ធនាគារពិភពលោក​: តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ចាំបាច់​ត្រូវមាន​អភិក្រម គោលនយោបាយ​ថ្មី

219

(​ភ្នំពេញ​)៖ របាយការណ៍​ថ្មី​មួយ របស់​ធនាគារពិភពលោក​និយាយថា បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​កំពុងអភិវឌ្ឍន៍​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ទទួល​ជោគ ជ័យ​ខ្លាំង​នៅលើ​ពិភពលោក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​ក្នុងការ​កែលម្អ ស្តង់ដារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចាំបាច់​ត្រូវ​ប្តូរ​ទិសដៅ ទៅរក​គំរូ​កំណើន សេដ្ឋកិច្ច​ថ្មី​មួយទៀត ប្រសិនបើ​គេ​ប្រាថ្នា ចង់​សម្រេច​ឱ្យបាន​កំណើនសេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន​ទៅ​ថ្ងៃមុខ ។
​ ​
​របាយការណ៍​ដែលមាន​ចំណង ជើង​ថា ផលចំណេញ​ពី​ភាព​ចម្រុង ចម្រើនប​ច្ចុ​ប្ប​ន្នៈ​អព្ភូតហេតុ​តំបន់​អាស៊ី បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១(Riding the Wave: An East Asian Miracle for the 21st Century ) និយាយថាៈ កំណើន មាន​លក្ខណៈ​បរិ​យា​ប័ន្ន​គឺ​កំណើន ដែល​កាត់បន្ថយ​ភាពក្រីក្រ​ហើយ បង្កលក្ខណៈ ឱ្យមាន​ចល័តភាព​ឈានឡើង​និង​ធានា ឱ្យមាន​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់ ជន​គ្រប់រូប និង​តម្រូវឱ្យ​ប្រទេស​ទាំង អស់​ប្រឹងប្រែង​ឱ្យទៅ​ហួស​ពី​គំរូ​“ កំណើន មាន​វិសម​ធម៌​”​។
​ទស្សនៈវិស័យ​សម្រាប់ ចល័តភាព​ឈានឡើង​ត្រូវបាន​គេ​មើល ឃើញថា ហាក់​មានការ​កើនឡើង​មិន ទៀងទាត់ ដែល​ឆ្លុះបញ្ចាំង​នូវ​អារម្មណ៍ មួយ​ថា ប្រាក់ចំណូល​និង​ទ្រព្យ​កាន់​តែមាន​លក្ខណៈ​ប្រមូលផ្តុំ ហើយ​លទ្ធភាព ទទួលបាន​សេវា​ជា​មូលដ្ឋាន​បន្ត​នៅ មាន​កម្រិត ហើយ​តែងតែមាន​គុណភាព អន់​ទៀតផង​។ ការសម្រេច​ឱ្យបាន សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជន​គ្រប់ រូប​ក៏​កាន់តែ លំបាក​ខ្លាំង​ឡើង​ដែរ ជាពិសេស សម្រាប់​តំបន់​មួយ​ដែល​កំពុង តែ​ប្រឈម​ជាមួយនឹង​បញ្ហា​ថ្មីៗ​ច្រើន ក្នុងនោះ​មាន​ជរាភាព​កាន់តែ​លឿន ទស្សនវិស័យ​កំណើន​កាន់តែ​មាន​ភាព មិន​ប្រាកដ ប្រជា ហើយ​និង​ការរីក​ដុះ ដាល​របស់ ទីប្រជុំជន​កាន់តែ​ធំ​ឡើងៗ ។

​វិសមភាព​គឺ​កំពុងតែ​បង្កឱ្យមាន ក្តីបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង តំបន់​នេះ ។ ច្រើនជាង ៩០​ភាគរយ នៃ ប្រជាជន​ក្នុងប្រទេស​ចិន និង​ជាង​ពាក់ កណ្តាល​នៃ​ប្រជាជន​ក្នុងប្រទេស ហ្វីលីពីន​គិតថា​ភាពខុសគ្នា នៃ​ចំណូល នៅក្នុង​ប្រទេស​របស់​ពួកគេ​គឺ​ធំធេង ណាស់ ។ សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ជិត​៩០​ភាគរយ នៃ​ប្រជាជន​របស់ខ្លួន គិតថា វា​ពិតជា​មានការ​បន្ទាន់​មួយ​ដើម្បី ដោះស្រាយ​វិសមភាព​នេះ នៅពេល ដែល​ប្រជាជន​ក្នុងប្រទេស​វៀតណាម​៨ នាក់​ក្នុងចំណោម​១០​នាក់ បារម្ភ​អំពី​ភាពខុសគ្នា​នៃ​ស្តង់ដារ ជីវភាព​រស់ នៅ​។​

​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក និយាយថា “​ការដែល​ប្រជាជន​ជិត​មួយ ប៊ី​លាន​នាក់ នៅក្នុង​តំបន់​អាស៊ី​បូព៌ា បាន​ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក ក្នុង​រយៈពេល មួយ​ជំនាន់​មនុស្ស គឺជា​សមិទ្ធផល ប្រវត្តិសាស្ត្រ​មួយ ។ ប៉ុន្តែ​ដើម្បីឱ្យ​តំបន់​នេះ​អាច​រក្សា កំណើន​ប្រកបដោយ បរិ​យា​ប័ន្ន​បាន​បណ្តា​ប្រទេស​នៅក្នុង តំបន់​នេះ​ចាំបាច់​ត្រូវ​លៃលក​ដោះស្រាយ​ភាព ប្រឈម​ទាំងឡាយ​ដោយ លុបបំបាត់​ឱ្យអស់​ទាំងស្រុង​នូវ​ភាព ក្រីក្រ​តោកយ៉ាក​ពង្រីក​ទស្សនៈវិស័យ សម្រាប់​បង្កើន​ចល័តភាព​ផ្នែក​សេដ្ឋកិច្ច និង​ធានា​ឱ្យបាន​នូវ​សន្តិសុខ ផ្នែក សេដ្ឋកិច្ច​សម្រាប់​ជន​គ្រប់រូប​”​។

​តំបន់​នេះ​បានប្រែក្លាយ​ពី​តំបន់ មួយ​ដែល​សម្បូរ​ភាគច្រើន​ជា​ប្រទេស ក្រីក្រ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ទៅ ជា​សំណុំ​ប្រទេស​មាន​ចំណូល​មធ្យម ដែល​ក្នុងនោះ​មាន​ទិដ្ឋភាព​វណ្ណៈ សេដ្ឋកិច្ច​ចម្រុះ ។ គិត​មក​ត្រឹម​ឆ្នាំ ២០១៥ ជិត​ពីរភាគបី​នៃ​ប្រជាជន​ក្នុង​តំបន់ គឺជា អ្នក​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន សន្តិសុខ ឬ​ជា​ជន​វណ្ណៈ កណ្តាល គឺ​កើន ឡើង​ពី​២០​ភាគរយ​នៅក្នុង​ឆ្នាំ​២០០២ ។

​ភាគ​ចំណែក​នៃ​ចំនួន​ជនក្រីក្រ តោកយ៉ាក ឬ​ជនក្រីក្រ​ល្មម បាន​ធ្លាក់ ចុះ​យ៉ាង​សន្ធឹកសន្ធាប់ គឺ​ពី​ចំនួន​ជិត​ពាក់ កណ្តាល​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ ២០០២​មក​នៅត្រឹម​លើ​មួយ​ភាគ​ប្រាំបី បន្តិច​ក្នុង​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​ចំនួន​ភាគ រយ​នៃ​បុគ្គល​ដែល​ងាយ​រងគ្រោះ​ធ្លាក់ ចូលទៅក្នុង​ភាពក្រីក្រ​វិញ គឺ​អ្នក​ទាំងឡាយ​ដែលរ​ស់បាន ដោយសារ​ចំណូល ត្រឹម​ពី ៣,១០​ដុល្លារ ទៅ ៥,១០​ដុល្លារ ក្នុង​មួយថ្ងៃ​នៅតែ​ដដែល​រវាង​ឆ្នាំ ២០០២ និង​ឆ្នាំ​២០១៥ គឺ​ប្រហែល​មួយ ភាគ​បួន​នៃ​ប្រជាជន​សរុប ។

​គោលនយោបាយ​ដែលមាន លក្ខណៈ​ប្លែក​ជាង​បច្ចុប្បន្ន​បន្តិច​សម្រាប់ធ្វើ​ឱ្យមាន​កំណើត​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន​អាចជួយ​លៃលក​ដោះស្រាយ ឧបសគ្គ​ដែល​វណ្ណៈ​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​កំពុង ជួបប្រទះ​។ គោលនយោបាយ សម្រាប់​ជនក្រីក្រ​តោកយ៉ាក​នៅ​សេសសល់ ដែល​កាត់បន្ថយ​របារ​ឧបសគ្គ ដល់​ឱកាស​សេដ្ឋកិច្ច ក៏ដូចជា​ការរក្សា​ឱ្យ បាន​នូវ​កំណើន​មាន​មូលដ្ឋាន​ទូលំទូលាយ​អាចជួយ​ពួកគេ ឱ្យ​ឈានឡើង កាំជណ្តើរ​ប្រាក់ចំណូល​បាន​ខ្ពស់ជាង បច្ចុប្បន្ន​។ ការបង្កើន​លទ្ធភាព​ទ​ទួលបាន សេវាសាធារណៈ មាន​សេវា​ថែទាំ សុខភាព​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ក៏ដូចជា​យន្តការ​នានា សម្រាប់​គ្រប់គ្រង ហានិភ័យ​ផងដែរ នឹង​ជួយ​ដល់​ជន ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​។ អ្វី​ជា​អាទិភាព​សម្រាប់ អ្នក​រស់ក្នុង​ស្ថានភាព សេដ្ឋកិច្ច​មាន​សន្តិសុខ និង​ជន​វណ្ណៈ កណ្តាល គឺ​ការកែលម្អ​ការផ្តល់សេវា សាធារណៈ និង​គុណភាព​របស់​វា ដូចជា លំនៅស្ថាន ទឹក និង​អនាម័យ​។ សសរស្តម្ភ​សម្រាប់​ទ្រទ្រង់​របៀបវារៈ នេះ​មាន​បី គឺ​ជំរុញ​ចល័តភាព​ផ្នែក សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន គឺ​ទាមទារ​ឱ្យមាន​ការបិទ​ភ្ជិត​នៃ​គម្លាត ក្នុងការ ទទួល​ការងារ និង​សេវាកម្ម ការបង្កើន គុណភាព​ការងារ និង​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ផ្នែក ហិរញ្ញវត្ថុ ។ សសរស្តម្ភ ទី​២ គឺ​ការផ្តល់​សន្តិសុខ​សេដ្ឋកិច្ច​ឱ្យ ច្រើន​ជាមុន ដោយ​រួមទាំង​ការពង្រឹង ប្រព័ន្ធ​ជំនួយ​ផ្នែក​សង្គម ការពង្រីក ការធានារ៉ាប់រង​ផ្នែក​សង្គម និង​ការ បង្កើន​ភាពរឹងមាំ​ទប់​នឹង​វិបត្តិ​នានា ។ ការពង្រឹង​ស្ថាប័ន​គឺជា​សសរស្តម្ភ​ទី​៣ ដោយ​រួមទាំង​ការធ្វើឱ្យ​ប្រសើរ​នៃ គោលនយោបាយ​ពន្ធ ដើម្បី​ពង្រីក ធនធាន និង​ការលើកកម្ពស់​ប្រសិទ្ធភាព​កម្មវិធី​ចំណាយ​ប្រកបដោយ បរិ​យា​ប័ន្ន​។ ការគ្រប់គ្រង​បាន​កាន់តែ ល្អ​លើ​ជរាភាព​ឆាប់រហ័ស និង លើ​ការ រីកដុះដាល​របស់​ទីប្រជុំជន ព្រមទាំង ការពង្រីក​ភាព​ប្រកួតប្រជែង ក៏​នឹង ជួយ​ដល់​របៀបវារៈ​នេះដែរ​។

​លោក ស៊ុ​ឌៀ សេត​ទី ប្រធាន សេដ្ឋកិច្ចវិទូ​របស់​ធ​នាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និយាយថា “​គោលនយោបាយ​សម្រាប់ កំណើន​ប្រកប ដោយ​បរិ​យា​ប័ន្ន​អាច​ដើរតួ​ជា​កិច្ចសន្យា​សង្គម​ថ្មី មួយ​សម្រាប់ បណ្តា​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​នេះ​។ សមាសភាគ​របស់​វា​នឹង​លៃលក​ដោះស្រាយ​ភាព ចាំបាច់​របស់​វណ្ណៈ សេដ្ឋកិច្ច​នីមួយៗ ដោយ​រក្សាបាន​នូវ សារពើពន្ធ​មាន​ភាព​ទទួលខុសត្រូវ និង​បង្កើន​ចំណូល តាមរបៀប​មួយ​ដែល មាន​ប្រសិទ្ធ​ផល និង​សមធម៌​”​។

​របាយការណ៍​នេះ​រៀបចំ ប្រទេស​ជា​ប្រាំ​ក្រុម ហើយ​ផ្តល់​ជា​អនុសាសន៍​គោលនយោបាយ​ដែល​តម្រូវ ទៅតាម​ក្រុម​នៃ​ប្រទេស​នីមួយៗ​។ ប្រទេស​ម៉ាឡេស៊ី និង ប្រទេស​ថៃ ក្រុម ប្រទេស​មាន “​វិបុលភាព ឈានឡើង​” Progressive Prosperity ដែល​មកទល់ ពេលនេះ បាន​លុបបំបាត់​សឹងតែ​អស់ ទៅហើយ​នូវ​ភាពក្រីក្រ​តោកយ៉ាក ហើយ​ជំរុញ​វណ្ណៈ​កណ្តាល​ឱ្យ​រីកដុះដាល កាន់តែ​ធំ​អាចធ្វើ​អាទិភាព​បំពេញ បំណងប្រាថ្នា​កាន់តែ​ធំ​ឡើង​របស់​វណ្ណៈ កណ្តាល ហើយ​ស្របពេល​គ្នា​នោះ​ធ្វើការ​កៀរគរ និង​ប្រើប្រាស់ ធនធាន សម្រាប់​លៃលក​ដោះស្រាយ​ភាពមិន ស៊ីគ្នា​ដែល​នៅ​សេសសល់​។ ប្រទេស​ចិន និង​ប្រទេស វៀតណាម ក្រុម​ប្រទេស “​ចេញ​ផុតពី​ភាពក្រីក្រ​ឈានចូល វិបុលភាព​” Out-of-poverty-into-prosperity ដែល​ក្នុងនោះ​មួយ​ភាគ​ធំ​នៃ ប្រជាជន​របស់គេ​ជា​អ្នក​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន សន្តិសុខ ឬ​ជា​ជន​វណ្ណៈ កណ្តាល​គប្បី​លៃលក​ដោះស្រាយ​បំណង ប្រាថ្នា​កាន់តែ​ធំ​ឡើង​របស់​វណ្ណៈ​កណ្តាល របស់គេ និង​របស់​ក្រុម​ពលរដ្ឋ​ងាយ រងគ្រោះ ហើយ​ព្រម​ពេល​ជាមួយគ្នា​នោះ​ត្រៀមលក្ខណៈ​សម្រាប់ ស្ថានភាព ឆាប់​ចាស់ជរា​របស់​ពលរដ្ឋ​។

​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស ហ្វីលីពីន និង​ប្រទេស​កម្ពុជា ត្រូវបាន ចាត់ទុកថា​ជា​ក្រុម​ប្រទេស “​ចាក​ផុតពី ភាពក្រីក្រ​តោកយ៉ាក​” Out-of-extreme-poverty ដែលមាន​ភាពក្រីក្រ​តោកយ៉ាក ក្នុង​កម្រិត​ទាប ប៉ុន្តែ​ជន​វណ្ណៈ​កណ្តាល ក្នុង​ទំហំ​តូច​នៅឡើយ​។ ប្រទេស​ទាំង នេះ​អាចធ្វើ​អាទិភាព​បង្កើន​ចល័តភាព ផ្នែក​សេដ្ឋកិច្ច និង ការធ្វើ​សមា​ហរ​ណ​-​កម្ម កម្មវិធី​កិច្ច​គាំពារ​សង្គម​។ បណ្តា​ប្រទេស​ដែល​នៅ​មិនសូវ មានការ រីកចម្រើន ដូចជា​ប្រទេស​ឡាវ និង ប្រទេស​ប៉ា​ពូ នូ​ហ្គី​ណេ ដែល​ភាពក្រីក្រ​តោកយ៉ាក​ស្ថិតក្នុង កម្រិត​ខ្ពស់​នៅឡើយ អាច​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ ឱ្យបាន​កាន់តែ​រហ័ស​ជាង​បច្ចុប្បន្ននេះ ថែមទៀត តាមរយៈ​ការវិនិយោគ​ទៅ ក្នុងការ​អប់​រំជា​មូលដ្ឋាន និង ការលើកកម្ពស់​បរិ​យា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ ព្រម ទាំង​ការពង្រឹង​ជំនួយ និង​ភាព​ធន់​នឹង នៃ​សង្គម​ផងដែរ​។ បណ្តា​ប្រទេស​នៅតាម​កោះ​ប៉ាស៊ីហ្វិក​មាន លក្ខណៈ​ដោយ ឡែក ហើយ​ចាំបាច់​ត្រូវផ្តោត​គោលនយោបាយ​របស់​ពួកគេ​ទៅលើ​ការទាញយក​ចំណេញ ពី​ឱកាស​សេដ្ឋកិច្ច​ដែល​កំពុង តែមាន​ស្រាប់ ដូចជា​វិស័យ​ទេសចរណ៍ និង នេសាទ តាមរយៈ​ការ ប្រើ​អានុភាព ឱកាស​ការធ្វើ​ចំណាក ស្រុក​ពលកម្ម និង​ការវិនិយោគ​ទៅក្នុង ការកាត់បន្ថយ និង​ការទប់ស្កាត់ គ្រោះមហន្តរាយ​។

​តំបន់​អាស៊ី​បូ​ព៌ែ​ដល​កំពុង អភិវឌ្ឍន៍​បាន​នាំមុខគេ​ក្នុងការ​បង្ហាញ ឱ្យឃើញថា​តើ​កំណើន​ឆាប់រហ័ស​និង ដែលមាន​ការចែករំលែក​ទូលំទូលាយ អាច​លើក​ប្រជាជន​រាប់លាន​នាក់​ចេញ ផុតពី​ភាពក្រីក្រ​បាន​ដូ​ម្តេច​ខ្លះ​។ ជាមួយនឹង​គោលនយោបាយ​ទាំងនេះ បណ្តា​ប្រទេស​ក្នុង​តំបន់​អាច​តទល់​បាន​ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង បញ្ហា​ប្រឈម​នានា ដែល​ពេលនេះ ពួកគេ​ជួបប្រទះ និង​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន កំណើនសេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន ៕ ដោយ​: សុផល​