ធនាគារ អេស៊ីលីដា​សាខា​ថ្មី​សែន​សុខ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ បើក​ដំណើរ​ការទទួល​បម្រើសេវា​អតិថិជន

2089
ចែករម្លែក
  • 22
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​” នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ បានប្រកាស ចាប់ផ្តើម​ពិធី​ចម្រើន​មង្គល ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែន​សុខ (​ផ្សារ​អ៊ី​អន​២) ថ្មី ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សាខា​ថ្មី​នេះ​មាន​បំពាក់ នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ កាន់តែ​ទំនើប ងាយស្រួល ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ អេស៊ីលីដា ទោះជា​ក្នុង​ថ្ងៃ​ឈប់សម្រាក​។​

​ការិយាល័យ​សាខា​ថ្មី នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង ពោរពេញ​ទៅដោយ បទពិសោធន៍​ខ្ពស់ និង​ទេ​ព្យ​កោសល្យ ក្នុងការ​ប្រឹក្សា ជូន​អតិថិជន ក្នុង​ការធ្វើ​ប្រតិបត្តិការ បច្ចេកវិទ្យា FinTech និង​មានការ​ផ្តល់​ការគាំទ្រ ពី​ការិយាល័យ​ទំនាក់ទំនង អតិថិជន ក្នុង​ម៉ោង​ធ្វើការ​បូករួម ទាំង​ថ្ងៃ​ឈប់សម្រាក ។​

​សាខា​សែន​សុខ (​ផ្សារ​អ៊ី​អន​២) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើតឡើង ស្របតាម​យុទ្ធសាស្ត្រ រយៈពេល​វែង ដោយបាន​ពង្រីក បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លូន ទាន់សម័យ និង​ទូលំទូលាយ តាម​តម្រូវការ និង​កន្លែង​ជូន​សាធារណជន គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។​

​លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​សាខា​ថ្មី​នេះ មាន​ទំហំ​ធំ​ទូលាយ ដោយ​យើង​ធ្វើ​ការិយាល័យ​ថ្មី​នេះ មាន​បញ្ចូល សេវា​ទំនើប​បក​ម្ម ជា​ធនាគារ​លក្ខណៈ ឌីជីថល មាន​បំពាក់ ស្វាយ​ទំនើប​បក​កម្ម ឬ​បច្ចេកវិទ្យា​ទំនើប ដែល​អតិថិជន អាច​បម្រើសេវា​ខ្លួនឯង ២៤​ម៉ោង ។​

​លោកស្រី​ក៏បាន​ឲ្យ​ដឹង​បន្ថែមថា ជាមួយនឹង​ការបើក​ដំណើរការ​សាខា​ថ្មី​ដែលជា សា ខា ទី​២៦២ ទូទាំងប្រទេស​កម្ពុជា ធនាគារ អេស៊ីលីដា បាន​កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់ ប្រព័ន្ធ អេស៊ីលីដា​ទាន់​ចិត្ត នៅតាម​បណ្តា ហាង​លក់ទំនិញ ស្ទើ​ទាំងអស់ នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​២​នេះ ដោយ​ផ្តល់​ភាពងាយស្រួល ដល់​អតិថិជន របស់​ធនាគារ ក្នុងការ​ទូទាត់ ការទិញ ទំនិញ និង​សេវា​ផ្សេងៗ ព្រមជាមួយ អត្ថប្រយោជន៍​ជាច្រើន​ទៀត ដោយ​ពុំ​ចាំបាច់ មាន សាច់ ប្រាក់​ក្នុង​ដៃ ។​

​លោក ឈិន ចាន់ណា នាយក​សាខា ធនាគារ​អេស៊ីលីដា សែន​សុខ បាន​ឲ្យ​ដឹងថា សាខា​ថ្មី​នេះ នឹង​ក្លាយជា​សាខា​ពិសេស​ទី​២ បន្ទាប់ពី​សាខា​សុធារស់ ដោយ​យើង​បាន​ប្តេជ្ញាចិត្ត ខិតខំ​ជាពិសេស បម្រើសេវា​អតិថិជន និង​ការ​ជម្រុញ​ឲ្យ​អតិថិជន ឲ្យ​យល់ដឹង​កាន់តែច្រើន អំពី​សេវា​ឌីជីថល តាមរយៈ​ស្វាយ​សេវា​ដោយ​ខ្លួនឯង ។ សម្រាប់​បុគ្គលិក នៅទីនេះ​ទាំងអស់ បាន​ប្តេជ្ញា បម្រើសេវា​នៅទីនេះ ឲ្យ​សក្តិសម នឹង​ឈ្មោះ​សាខា​សែន​សុខ​តែម្តង ។​

​គួរ​បញ្ជាក់ថា អាគារ​ថ្មី​បាន​សាងសង់ឡើង តាម​ស្តង់ដារ ធនាគារ ដែល​បំពាក់ ដោយ ឧបករណ៍ ប្រព័ន្ធ​ឌីជីថល​ខ្ពស់ ដើម្បី​បម្រើសេវា​ហិរញ្ញវត្ថុ ជូន​អតិថិជន ប្រកបដោយ​ផា​សុភាព ក្នុង​ការធ្វើ​ស្វ័យ​ប្រតិបត្តិការ បាន​យ៉ាង​ងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់ បន្ថែម​លើ សេវា​ធនា គារ ទូទៅ ។ អគារ​ឌីជីថល​នេះ បើកទទួល​ស្វាគមន៍​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​៧​ថ្ងៃ​ក្នុង​១​សប្តាហ៍ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៧​យប់​៕ ល​