ធនាគារ​ស៊ី​អាយ​អី​ម​ប៊ី​ផ្តល់ជូន​ឥណទាន​បុគ្គល​ជាមួយ​អត្រា​ការប្រាក់​ល្អ

316
ចែករម្លែក
  • 5
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ស៊ី​អាយ​អី​ម​ប៊ី (​ធនាគារ CIMB) បានដាក់​ជូន​អតិថិជន​របស់ខ្លួន ក៏ដូចជា​សាធារណជន នូវ​ផលិតផល​ថ្មី​មួយទៀត​គឺ «​ឥណទាន​បុគ្គល​» ដែល​ផ្តល់​ភាពងាយស្រួល និង​រហ័ស​ទាន់​ចិត្ត ដល់​អតិថិជន ដែលមាន​តម្រូវការ​សាច់ប្រាក់​មក​បង្វិល​ជា​ចាំបាច់ ក្នុងស្ថានភាព​បន្ទាន់​
​។​ដោយ​ពិនិត្យឃើញ​នូវ​តម្រូវការ​នៅលើ​ទីផ្សារ​និង​អាស្រ័យ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​មួយចំនួន​ដែលនាំឱ្យ​អតិថិជន​ពុំ​អាច​សម្រេចបាន​តាម​សំណូមពរ ជាបន្ទាន់​ក្នុង​ជីវភាព​របស់ខ្លួន​។​ការស្វែងរក​ទុន​បង្វិល​ភ្លាមៗ គឺជា​ការ​ប្រឈម​នឹង​ការប្រាក់​អាចមាន​អត្រា​ខ្ពស់​ ហើយ​ពេល​សង​ត្រឡប់​វិញ មុន​កាលកំណត់​អាច​នឹងត្រូវ​រង​ប្រាក់​ពិន័យ​។

​ឥឡូវនេះ​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​នេះ​លោកអ្នក​អាច​ស្នើសុំ​ប្រាក់​បង្វិល​រហ័ស​ងាយស្រួល​ពី​ឥណទាន​បុគ្គល​របស់​ធនាគារ​CIMB​ជាមួយនឹង​អត្ថប្រយោជន៍​ពិសេស​ជាងគេ​មួយចំនួន​។​មិន​ថា​លោកអ្នក​ត្រូវការ​សាច់ប្រាក់​បង្វិល​ប្រញាប់​សម្រាប់​ទិញ​គ្រឿង​សង្ហា​រិម​ក្នុង​គេហដ្ឋាន​បន្ថែម​គ្រឿង​សម្ភារអាជីវកម្ម​បង់ថ្លៃ​សាលា​ឲ្យ​បុត្រ​ធីតា​ រៀបចំ​មង្គលការ​ឬក៏​ដោះស្រាយ​សេចក្តីត្រូវការ​ផ្សេងទៀត​ក៏ដោយ​ ឥណទាន​បុគ្គល​របស់​ធនាគារ​CIMB​អាច​ផ្តល់នូវ​ដំណោះស្រាយ​សាច់ប្រាក់​ទាន់ពេលវេលា ជាមួយនឹង​លក្ខខណ្ឌ​ងាយស្រួល អត្រា​ការប្រាក់​ល្អ និង​ការអនុម័ត​ឥណទាន ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អតិថិជន​ប្រគល់​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។

ជាងនេះទៅទៀត រយៈពេល​ឥណទាន​គឺ​រហូតដល់​៥​ឆ្នាំ ​រីឯ​ទំហំ​ឥណទាន​គឺ​រហូតដល់​២៥០០០​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​កាន់តែ​ពិសេស​ជាងគេ​នោះ​គឺ​លោកអ្នក​អាច​សង​ផ្តាច់​ឥណទាន​វិញ​ក្នុង​រយៈ​ពេលណា​ក៏បាន​ដែរ​ដោយ​មិនមាន​ប្រាក់​ពិន័យ​។​

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖ «​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​នាំយក​ផលិតផល​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត ល់​អតិថិជន​របស់​យើង គឺ​ឥណទាន​បុគ្គល​។

ជាមួយនឹង​ការសិក្សា​យ៉ាង​ល្អិតល្អន់ ឥណទាន​បុគ្គល របស់​ធនាគារ CIMB ពិតជា​មាន​ភាព​ទាក់ទាញ និង​អត្ថប្រយោជន៍​ខ្ពស់ នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​មិន​ត្រឹមតែ​ផ្តល់ជូន​អតិថិជន នូវ​អត្រា​ការប្រាក់​ល្អ រយៈពេល​ឥណទាន​យូរ និង​ទំហំ​ឥណទាន​រហូតដល់ ២៥ ០០០​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​សង​ផ្តាច់​ឥណទាន​វិញ មុន​កាលកំណត់ ទាំង​មិនមាន​ការផាកពិន័យ​ផងដែរ​»​។​

តាមរយៈ​អត្ថប្រយោជន៍​ល្អប្រសើរ​ខាងលើនេះ​លោកស្រី​ធីតា បាន​អះអាងថា ឥណទាន​បុគ្គល របស់​ធនាគារ CIMB នឹង​ជួយ​សម្រួល​ដល់​តម្រូវកា​រ​ទុន​ជាបន្ទាន់ ក្នុង​រយៈពេល​ខ្លី​។ ជាមួយនឹង​អត្ថប្រយោជន៍​ដ៏​ល្អប្រសើរ​ធនាគារ​យើងខ្ញុំ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​អតិថិជន​ផងដែរ​៕S/Ha

​ចំណងជើង​រូបថត​៖​ធនាគារ​ស៊ី​អាយ​អី​ម​ប៊ី ផ្តល់ជូន​ឥណទាន​បុគ្គល ជាមួយ​អត្រា​ការប្រាក់​ល្អ ដោយ​មិនមាន​ទ្រព្យ​បញ្ចាំ​

#