ធនាគារ​អ​អេ​ច​ប៊ី ចាប់​រង្វាន់​មាន​ទាំង​រថយន្ត​ម៉ូតូ​និង​សម្ភារៈ​ជាច្រើន​ដល់​អតិថិជន

314
ចែករម្លែក
  • 8
    Shares

ដោយ:ដេប៉ូ​/ភ្នំពេញ ​៖ ​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា​លី​មី​ធី​ត​ដែលជា​សមាជិក​នៃ​សម្ព័ន្ធ​ធនាគារ អ អេ​ច ប៊ី (R H B) ​ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​បានរៀបចំ​ពិធី​ចាប់​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​កម្ចី គេហដ្ឋាន​មនោ​រម្យ ជីវិត​រីករាយ​និង​កម្មវិធី អ​អេ​ច​ប៊ី មហា​សំណាង​រួចមក​។​

ក្នុង​ព្រឹត្តិការណ៍​ចាប់​រង្វាន់​ដ៏​ធំ​នេះ​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​១​ ខែមីនា ​ឆ្នាំ​២០១៩​ នៅ​សាខា​កណ្តាល​របស់​ធនាគា​រ អ អេ​ច ប៊ី ដែលមាន​ការចូលរួម​ពី​សំណាក់​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​ព្រមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប​។​

ថ្លែង​ក្នុង​ពិធី​នេះ​លោក ធូ​គីម​សេង អគ្គនាយក​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា លី​មី​ធី​ត​បានឱ្យដឹងថា កម្មវិធី​កម្ចី​គេហដ្ឋាន​មនោ​រម្យ ជីវិត​រីករាយ​បានចាប់ផ្តើម​តាំងតែ​ពីថ្ងៃ​ទី​១២​ខែមីនា​ឆ្នាំ​២០១៨ ហើយ​បានបញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​ក្នុង​គោលបំណង​លើក​ទឺ​ក​ចិត្ត​ដល់​អតិថិជន ​ឲ្យប្រើ​ប្រាស់​កម្ចី​ទិញ​គេហដ្ឋាន​ជា​ប្រាក់រៀល ដោយ​ពួកគាត់​នឹង​ទទួលបាន​មកវិញ​នូវ​ឱកាស​ក្នុងការ​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ​ក្នុង​កម្មវិធី​។​

​ទ​ន្ទឹម​ជាមួយគ្នានេះ​ធនាគារ​ ក៏បានផ្តល់​សំណាង​ដល់​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​សន្សំ និង​ប្រាក់​បញ្ញើ​ចរន្ត​ជា​ប្រាក់រៀល ជាមួយ​កម្មវិធី អ​អេ​ច​ប៊ី មហា​សំណាង​ដែល​ទើបបាន​បញ្ចប់​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨​ផងដែរ​។ ​ព្រម​ជាមួយគ្នានេះ​ធនាគារ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​លើ​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ​ដែល​នេះ​ស្របតាម​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក​បាន​បន្ត​ឲ្យដឹងថា “​កម្មវិធី​ចាប់​រង្វាន់​និង​ប្រគល់​រង្វាន់​នា​ថ្ងៃនេះ គឺជា​ការបង្ហាញ​ពី​ការដឹងគុណ​ និង​ការថ្លែងអំណរគុណ​ដល់​ការគាំទ្រ​និង​ភាពស្មោះត្រង់ ​របស់​អតិថិជន​ធនាគារ អ​អេ​ច​ប៊ី​”​។​

លោក​អគ្គនាយក​ធនាគា​រ អ អេ​ច ប៊ី​បាន​ថ្លែង​ដែរ​ថា ក្នុង​ព្រឹត្តិការ​ដ៏​សំខាន់​នៃ​កម្មវិធី​ចាប់​និង​ប្រគល់​រង្វាន់​នេះ​ គឺ​ការចាប់​រង្វាន់​ផ្ទាល់​សម្រាប់​រង្វាន​ធំៗ​អ្នកឈ្នះ​រង្វាន់​ធំ និង​បាន​យក​​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​ពួកគេ​វិញ​នូវ​រថយន្ត FORD អេកូ Sport SUV ប្រភេទ SUV​ដែលមាន​តម្លៃ​ជាង​៣៦.០០០​ដុល្លារ​អាមេរិក​។​

លោក​បាន​បញ្ចាក់​បន្ថែម​ថា “​ធនាគារ អ អេ​ច ប៊ី ការបំពេញ​តម្រូវការ​របស់​អតិថិជន គឺជា​អាទិភាព​របស់​ពួកយើង ហើយ​ពួកយើង​កំពុង​ស្វែងរក​វិធី​ក្នុងការ​ជម្រុញ​និង​អភិវឌ្ឍន៍​សេវាកម្ម​ និង​ផលិតផល​របស់​យើង​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង ដើម្បី​សម្រួល​ដល់​អតិ​ថ​ជនឲ្យសម្រេចបាន​នូវ​គោលដៅ​ផ្ទាល់ខ្លួន​ និង​អាជីវកម្ម​របស់​ពួកគាត់​”​។​

គួរ​បញ្ជាក់ថា​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ មាន​អ្នកឈ្នះ​រង្វាន់​សរុប​ចំនួន​៥៤​នាក់​បានមក​ទទួលរ​ង្វាន់​របស់​ពួកគាត់​ដែល​រួមមាន រថយន្ត​មួយគ្រឿង ប្រព័ន្ធHome theater ទូរទស្សន៍​LED ទូរស័ព្ទiphon ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ និង​កង់​Cannondale៕B/

ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា លី​មី​ធី​ត​ រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ដល់​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​សន្សំ និង​ប្រាក់​បញ្ញើ​ចរន្ត​ជា​ប្រាក់រៀល ជាមួយ​កម្មវិធីអ​អេ​ច​ប៊ី មហា​សំណាង កាលពី​ថ្ងៃទី​១ ​ខែមីនា ​ឆ្នាំ​២០១៩
(​រូប​:​ដេប៉ូ​)