ធនាគារ​សា​ខម​ប៊ែ​ង (​ខាម​បូ​ឌា​)​ប្រារព្ធ​ខួប​១០​ឆ្នាំ​

535
ចែករម្លែក

ដោយ​: ក្រុមហ៊ុន​
​ភ្នំពេញ​:
កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ ធនាគារ​សា​ខម​ប៊ែ​ង (​ខាម​បូ​ឌា​) បាន​ប្រារព្ធ​ខួប​១០​ឆ្នាំ នៃ​ការបង្កើត​ដំណើរការ​ធនាគារ​រប​ស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ជា​អធិបតី​មាន​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ នៃ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​មន្ត្រី ព្រមទាំង​បុ​គ្ក​លិ​ក និង​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

ធនាគារ​សា​ខម​ប៊ែ​ង (​ខាម​បូ​ឌា​)​ប្រារព្ធ​ខួប​១០​ឆ្នាំ​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ង្វៀង ញី​ថា​ញ់ បាន​មានប្រសាសន៍ថា ១០​ឆ្នាំ​កន្លងផុតទៅ ចាប់ពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៩ សា​ខម​ប៊ែ​ង​គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ របស់​វៀតណាម​ដំបូង​គេ ដែល​បាន​បង្កើត​សាខា​ធ្វើ​ប្រតិបត្តិការ​នៅ​ទីក្រុង​ភ្នំពេញ​នៅលើ​ទឹកដី​កម្ពុជា​ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទ​ដ៏​ស្រស់ស្អាត​។​រំលឹក​ឡើងវិញ​នូវ ឆ្នាំ​នៃ​ការធ្វើ​ប្រតិបត្តិការ​ដំបូង​ឡើយ​ជួបប្រទះ​នូវ​បញ្ហាលំបាក និង​បញ្ហា​ប្រឈម​ជាច្រើន សម្រាប់​សា​ខម​ប៊ែ​ង​នៅលើ​ទីផ្សារ​ថ្មី​នៅក្រៅ​ប្រទេស​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​និង​ការជួយ​គាំទ្រ​ជាច្រើន​ផ្នែក​ពី​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ​មេ​នៅ​ប្រទេស​វៀតណាម​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​និង​ដោយមាន​ការជឿជាក់ ស្មោះស្ម័គ្រ រួមសហការ​ពី​បណ្តា​អតិថិជន​ធនាគារ​សា​ខម​ប៊ែ​ង​សាខា​ភ្នំពេញ បាន​បោះជំហាន​ឆ្លងកាត់​បញ្ហា​ប្រឈម ដើម្បី​ចាប់យក​ឳ​កាស បន្ត​ការ​ជ្រៀត​ចូលក្នុង​ទីផ្សារ​ក្នុងស្រុក​។ ក្រោយ​រយៈពេល ២​ឆ្នាំ ៣​ខែ និង ៨​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១១ សា​ខម​ប៊ែ​ង​សាខា​ភ្នំពេញ​ទទួលបាន​ច្បាប់​អនុ​ញ្ញា​ឲ្យ កម្លា​យ​ខ្លួន​ពីសា​ខា​ភ្នំពេញ​ទៅជា​ធនាគារ សា​ខម​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី ជា​ធនាគារ​បុត្រ​សម្ព័ន្ធ ដើមទុន​វិនិយោគ ១០០​ភាគរយ ក្រៅប្រទេស​ស្ថិតនៅក្រោម​ធនាគារ​មេ សា​ខម​ប៊ែ​ង​វៀតណាម តំណាង​ដោយ​នីតិបុគ្គល ដែលមាន​គណនេយ្យភាព​ឯករាជ្យ ត្រូវបាន​បង្កើតឡើង​ក្រោមរូបភាព​តាម​បទ​ប​ញ្ញ​តិ​របស់​កម្ពុជា​។ ចាប់ពីពេលនោះ​មក​សាខ​ម​ប៊ែ​ង បាន​បោះជំហាន​ថ្មី​ខ្ពស់ជាង​មុន បង្ក​លក្ខ​ខ័​ណ្ឌ​ដើម្បី​ចូលរួមចំណែក​ជំរុញ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អប្រសើរ​រវាង សហគ្រាស ក្រុមហ៊ុន នៃ​ប្រទេស​ទាំងពីរ​គឺ កម្ពុជា​និង​វៀតណាម​តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​មាន​ភាព​ទំនើបកម្ម មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អតិថិជន​ដែលជា បណ្តា​ក្រុមហ៊ុន សហគ្រាស​និង​គ្រប់​អតិថិជន​វៀតណាម​ដែល​បោះទុន​វិនិយោគ​នៅ​កម្ពុជា​។​

​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ក៏បាន​កោត​ស​សើរ​ដល់​ធនាគារ​សា​ខម​ប៊ែ​ង ដែល​បានមក​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ និង​បាន​សហការ​ល្អជា​មួយ​ធនាគារ​ជ​តិក​ម្ពុ​ជា ប្រម​ទាំង​អនុវត្ត​តាមច្បាប់​ការងារ​របស់​កម្ពុជា​បានល្អ​។ លោក ក៏​សង្ឃឹមថា ធ​នាសា​ខម​ប៊ែ​ង ក៏​ដូច​ធនាគារ​ទាំងអស់​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា នឹង​នៅតែ​សហការ​ជាមួយ​ធនាគារជាតិ​កម្ពុជា​បានល្អ និង​ទទួលបាន​ជោគជ័យ​ជា​រៀងរហូត​។

​មកទល់នឹង​ពេលនេះ​ធនាគារ សា​ខម​ប៊ែ​ង​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី មាន​ស្នាក់ការ​កណ្តាល​ចំនួន ១​កន្លែង និង ៩​សាខា ខេត្ត​/​ក្រុង (៦​សាខា​នៅ​ក្រុងភ្នំពេញ ១​សាខា​ក្នុង​ខេត្តកំពង់ចាម ១​សាខា​ក្នុង​ខេត្តកណ្តាល និង​មួយ​សាខា​ទៀត​ក្នុង​ខេត្ត សៀមរាប​) ដែលមាន​បុគ្គលិក​ចំនួន ២៧៥​នាក់​វ័យក្មេង ស្វាហាប់ ចេះ​ឆ្នៃប្រឌិត មានការ​ប្តេជ្ញា​ខ្ពស់ ស្មោះស្ម័គ្រ ចេះ​យកចិត្តទុកដាក់​បម្រើ​អតិថិជន​ជាង ២០.០០០​នាក់ បាន​ចូលរួមចំណែក​ក្នុងការ​ជម្រុញ​ឲ្យ​អាជីវកម្ម​អភិវឌ្ឍ ឆាប់រហ័ស មាន​ស្ថេរភាព អាច​ជ្រៀតចូល​ឆាប់រហ័ស​ក្នុង​ទីផ្សារ​ក្នុងស្រុក បាន​ចូលរួម​អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​-​សង្គម នៅលើ​ទឹកដី​កម្ពុជា​។ ក្រោម​ការចង្អុល​ណែនាំ ការជួយ​គាំទ្រ​យ៉ាងខ្លាំង និង​ទាន់ពេលវេលា​របស់​ធនា​គារ​មេ​នៅ​ប្រទេស​វៀតណាម សា​ខម​ប៊ែ​ង (​ខេ​ម​បូ​ឌា​) បាន​យកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​ធនធានមនុស្ស បង្កើត​ប្រព័ន្ធ​គោលនយោបាយ​នានា បង្កើន​សមត្ថភាព​ការគ្រប់គ្រង​ស្វ័យ​កែប្រែ​អភិវឌ្ឍន៍​អាជីវកម្ម​ដើម្បី​បម្រើ​ជូន​ដល់​អតិថិជន​ឲ្យ​កាន់តែ​ល្អប្រសើរ ជាមួយនឹង​ទីផ្សារ​ដែលមាន​សក្តានុពល ពង្រីក​បណ្តាញ​ប្រតិបត្តិការ​សាខា​អោយ​កាន់តែ​ទូលំទូលាយ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេល​អនាគត​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​ធនាគារ​បានកំណត់​។​

​លោក​ង្វៀង ញី​ថា​ញ់​បាន​បន្តថា ឆ្លៀត​ក្នុង​ឳ​កាស​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំនេះ អនុញ្ញាត​ឲ្យ​ខ្ញុំ​ជំនួសមុខ​អោយ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ធនាគារ​សា​ខម​ប៊ែ​ង (​ខេ​ម​បូ​ឌា​)​ភីអិលស៊ី ទាំងអស់ សូម​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រៀវ​ជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​ច​ង្អុ​ល​បង្ហាញ និង​ការជួយ​គាំទ្រ​ពី​ភ្ញៀវកិត្តិយស​ទាំងអស់ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ធនាគារ អតិថិជន​ទាំងអស់ លោក លោកស្រី ជា​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដែល​បានរួម​ដំណើរ​ជាមួយ​ធនាគារ​យើងខ្ញុំ​អស់​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ ជាពិសេស​ការយកចិត្ត​ទុកដាក់ ការជួយ​គាំទ្រ​ជាច្រើន​និង​ទាន់ពេលវេលា​ពី​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ធនាគារ​សា​ខម​ប៊ែ​ង​យើងខ្ញុំ​មាន​ជំហរ​រឹងមាំ​ដូច​ថ្ងៃនេះ​។​

​ជា​ចុងបញ្ចប់ ខ្ញុំបាទ​សង្ឃឹមថានឹង​បន្ត​ទទួលបាន ការយកចិត្តទុកដាក់​ណែនាំ​ពី​សំណាក់ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ទាំងអស់​ក៏ដូចជា​ការបន្ត​ជួយ​គាំទ្រ​ដើម្បី​ភាព​រីកចម្រើន​រួមគ្នា​ពី​សំណាក់​អតិថិជន​ទាំងអស់ ដូចដែល​យើង​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​ជាមួយគ្នា អស់​រយៈពេល​១០​ឆ្នាំ កន្លងមកនេះ​។ សូម​ជូនពរ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ភ្ញៀវកិត្តិយស និង​អតិថិជន​ទាំងអស់ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ សូម​ឲ្យ​ជួបប្រទះ​នូវ​សេចក្តីសុខ​ចម្រើន​៕ ល​