ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​វៀតណាម​នឹង​ធ្លាក់ចុះ​ដូចគ្នា​នឹង​ប្រទេស​ក្នុង​តំបន់​

491
ចែករម្លែក

ធនាគារពិភពលោក​World Bank បាន​និយាយថា ផលិផល​ក្នុងស្រុក​សរុប​របស់​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​មក​នៅត្រឹម​៦,៦​ភាគយ​នៅ​ឆ្នាំនេះ ។​

​ធនាគារ​ពិភពលោក​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការធ្លាក់​ចុះ​ពី​កំណើន​៧,១​ភាគរយ​ដែល​វៀតណាម​មាន​រយៈពេល​១០​ឆ្នាំ​មកនេះ​នោះ​គឺ​ដោយ​​សារ​ការ​រឹតបន្តឹង​ឥណទាន និង​ការទិញ​ដូរ​និង​ការប្រើប្រាស់​ទំនិញ​ឯកជន​យឺតយ៉ាវ​ជាង​មុន​ហើយ​តម្រូវការ​ខាងក្រៅ​ធ្លាក់ចុះ​។​

​នេះ​គឺ​ស្របគ្នា​ជាមួយនឹង​ការធ្លាក់ចុះ​០,៣​ភាគរយ​នៅ​ប្រទេស​ជា​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក ដែល​មាន​ប្រទេស​ចំនួន​២២​។​

​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​ក៏​ត្រូវបាន​រំពឹងថា​នឹង​មាន​ការធ្លាក់ចុះ​ផងដែរ​។ អត្រាកំណើន​របស់​ប្រទេស​ថៃ​នឹង​ថយ​ចុះ​ពី​៤,១ ភាគរយ​កាលពី​ឆ្នាំ​​មុន​មក​នៅ​៣,៨​ភាគរយ ខណៈ​ដែល​អត្រា​កំណើន​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​នឹង​នៅ​ថេរ​។​

​របាយការណ៍​នេះ​បាន​និយាយ​ថា​កំណើន​យឺតយ៉ាវ​នេះ​ឆ្លុះបញ្ចាំង​បញ្ហា​សេដក្ឋកិច្ច​សកល​និង​ការបន្ត​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​។

​កំណើន​សេដ្ឋកិច្ច​របស់​ចិន​នឹង​ធ្លាក់​ចុះ​ពី​៦,៦​ភាគរយ​កាលពី​ឆ្នាំមុន​មក​នៅត្រឹម​៦,២​ភាគរយ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ទាប់​។​

​ធនាគារពិភពលោក​ក៏​បាន​ព្រមាន​ផងដែរ​អំពី​ហានិភ័យ​ដែល​វៀតណាម​អាច​នឹង​ប្រឈម​នៅ​ឆ្នាំ​នេះ​។ ចំពោះ​សេដ្ឋកិច្ច​ក្នុងស្រុក​(​នៅ​ប្រទេស​វៀតណាម​) ការយឺតយ៉ាវ​នៅ​ក្នុងការ​​រៀបចំ​រចនាសម្ព័ន្ធ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និង​វិស័យ​ធនាគារ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​និង​ធ្វើឱ្យ​ចុះខ្សោយ​កំណើន​លូតលាស់​នៅពេល​អនាគត​និង​​បង្កើត​បំណុល​វិស័យ​សាធារណៈ​៕​ដោយ​៖​សុខា​/sn

វៀតណាម​អាច​ប្រឈម​នឹង​ការដោះស្រាយ​ផលប៉ះពាល់​ចំពោះ​ការប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​ការងារ​ដោយ​មនុស្ស ខណៈ​ដែល​ប្រទេស​នេះ​ពឹងផ្អែក​លើ​ថ្លៃ​ពលកម្ម​ទាប ​អស់​ពេល​ជាច្រើន​ឆ្នាំ​