ធនាគារពិភពលោក​ស​ន្យា​ផ្តល់​២០០​ពាន់​លាន​ដុល្លារ​សម្រាប់​ដំណោះស្រាយ​បរិស្ថាន​

747
ចែករម្លែក

ធនាគារពិភពលោក(World Bank) កាលពីថ្ងៃចន្ទទី៣វិច្ឆិកាបានបង្ហាញគម្រោងសកម្មភាពដំណោះស្រាយអាកាសធាតុជាមួយនឹងទឹកប្រាក់សរុបចំនួន២០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៥ ដោយការបន្ថែមថាចំនួននេះគឺដើម្បីបង្កើនទ្វេដងនៃមូលនិធិ៥ឆ្នាំនាពេលបច្ចុប្បន្នរបស់ខ្លួន។

ធនាគារពិភពលោកបាននិយាយថាចំណាត់ការនេះកើតឡើងស្របគ្នាជាមួយកិច្ចប្រជុំកំពូលអំពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិកជិត២០០ប្រទេសនៅប៉ូឡូញនោះ បានបង្ហាញមហិច្ឆតាធំធេងក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុដែលជាការបញ្ជូនសញ្ញាដ៏សំខាន់ដល់សហគមន៍សកលលោកទាំងមូលដើម្បីធ្វើដូចគ្នានេះដែរ។

សកម្មភាពផ្តល់ហិរញ្ញវត្ថុសម្រាប់ដំណោះស្រាយបរិស្ថានត្រូវបានធ្វើឡើងសម្រាប់ការកាត់បន្ថយ
ឧស្ម័នផ្ទះកញ្ចក់ តាមរយៈអវិវឌ្ឍយុទ្ធសាស្រ្តថាមពលដែលមិនប៉ះពាល់បរិស្ថាន

យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្របត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD)បានឱ្យដឹងថាបណ្តាប្រទេសអភិវឌ្ឍន៍បានប្តេជ្ញាបង្កើនប្រាក់ជំនួយដល់ទៅ១០០ពាន់លានដុល្លារដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២០ នៅក្នុងការប្រយុទ្ធប្រឆាំងផលប៉ះពាល់កាពីរប្រែប្រួលអាកាសធាតុ។

ប្រាក់ជំនួយនេះ បានកើនឡើងពីជាង៤៨ពាន់លានដុល្លារនៅឆ្នាំ២០១៦ដល់ជាង៥៦ពាន់លានដុល្លារកាលពីឆ្នាំមុន។

ធនាគារពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនទឹកប្រាក់២០០ពាន់លានដុល្លារនេះនឹងមានទឹកប្រាក់ប្រហែល១០០ពាន់លានដុល្លារជាថវិកាហិរញ្ញវត្ថុដោយផ្ទាល់ពីធនាគារពិភពលោកនិងប្រមាណ១ភាគ៣នៃមូលនិធិនេះបានមកពីបណ្តាទីភ្នាក់ងារនៃក្រុមធនាគារពិភពលោកនិងសេសល់ពីនេះបានមកពីផ្នែកឯកជនដែលក្រុមធនាគារប្រមែរប្រមូល៕ដោយ៖សុខា/SN