ធនាគារ​អភិវឌ្ឍន៍ជនបទ ថា​មាន​ជនខិលខូច​កំពុង​កេងចំណេញ​ពី​គម្រោង​ផ្តល់​កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ ​

516

​(​ភ្នំពេញ​) ៖ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ទុន​រហូតដល់​៥០​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន និង​អ្នក​នាំចេញ​ក៏មាន​លេចលឺ​ព័ត៌មាន​ថា មាន​ជនខិលខូច​មួយចំនួន​តូច កំពុង​មានបំណង​កេងចំណេញ​ពី​គម្រោង​នេះ ដោយ​ទារក​ម្រៃ​ពី​បណ្តា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ជា​ថ្នូរ​នឹង​ការទទួលបាន​ឥណទាន​ក្រោម​គម្រោង​នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា នេះ​ជា​អំពើ​មិន​ស្របច្បាប់ ធ្វើឱ្យមាន​ការភាន់ច្រឡំ និង​ប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាពិសេសធនាគារ​អភិវឌ្ឍន៍ជនបទ​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ សូមបញ្ជាក់ថា ការទទួលបាន​ឥណទាន​មិន​យក​កម្រៃ​ណាមួយ​ក្រៅពី​កម្រៃ​ផ្លូវការ​ឡើយ ហើយ​ការស្នើសុំ​ឥណទាន អតិថិជន​គួរ​ទំនាក់ទំនង​ដោយផ្ទាល់​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយ​មិនចាំបាច់​ឆ្លងកាត់​អន្តរការី​ណាមួយ​ឡើយ​។​

​តាម​ការជូនដំណឹង​ប្រសិនបើ​មាន​ជនខិលខូច​ណាមួយ បានធ្វើការ​ទំនាក់ទំនង​ដូច​ករណីនេះ សូម​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ទាំងអស់ ធ្វើការ​កំណត់​អត្តសញ្ញាណ​ជន​នោះ​ឱ្យបាន​ច្បាស់លាស់ រួច​ជូនដំណឹង​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្ប​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ដោយ៖វិបុល/sn