ធនាគារ​ឯកទេស​វី​ង និង ក្រុមហ៊ុន Cambrew សហការ​លើ​សេវាកម្ម​ទូទាត់​រង្វាន់​ជា​សាច់ប្រាក់ សម្រាប់​អ្នកឈ្នះ​ពី​កម្មវិធី Pepsi Reward App

150
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ធនាគារ​ឯកទេស​វី​ង និង ក្រុមហ៊ុន Cambrew បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​សេវាកម្ម​ទូទាត់​រង្វាន់​ជា​សាច់ប្រាក់ សម្រាប់​អ្នកឈ្នះ​ពី​កម្មវិធី Pepsi Rewards App​។​

ធនាគារ​ឯកទេស​វី​ង និង ក្រុមហ៊ុន Cambrew សហការ​លើ​សេវាកម្ម​ទូទាត់​រង្វាន់​ជា​សាច់ប្រាក់ សម្រាប់​អ្នកឈ្នះ​ពី​កម្មវិធី Pepsi Reward App(​រូប​៖​សុផល​)

ការប្រកាស​ពី​កិច្ចសហការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ នៃ​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ Pepsi Rewards App នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ នា​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ ។​

​តាម​កិច្ច​កិច្ចព្រមព្រៀង​នេះ​នេះ អតិថិជន​របស់ Pepsi នៅ​កម្ពុជា នឹង​អាច​ទូទាត់​រង្វាន់​ជា​សាច់ប្រាក់​ពី Pepsi App ដោយ​ភ្ជាប់​ទៅកាន់​គណនី​វី​ង​របស់​ពួកគេ ឬ​អាច​ទៅ​ទូទាត់​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង ៧០០០​កន្លែង​ទូទាំងប្រទេស​ដែលមាន​ភាព​រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង បាន​មាន​ប្រសា​ស​ន៏​ថា​៖ ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ នៃ​ការដាក់​ឲ្យ​ដំណើរការ Pepsi Rewards App នាឱកាស​នេះ​។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ Pepsi វី​ង​ធានា​ជូន​នូវ​ភាព​កាន់តែ​ងាយស្រួល​ក្នុងការ​ចូលរួម​កម្មវិធី​ប្តូរ​យក​រង្វាន់​នេះ​។ ជាមួយ​វី​ង អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ងាយស្រួល​នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ ឬ​ជាមួយ​ភ្នាកងារ​វី​ង​ទាំងអស់​។

​លោក Michael Jensen នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambrew មានប្រសាសន៍ថា​៖ យើង​ពិត​ជាមាន​កិត្តិយស និង​សប្បាយរីករាយ​យ៉ាងខ្លាំង នាឱកាស​ការដាក់​សម្ពោធ​ឲ្យ​ដំណើរការ ជា​ផ្លូវការ​នូវ​កម្មវិធី Pepsi Rewards App នាពេលនេះ​។ App នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ជាការ​ឆ្លើយតប​ទៅ​ចំពោះ​អតិថិជន ដែល​តែងតែ​ផ្តល់​ការគាំទ្រ ចំពោះ​ភេសជ្ជៈ Pepsi ដោយ​ការផ្តល់ជូន​នូវ​ភាពសប្បាយ​រីករាយ​ដល់​អតិថិជន​របស់​យើង​តាមរយៈ​ការផ្តល់​ជា​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​យើងខ្ញុំ​សូម​គោរព​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​គណៈ​គ្រប់គ្រង បុគ្គលិក​ទាំងអស់​នៃ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ទាំងអស់ និង​ធនាគារ​ឯកទេស វី​ង ជា​ដៃគូ​សហការ​មិនអាច​ខ្វះ​បាន​សម្រាប់​កម្មវិធី​មួយ​នេះ​អាច​ដំណើរ​ទៅបាន​នា​ថ្ងៃនេះ​។ ភាពជឿជាក់ និង​ការផ្តល់ នូវ​កិច្ចសហប្រតិបត្តិការ របស់​អតិថិជន ជាមួយនឹង​ក្រុមហ៊ុន​ភេសជ្ជៈ​អង្គរ ដ៏​យូរអង្វែង​មួយ​នេះ​បានធ្វើឱ្យ​យើង​ទទួលបាន នូវ​ភាពជោគជ័យ​កាន់ តែ​ត្រចះត្រចង់​ជាង​មុន​។ យើងខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​គាំទ្រ​ទាំង និង​ការគាំទ្រ ដ៏​ល្អប្រសើរ​នាពេលនេះ​។​

​ដើម្បី​ចូលរួម​កម្មវិធី​នេះ​បាន អតិថិជន​ទាំងអស់​គ្រាន់តែ​ទាយ​យក Pepsi Rewards App ពី Google Play ឬ App Store ក្នុង​ទូរស័ព្ទដៃ និង​បំពេញ​តាម​លក្ខខណ្ឌ​ណែនាំ​ទូទៅ​ជាការ​ស្រេច​។ សូម​ស្វែងរក​លេខ​កូដ​១០​ខ្ទង់ នៅ​ខាងក្រោម​ក្រវិល​កំប៉ុងរ​បស់​ក្រុមហ៊ុន​ភេសជ្ជៈ អង្គរ រួមមាន​៖ Pepsi, Pepsi Twist,Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP រួច​វាយ​បញ្ចូល​លេខ​កូដ​ទៅក្នុង​Pepsi Rewards App ដើម្បី​ទទួលបាន​ពិន្ទុ​និង​ប្តូរ​យក​រង្វាន់​ច្រើនសន្ធឹក​សន្ធាប់​។ អ្នកឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ ក្រុមហ៊ុន​នឹងធ្វើ​ការផ្ញើ​ពិន្ទុ​ពី​គណនី Pepsi Rewards App ទៅកាន់​គណនី វី​ង របស់​អ្នកឈ្នះ ដើម្បី​ប្តូរ​យក​រង្វាន់​សាច់ប្រាក់​៕ ល​

#