ធនាគារ​ពីរ​ប្រកាស​ផ្តល់​អត្រា​ការប្រាក់​ពិសេស​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​

290
ចែករម្លែក
  • 20
    Shares

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ក្នុងការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ធនាគារ​ចំនួន​ពីរ​ក្នុងស្រុក​បានប្រកាស​នឹង​ផ្តល់​អត្រា​ការប្រាក់​ពិសេស​ទាំង​ការដាក់​ប្រាក់​មាន​ពេល​កំណត់​និង​ឥណទាន​(​កម្ចី​)​។​ជាមួយ​លក្ខខណ្ឌ​ងាយស្រួល​និង​ឆាប់រហ័ស​ដែល​ពិសេស​ជាង​ក្រុមហ៊ុន​នានា​ដែល​មិនមែនជា​ក្រុមហ៊ុន​ចុះបញ្ជី​។​

​នៅក្នុង​ពិធី​ប្រកាសសេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​លោក​ហុង​សុ​ហួរ​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ធនាគារ​ចំនួន​ពីរ​ដែល​នឹង​ផ្តល់ជូន​ពិសេស​ដល់​ក្រុមហ៊ុន​ចុះបញ្ជីរ​គឺ​ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា​(BIDC)​។​ធនាគារ​កាណាឌីយ៉ា​ដែល​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​បន្ថែម​លើ​អត្ថប្រយោជន៍​ផ្នែក​ពន្ធ​ដែល​បានមកពី​រាជរដ្ឋាភិបាល​ក៏ដូចជា​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​បន្ទាប់ពី​ចូល​ផ្សារ​ហ៊ុន​។

​លោក​ឲ្យ​ដឹង​ទៀតថា​ធនាគារ​ទាំងពីរ​នេះ​នឹង​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ពិសេស​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ក្នុង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែលមាន​ដូចជា​ការអនុគ្រោះ​បំណុល​ពន្ធ​ការ​រ​កាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ​៥០​ភាគរយ​រយៈពេល​៣​ឆ្នាំ​។​ការទទួលបាន​ហិរញ្ញប្បទាន​រយៈពេល​វែង​ដែល​មិនមែនជា​បំណុល ការទទួលបាន​ការទទួល​ស្គាល់​កាន់តែ​ច្រើនឡើង​សមត្ថភាព​ប្រកួតប្រជែង​ល្អ​ជាង​មុន​។​ល​។
​ផ្សា​រមូល​ប​ត្រ​កម្ពុជា​និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​កំពុង​ខិតខំ​ជំរុញ​ការចុះបញ្ជី​ដោយមាន​ការរៀបចំ​ជា​កម្មវិធី​ផ្សេងៗ​ក៏ដូចជា​បាន​ខិតខំ​ស្វែងរក​អត្ថប្រយោជន៍​ផ្សេងៗ​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​។​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា មានប្រសាសន៍ថា តាមរយៈ​កម្មវិធី​នេះ បាន​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​អត្ថប្រយោជន៍​ច្រើន​លើស​លុបនៃ​ការគៀងគរ​មូលធន​។​

​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​ដោយ​មិន​ត្រឹមតែ​ទទួលបាន​នូវ​ដើមទុន​បន្ថែម​តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ឬ​មូល​ប​ត្រ​បំណុល​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជា​ច្រក​មួយ​ដែល​ជួយ​ដល់​ក្រុមហ៊ុន​ក្នុងការ​ទទួលបាន​នូវ​ដើមទុន​បន្ថែមទៀត​។​ដែលមាន​ចំណាយ​ទាប​ជាង​មុន​និង​លក្ខខណ្ឌ​ពិសេស​ជាង​មុន​ព្រោះថា​តាមរយៈ​ការចុះបញ្ជី​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​គឺ​បានបង្ហាញ​ពី​តម្លាភាព​និង​គុណ​វ​ឌ្ឍ​របស់​ក្រុមហ៊ុន​ដែល​បង្កើន​នូវ​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​និង​លើ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ឲ្យ​សាធារណជន​និង​វិនិយោគិន ឬ​អតិថិជន​សក្តានុពល​បាន​ស្គាល់​កាន់តែ​ទូលំទូលាយ​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​សិទ្ធិ​ចំនួន​០៥​ក្រុមហ៊ុន​ដែលមាន​មូលធន​ទីផ្សារ​ប្រមាណ​ជា​២,១៣​ទ្រី​លាន​រៀល​ស្មើនឹង​ប្រមាណ​៥៣៤,៣៤​លាន​ដុល្លារ ប្រៀបធៀប​នឹង​ចុងឆ្នាំ​២០១៨ មូលធន​ទីផ្សារ​មានការ​កើនឡើង​ប្រមាណ​២១​ភាគរយ ដែល​ធៀប​នឹង​ពេលវេលា​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ មូលធន​ទីផ្សារ​មាន​ប្រមាណ​១,២១​លាន​ទ្រី​លាន​រៀល ស្មើ​ប្រមាណ​៣០៤,៧៦​លាន​ដុល្លារ​៕S/

​ ​

#