ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ស្តីពី​ការប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍​

1884
ចែករម្លែក
  • 1.9K
    Shares

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៨​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្តីពី​ការប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍​។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ស្តីពី​ការប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្ស​

​ការចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង​ដោយ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនា គារ អេស៊ីលីដា ភីអិលស៊ី និង លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC និង​មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀតផង​ដែរ​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសា សន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ដោយបាន​ចាប់ដៃ​គូ​សហ​ប្រតិ​ប​ត្ដិ​ការ ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ក្នុងការ​បម្រើសេវា​បើកប្រាក់​បៀវត្ស​ជូន​ដល់ក​ម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ តាមរយៈ​សេវា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ប្រាក់បៀវត្ស​របស់​កម្មក​រ​-​កម្មការិនី ដោយ​ប្រ​ព័​ន្ឋ​អេឡិចត្រូនិក និង​ផ្តល់​ភាពងាយស្រួល ឆាប់រហ័ស មាន​សុវត្ថិភាព​ខ្ពស់ ចៀសវាង​នូវ​ហានិភ័យ​ផ្សេងៗ និង​ចំណេញ​ពេលវេលា​ក្នុងការ​បើកប្រាក់​បៀវត្ស​ដល់​បងប្អូន​កម្មករ​-​កម្ម​ការ​នី​។

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​:​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​មធ្យោបាយ​បើកប្រាក់​បៀវត្ស​ងាយស្រួល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដល់ក​ម្មករ​-​កម្មការិនី នៃ​រោច​ក្រ​កាត់ដេរ​ដែលជា​សមាជិក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។ កម្មករ​-​កម្មការិនី អាច​បើកប្រាក់​បៀវត្ស​តាមរយៈ​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) អេ​ធី​អឹម (ATM) គ្រប់ពេលវេលា ២៤​ម៉ោង​ក្នុង​១​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​១ សប្តាហ៍ ឬ​បញ្ជរ​បេឡា​នៅតាម​កា​រិ​យា ល័យ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​ខេត្ត​-​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​មិន​គិតថ្លៃ​សេវា​។​

​ពិសេស​ជាងនេះទៅទៀត តាមរយៈ​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត កម្មករ​-​កម្មការិនី អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​សាច់ញាតិ​/​បងប្អូន​, បង់ថ្លៃ​ប្រើប្រាស់​ទឹក​-​ភ្លើង​, ទិញ​កាត​ទូរស័ព្ទ​, ពិនិត្យមើល​ទឹកប្រាក់​ក្នុង​គណនី និង​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត រួមទាំង​ការទូទាត់​ថ្លៃ​ទិញ​ទំនិញ និង​សេវាកម្ម នានា​តាមរយៈ​ឃ្យូ​អរ​កូដ ដែលមាន​នៅតាម​ទីតាំង​ដៃគូ​ទាន់​ចិត្ត របស់​ធនាគារ អេស៊ីលីដា ប្រមាណ​ជាង ១៦, ០០០ ដៃគូ នៅ​ទូទាំងប្រទេស ដោយ​មិន​គិតថ្លៃ​សេវា ។​

​លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួយ​ដល់ក​ម្មករ​-​ក​ម្មា​រិ​នី​យ៉ាងច្រើន ហើយ​ផ្ដល់នូវ​សុវត្ថិភាព​ខ្ពស់ និង​ឆាប់រហ័ស ជាក់ស្ដែង លោក​ក៏បាន​ប្រើប្រាស់​នូវ​សេវា​ធនាគារ​អេឡិចត្រូនិក​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ផងដែរ​។
​លោក​ប្រធាន​សមាគម បានបញ្ជាក់​ទៀតថា នៅពេលដែល កម្មករ​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូន​កម្មករ​-​កម្មការិនី​អាច​ចំណេញ​បាន​ច្រើន ដោយ​អាចធ្វើ​ការចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។

​លោក​ប្រធាន​សមាគម​ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិក GMAC ទាំងអស់​ឲ្យ​ប្រើប្រាស់​សេវាកម្ម របស់​ធនាគារ អេស៊ីលីដា​ភីអិលស៊ី ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​ទាំងនេះ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មាន​សមាជិក​ប្រមាណ​៥៦៦ រោង​ច្រក​កាត់ដេរ និង​មាន​កម្មករ​-​កម្មការិនី​ចំនួន ៦០៨.៤៧៩​នាក់​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា និង អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៦៩ ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៤៧​ពាន់​លាន​ដុល្លារ អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៧៩ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០១៨ នេះ​៕