំ​ការធ្វើកំណែទម្រង់​នានា​។ ដំណើរការ​ផ្លូវការ ងាយៗ​អាចជួយ​កាត់បន្ថយ​តម្លៃ​ពលករ ចំណាកស្រុក​ចេញ​ក្រៅប្រទេស ជាពិសេស​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ ចំណូល​ទាប​ជាងគេ​ដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។​
​ ​
​ប្រទេស​ដែល​ទទួលយក ពលករ​ក៏​អាច​ណែនាំ​បង្ហាញ​ផងដែរ នូវ​វិធានការ​នានា​ដើម្បី​ទាញយក អត្ថប្រយោជន៍ ឱ្យបាន​ច្រើន​បំផុត​ពី បម្លាស់​ទី​ពល​កម្មនេះ​។ ប្រទេស​ម៉ាឡេស៊ី អាច​កែសម្រួល​គោលនយោបាយ​ចំណាកស្រុក តម្រូវ​ទៅតាម​តម្រូវការ សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន រួមទាំង​តាម រយៈ​ការកែតម្រូវ​ប្រព័ន្ធ​កម្រៃ​ពន្ធ​បច្ចុប្បន្ន របស់ខ្លួន និង​តាមរយៈ​ការ ពង្រឹង​កិច្ចសម្របសម្រួល​ជាមួយ ប្រទេស​បញ្ជូន​ពលករ​ចេញ​។ ប្រទេស ថៃ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី ការរៀបចំ​ធ្វើឱ្យ​ពលករ​ខុសច្បាប់​ក្លាយ ជា​ស្របច្បាប់ និង​ការ​បំពេញបែបបទ ឆ្លង​ចូលក្នុង​ប្រទេស​ត្រូវ​ចំណា​យ​កាន់ តែ​តិចជាង​មុន ខណៈដែល​ប្រទេស សិង្ហ​បុរី​បានរៀបចំ​បង្កើត​ប្រព័ន្ធ ចំណាក ស្រុក​មួយ​ដែលមាន​លក្ខណៈ​ទំនើប និង ដំណើរការ​បានល្អ គេ​គួរតែ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់ លើ​សុខុមាលភាព របស់​ពលករ​ចំណាកស្រុក​។​
​ ​
​សូមបញ្ជាក់ថា របាយការណ៍ “​ការធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក ឱកាស​” នេះ ត្រូវបាន​រៀបចំ​ដោយ នាយកដ្ឋាន​ប្រព័ន្ធ​ការពារ​សង្គម​និង ការងារ​សកល​របស់​ធនាគារពិភពលោក ៕ ដោយ​៖ សុផល​

​ធនាគារពិភពលោក​និយាយថា​៖ កា​គ្រប់គ្រង​ការធ្វើ​ចំណាកស្រុក​បានល្អ អាចជួយ​បង្កើន​ដល់​សុខមាលភាព និង​កំណើនសេដ្ឋកិច្ច​