ធម្មជាតិ​ចម្លែកៗ​! អស់ពី​អណ្ដើក​ចង្កេះអង្ក្រង ឥឡូវ​ក្បាល​ពីរ​វិញ​ម្ដង​

426
ចែករម្លែក

ក្រុម​មួយ​ដែលជា​អ្នកឃ្លាំមើល​អណ្ដើក និង​កន្ធាយ​សមុទ្រ​នៅ​កោះ ហ៊ីល​ថុ​ន ហែ​ត (Hilton Head Island) ស្ថិតក្នុង​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា ខាងត្បូង (South Carolina) សហរដ្ឋ អាម៉េរិក បាន​រាយការណ៍​ថា ខ្លួន​បាន​ប្រទះឃើញ​អណ្ដើក​ក្បាល​ពីរ​យ៉ាង​ចម្លែក កាលពីពេល​ថ្មីៗ​នេះ​។
​ ​
ពួកគេ​និយាយថា ខ្លួន​បាន​ប្រទះឃើញ​អណ្ដើក​នេះ​កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែសីហា ហើយក៏​ថត​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មុនពេល​លែង​វា​ចូលទៅ ក្នុង​សមុទ្រ​វិញ​។​
​ ​
ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន​ផង រូបភាព​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​គេ​កម្រ​ឃើញ​អណ្ដើក​ចម្លែក​បែបនេះ​។​

​លោកស្រី អ៊ែ​ម​បឺ ឃី​ន (Amber Kuehn) អ្នក​ជីវសាស្ត្រ​ជំនាញ​ខាង​សត្វ សមុទ្រ និយាយថា មូល​ហេតុដែល​អណ្ដើក​នេះ​មាន​ក្បាល​ពីរ​គឺ​បណ្ដាលមកពី​កត្តា​ហ្សែ​ន​៕ ប្រែ​សម្រួលៈ ខុម