ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​យូ​ញៀន​ផេ​ប្រកាស​ភាពជា​ដៃគូ​សហប្រតិបត្តិការ​អា​ជីវ​កម្ម​លើ​ការទូទាត់ បណ្ណ​ឥណ​ពន្ធ​

384
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​និង​UnionPay International(UnionPay)​ដែលជា​បណ្តាញ​ទូទាត់​សកល​ឈានមុខ​គេ​បានប្រកាស​ពី​ការ​ព្រីក​វិសាល ភាព​ក្នុង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​អា​ជីវ​កម្ម​នៃ​ស្ថាប័ន​ទាំងពីរ​។​ដើម្បី​ប្រើប្រាស់​នូវ​បណ្ណ​ឥណ​ពន្ធ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ជាង​មុន​ជាមួយ​កម្មវិធី​TravelMateAsia​ជូន​អតិថិជន​របស់ខ្លួន​ដែលជា​សេវា​អាទិភាព ងាយស្រួល​និង​កាន់តែ​ឆាប់រហ័ស​បន្ថែមទៀត​។

​តាមរយៈ​ការសហការ​ជាមួយ UnionPay នេះ អេស៊ីលីដា នឹង​ពង្រីក​ផលិតផល និង សេវាកម្ម​ទូទាត់​កាត ដែលមាន​ស្រាប់​របស់ខ្លួន​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​កាន់តែច្រើន​ថែមទៀត​សម្រាប់​វិធី​ទូទាត់​ងាយស្រួល​និង​សុវត្ថិភាព​និង​ផ្តល់ជូន​នូវ​សេវា​ទូទាត់​ដែលមាន​អត្ថប្រយោជន៍​កាន់តែច្រើន​និង​ការផ្តល់ជូន​ពិសេស សម្រាប់​ការទិញ​ទំនិញ​និង​ការធ្វើដំណើរ​អន្តរជាតិ​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​នា​រសៀល​ថ្ងៃទី​១៦ ខែកក្កដា​នៅ​ទីស្នាក់ការ​កណ្តាល​អេស៊ីលីដា​នេះ លោក បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​ថ្លែងថា​តម្រូវការ​នៃ​ការប្រើប្រាស់​តម្រូវការ​នៃ​ការទូទាត់​មាន​ទំហំ​កាន់តែ​ធំធេង​ឡើងជា​ពិសេស​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​អតិថិជន របស់​កម្ពុជា និង​ទាំង​អតិថិជន របស់ UnionPay ក៏មាន​តម្រូវការ​ច្រើន​ដូចគ្នា នៅក្នុង​ការទូទាត់ ជា​អន្តរជាតិ​។​

ដូច្នេះ ថ្ងៃនេះ ក្រុមការងារ​បច្ចេកទេស​នៃ​ស្ថាប័ន​ទាំងពីរ ទាំង​យូ​ញៀន​ផេ និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បាន​ពង្រីក​វិសាលភាព​លើសពី​ការទូទាត់​ដែល​យើង​មាន​នាពេល​កន្លងមក​ទៅ​ការបោះពុម្ព​ប័ណ្ណ ។​ការបោះពុម្ព​បណ្ណ​នេះ គឺ​កាន់តែ​ពិសេស​ទៅទៀត ដោយ​យើង​ដាក់​នៅលើ​ម៉ាស៊ីន​ឆូត​កាត​តែម្តង មិនចាំបាច់​ស៊ក​ក្នុង​ម៉ាស៊ីន​ដូច​មុន​ទៀត​ទេ ព្រោះ​កាលណា​ស៊ក​ចូល​ជា​ម៉ាស៊ីន​ត្រូវ​ពេល​យូរ ប៉ុន្តែ​បើ​យើង ត្រូវ​កាត​ឥណ​ពន្ធ​ថ្មី​នេះ មាន​ភាពងាយស្រួល​រហ័ស​ជាង​។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​លើកឡើងថា​៖​អ្វីដែល​យើង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​មកនេះ​ដោយសារតែ​យើង​ស្ដាប់​អតិថិជន​ទើប​យើង​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​យើង​តាមរយៈ​កិច្ចសហការ​ជា​បន្តបន្ទាប់​រវាង​ស្ថាប័ន​ទាំងពីរ ដើម្បី​ទូទាត់​ជាមួយគ្នា​ទៅវិញទៅមក​បាន​។​

បើតាម​ការបញ្ជា​ក់រប​ស់លោក បណ្ឌិត អ៊ិន ចាន់នី ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​UnionPay​នឹង​ជួយ​អតិថិជន​របស់ខ្លួន​ឱ្យទទួល​បានការ​ទូទាត់​ងាយស្រួល និង​មាន​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​ពិភពលោក​។​ស្ថាប័ន​ល្អ​ពីរ​នឹងមាន​ឱកាស​ច្រើន ដើម្បី​ផ្តល់ជូន​នូវ​ប័ណ្ណឥណទាន គ្មាន​ដែន​កំណត់ ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។​

​លោក Yang Wennhui នាយក​គ្រប់គ្រង នៃ​យូ​ញៀន​ផេ ប្រចាំ​តំបន់ អាស៊ី អាគ្នេយ៍ បាន​លើកឡើងថា នៅក្នុង​ប្រទេស​កម្ពុជា​កា​ត​យូ​ញៀន​ផេ​ត្រូវបាន​គេ​ប្រើប្រាស់​ជាង​៨០​ភាគរយ​នៃ​ម៉ាស៊ីន​អេ​ធី​អឹម​និង​៩០​ភាគរយ​នៃ​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំងប្រទេស ហើយ​ថា​ការចូល​ទីផ្សារ​បាន​បន្ត​ពង្រីក ហើយ​អតិថិជន កាន់តែច្រើន​កំពុង​ប្រើប្រាស់​ដែលជា​កាត​ជម្រើស​ដែល​បង្ហាញថា​យូ​ញៀន​ផេ​គឺជា​វិធី​ទូទាត់​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​បញ្ជាក់ទៀតថា ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជាង​២,០០០​នៅ​ទូទាំង​ពិភពលោក យូ​ញៀន​ផេ បាន​អនុញ្ញាតិ​ឲ្យ​មានការ​ទទួលយក​បណ្ណ​ឥណ​ពន្ធ​នៅក្នុង​១៧៤​ប្រទេស​និង​តំបន់​ដោយ​ប័ណ្ណ​កាត​សកល មាន​ចំនួន​៧,៥​ពាន់​លាន​ប័ណ្ណ​។​

សូម​ជំរាប​ថា កិច្ចសហការ​ប្រតិបត្តិ​ការ រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​យូ​ញៀន​ផេ​បាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​ក្នុង​ការផ្តល់​សេវាកម្ម​ទូទាត់​លំដាប់​ពិភពលោក​សម្រាប់​អតិថិជន​ទាំងពីរ​នៃ​ធនាគារ​។

បច្ចុប្បន្ន​ស្ថាប័ន​ទាំងពី​ពង្រីក​ភាពជា​ដៃគូ​យូរអង្វែង​និង​បង្កើត​កាត​ឥណ​ពន្ធ​គ្មាន​ដែន​កំណត់​ដើម្បី​ពង្រីក​ផលិតផល​ទូលំទូលាយ​ដើម្បី​ផ្តល់ជូន​នូវ​ជម្រើស​កាន់តែច្រើន​ទៀត​ជូន​ដល់​អតិថិជន​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​អាច​ប្រើ​ទាំង​កម្រិត​ជាតិ និង​សាកល​បាន​៕S/

​ចំណងជើង​រូបថត​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​យូ​ញៀន​ផេ​ប្រកាស​ភាពជា​ដៃគូ​សហប្រតិបត្តិការ​អា​ជីវ​កម្ម លើ​ការទូទាត់ បណ្ណ​ឥណ​ពន្ធ​(​រូបៈ សុផល​)