ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​១៩០​លាន​ដុល្លារ​ដល់​កម្ពុជា​

1369
ចែករម្លែក

ដោយៈ​ស៊ា ថាំង​/ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​ធនាគារអភិវឌ្ឍន៍អាស៊ី (​អេ​ឌី​ប៊ី​,ADB)​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​១៩០​លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោងការ​អភិវឌ្ឍ​ចំនួន​ពីរ​គឺ​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកបដោយ​ភាត​រៈ​បរិស្ថាន​និង​គម្រោង កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី ៣ ។​

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​១៩០​លាន​ដុល្លារ​ដល់​កម្ពុជា​(រូបថតក្រសួងសេដ្ឋកិច្ច)

​ ​កាលពី​ចុងសប្តាហ៍កន្លងទៅ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក​ហ៊ី​ដេ​អាគី អ៊ី​វ៉ា​សា​គី​( Hideaki Iwasaki) នាយក​ស្តីទី​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់​ស​រុ​ប​ចំនួន​១៩០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​២​។​
​ ​ប្រភព​ពត៌មាន​បានអោយដឹងថា​ចំពោះ​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកបដោយ​ភាត​រៈ​បរិស្ថាន​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​១៤១​លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដល់​ការបង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​តាម​ជនបទនិង​ជំរុញ​នូវ​ការប្រកួតប្រជែង​នៃ​ចង្វាក់​ផលិតកម្ម​កសិកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៤ -២០១៨, គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ស្តីពី​“​ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការនាំចេញ​អង្ករ​” និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​- ហ​កម្ម​កម្ពុជា ឆ្នាំ​២០១៥ – ២០២៥​។
​ ​ទី​ពីរ​គឺ​សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣​ដែល គ្រោង​ចំណា យ​ថវិកា​សរុប​ចំនួន​៦៦​លាន​ដុល្លារ សម្រាប់ធ្វើ​ការកែលម្អ​បន្ថែម​ផ្លូវ​ជនបទ​ដោយ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​បេតុង ដែលមាន​ចំនួន ២២ ខ្សែ និង​មាន​ប្រវែង​សរុប​ប្រមាណ ៣៥៩,៨០ គ​.​ម ស្ថិតក្នុង​ខេត្ត​គោលដៅ​ចំនួន​៥ រួមមាន​៖ ខេត្តកំពង់ចាម​,​ត្បូងឃ្មុំ​,​ព្រៃវែង​,​ស្វាយរៀង​និង​ខេត្តក្រចេះ​។ គម្រោង នេះ​ក៏​នឹង​ចូល រួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោ​បាយ​អភិវឌ្ឍន៍​ជនបទ រួមមាន​ការធានា​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនបទ​ឱ្យមាន​គម្លាត​ខិតជិត​ទីប្រជុំជន​នៅ​ឆ្នាំ​២០២៥​។

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​១៩០​លាន​ដុល្លារ​ដល់​កម្ពុជា​(រូបថតក្រសួងសេដ្ឋកិច្ច)

​ ​អគ្គបណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍ថា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​ខាងលើ បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាម​រយៈ​​​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ក៏បាន​ថ្លែង​អរគុណ​ចំពោះ​ក្រសួងបរិស្ថាន និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ចីរភាព (NCSD) ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​ទាន់ពេលវេលា​ក្នុង​សំណើសុំ​ហិរញ្ញប្បទាន សម្រាប់​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកបដោយ​ភា​តរៈ​បរិស្ថាន​។​

​ ​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​រំលឹក​ឡើងវិញ អំពី​កិច្ច​សហ ប្រតិបត្តិការ​អេ​ឌី​ប៊ី​ដែល​រហូត​មកទល់ពេលនេះ​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ​២,៩៥ ប៊ី​លាន​ដុល្លារ​អាមេរិក ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​ចំនួន​៥ ដែល​បាន​ចុះ​ហត្ថ​លេខ​ក្នុងថ្ងៃនេះ​។​ក្នុងនោះ ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២,៤៦ ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​/​គម្រោង​ចំនួន ១០១ និង​ហិរញ្ញប្ប​ទាន​​​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤៨៧ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​/​គម្រោង​ចំនួន ៥១​។ ទាំងនេះ បង្ហាញ​ពី​ការ ប្តេជ្ញា​បន្ត​ពង្រឹង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​របស់ អេ​ឌី​ប៊ី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕សរន

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​១៩០​លាន​ដុល្លារ​ដល់​កម្ពុជា​(រូបថតក្រសួងសេដ្ឋកិច្ច)

#