ធនាគារ​”​ស៊ី​អាយ​អឹម​ប៊ី​”​ទទួលបាន​កំណើន​លើ​ទ្រព្យសកម្ម​ឥណទាន​ប្រាក់​បញ្ញើ​និង​ប្រាក់ចំណេញ​

827
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ ចាប់តាំងពី​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​មក ធនាគារ​ស៊ី​អាយ​អឹម​ប៊ី (CIMB) បាន​រក្សា​នូវ​កំណើន​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​ល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​នេះ ធនាគារ CIMB មាន​កំណើន​លើ​ទ្រព្យសកម្ម​ជា​មធ្យម ២៨​ភាគរយ​ក្នុង​មួយឆ្នាំ កំណើន​ឥណទាន​ជា​មធ្យម ៣២% ក្នុង​មួយឆ្នាំ កំណើន​ប្រាក់​បញ្ញើ​ជា​មធ្យម ២៩​ភាគរយ​ក្នុង​មួយឆ្នាំ និង​កំណើន​ប្រាក់ចំណេញ​ជា​មធ្យម ៧៤​ភាគរយ​ក្នុង​មួយឆ្នាំ​។​
​ ​
​លោក​ប៊ុន​យីន​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​CIMB​បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ​ក្នុងឱកាស​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz កាលពីពេល​ថ្មីៗ​នេះ​។​
​លោក​បាន​ប្រធាន​នាយក​ប្រតិបត្តិ បាន​មានប្រសាសន៍​បន្តថា​៖​តាមរយៈ​លទ្ធផល​ទាំងអស់នេះ បាន​បង្ហាញថា ធនាគារ CIMB មាន​កំណើន​គួរ​ជាទី​មោទនៈ ប្រកបដោយ​ស្ថិរភាព និង​សុភ​វិនិច្ឆ័យ​។ ស្ថិរភាព ព្រោះ​ការកើនឡើង​មាន​ភាពនឹងនរ​ជា​លំដាប់ ហើយ​សុភ​វិនិច្ឆ័យ ព្រោះ​ការរីកចម្រើន​របស់​ធ​នាគារ គឺ​ផ្អែកលើ​ជំហាន​ខ្លួនឯង ដោយ​ពុំបាន​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​។​
​ ​
​លោក​ប៊ុន យីន បាន​អះអាងថា សមិទ្ធិផល​របស់​ធនា​គារ CIMB គឺ​កើតចេញពី​ការគាំទ្រ​របស់​អតិថិជន ដែល​មិនអាច​ប្រកែក​បាន​។​ដូច្នេះហើយ​ធនាគារ​CIMB​នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់​កែលំអ​ជានិច្ច​នូវ​គុណភាព​សេវាកម្ម​បម្រើ​អតិថិជន និង​នាំយក​ផលិតផល​ធនាគារ ឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ នេះ​គឺជា​កត្តា​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​ទទួល​នូវ​ភាព​គាំទ្រ​កាន់តែខ្លាំង​ក្លា​ពី​អតិថិជន​កំពុងមាន​អ​ត្តិ​ភាពជា​មួយ​យើង នឹង​ញុំ​ា​ង​អោយ​មូលដ្ឋាន​អតិថិជន​ធនាគារ​យើង​កាន់​តែមាន​ភាពទូលំទូលាយ​។​
​ ​
​សម្រាប់​ថ្ងៃ​អនាគត ធនាគារ CIMB នឹង​ផ្តោត​សំខាន់​លើ​ការកែលម្អ​នូវ​បច្ចេកវិទ្យា លើ​រចនាសម្ព័ន្ធ​ដូចដែល​យើង​តែងតែ​ឮ​គេ​តែង​រំលឹក​អំពី​បដិវត្ត​ន៏​បច្ចេកវិទ្យា​លើក​ទី​៤​។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជា​នឹង​ផ្លាស់ប្តូរ​នូវ​អតិថិជន​របស់​យើង អំពី​របៀប​ផ្តល់​សេវាកម្ម និង​ផលិតផល​ថ្មី​របស់​ធនាគារ ជូន​ដល់​អតិថិជន​។ ដូច្នេះ​ធនាគារ​នឹង​ខិតខំ​ប្រែក្លាយ​ខ្លួនឯង ទៅតាម​បច្ចេកវិទ្យា​ថ្មី លើ​សាខា​ទាំង​១៣​របស់​ធនាគារ​។​

​គួរ​ជម្រាប​ថា​៖​កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស រួមមាន​អតិថិជន​លំដាប់​ខ្ពស់​Preferred ប្រមាណ ១០០​នាក់ ក្រោម​អធិបតីភាព​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ​។ កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB និង​អតិថិជន ក្នុងការ​ពិភាក្សា ដោះដូរ​យោបល់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​ស៊ីជម្រៅ​របស់​ពួកគេ​ផ្ទាល់​តែម្តង​។

បន្ថែម​ពីនេះ​បាន​បង្ក​នូវ​ភាព​ស្និត​ស្នាល​រវាង​អតិថិជន និង​អតិថិជន​ក្នុងការ​ស្វែងរក​ឱកាស​ធុ​រះ​កិច្ច​នាពេល​អនាគត​។​កម្មវិធី​នេះ​គឺជា​ការអបអរសាទរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​យើងទាំងអស់គ្នា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ហើយ​វា​ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​មួ​យ​កម្រិត​ទៀត ព្រមទាំង​ការថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​ជឿជាក់ និង​បន្ត​គាំទ្រ ដល់​ធនាគារ CIMB នាពេល​កន្លងមក​៕S/