ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បើក​ដំណើរការ​សាខា​ទី​ពីរ ស្ថិត​លើ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​

362
ចែករម្លែក

ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: បន្ទាប់ពី​បានទទួល​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​សាខា​ថ្មី​របស់ខ្លួន​បន្ថែមទៀត​នាពេល​ឆាប់ៗ​ខាងមុខនេះ ស្របពេល​កម្ពុជា​មានកា​រវិ​វត្ត​ឥតឈប់ឈរ​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធនាគារ​។​

​ធនាគារ ជីបម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម​នេះ​នឹងមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៩៩ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ធនាគារ ជីបម៉ុង ខម​មើ​សល​ប៊ែ​ង សាខា​ព្រះ​នរោត្តម​នេះ នឹងមាន​ទីតាំង​ធំ​ទូលាយ ស្ថិតនៅ​ចំនុចកណ្តាល​នៃ​សង្កាត់​ពាណិជ្ជកម្ម​ដែល​អាច​បម្រើសេវា កម្ម​ជូន​អតិថិជន​ប្រកបដោយ​ភាពងាយស្រួល ឆាប់រហ័ស និង​ប្រកបដោយ​ផាសុកភាព​។​
​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បានជ្រើសរើស​យក​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​ជា​យុទ្ធសាស្ត្រ​គោល​ដំបូង​របស់ខ្លួន​បង្អស់​ក្នុងប្រទេស​កម្ពុជា និង ការ​បានផ្តល់​សេវា​ធានា​គារ​អេឡិចត្រូនិក​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​មាន​ភាពរលូន និង ងាយស្រួល​ដោយ មិនចាំបាច់​ប្រើប្រាស់​កាត កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់ និង​មាន​ភាពរលូន មាន​សុវត្ថិភាព​ជាងគេ​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​

​ការបោះ​ជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​ហិរញ្ញ​វត្ថ​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ក៏ដូចជា​ការពង្រីក​សាខា​របស់ខ្លួន​បាន​បង្ហាញថា ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​នឹង​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ក្នុងការ​គាំទ្រ ដល់​ការរីកលូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​នឹង​ចូលរួមចំណែក​ជួយ​ឲ្យ​កម្ពុជា​សម្រេច​គោលដៅ​ជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល ក្នុង​ឆ្នាំ​២០២៣​។​
​គួរ​បញ្ជាក់ថា​ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង គឺជា​ពាណិជ្ជកម្ម​ទី​១២ របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩៕ ល​