ធម្មយាត្រាព្រះពុទ្ធសាសនា៥ប្រទេសបញ្ចប់ត្រឹមកម្ពុជានៅខេត្ត សៀមរាប

391
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ
ធម្មយាត្រាព្រះពុទ្ធសាសនាប្រាំប្រទេស ត្រូវបានបញ្ចប់ត្រឹម ប្រទេសកម្ពុជា ហើយ កាលពីព្រឹកថ្ងៃទី៣០ តុលា ២០១៩ ក្រោយពេលក្បួនដង្ហែរជាង១០ថ្ងៃដែល ចាប់ ផ្តើមពីប្រទេសថៃ ខេត្តឈៀងរ៉ៃ មកតាមប្រទេសឡាវ មីយ៉ានម៉ា វៀតណាម។ ពិធីដង្ហែរក្បួន ក៏មានរាប់បាត្រព្រះសង្ឃជាង៣០០អង្គខាងមុខព្រះរាជដំណាក់ ក្បែរទី សក្ការៈព្រះអង្គចេកព្រះអង្គចម។ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំង៥ប្រទេស ដែលចូលរួម ដង្ហែរក្នុងក្បួនសាសនាដ៏ធំនេះ ក៏ធ្វើពិធីជួបជុំធំមួយ នៅខាងមុខប្រាសាទអង្គរនា ព្រឹក ថ្ងៃទី៣១ តុលា មុននឹងបែកផ្លូវគ្នា ដើម្បីបិទកម្មវិធីដង្ហែរទាំងស្រុង។

លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ បានថ្លែងថា នៅឆ្នាំ២០១៩នេះ វិទ្យាស្ថានរបស់លោក និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេ មេគង្គ បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍មួយនេះជាលើកទី២ ដើម្បីផ្សព្វ ផ្សាយព្រះពុទ្ធសាសនា។ ក្បួនដង្ហែររត្រូវបានធ្វើឡើង ជាង ២ពាន់គីឡូម៉ែត្រដោយ ក្រៅ ពីផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងប្រទេសទាំង៥ ផងដែរ។ លោក ស៊ុផាឆៃ រីរៈភូជុង បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញបិទក្នុងពិធីព្យុះហយាត្រានោះ ខណៈដែលការស្វាគមន៍ពីពុទ្ធបរិស័ទកម្ពុជា ក៏មានចំនួនកុះករ ដែលមានន័យថា កម្ពុជា នៅតែប្រកាន់ភ្ជាប់នូវការធ្វើបុណ្យ ដាក់ បាត្រ យ៉ាងខ្ជាប់ខ្ជួន។

ក្បួនដង្ហែរសាសនាប្រចាំឆ្នាំដ៏ធំរបស់ប្រទេសទាំង៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការបិទបញ្ចប់នេះ ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិក នៅតាមប្រទេសនីមួយៗ។ ធម្មយាត្រានេះ ចាប់ចេញពីប្រទេសថៃកាលពីថ្ងៃទី១៤ តុលា ដោយឆ្លងកាត់ ប្រទេស ទាំង៥ជាបន្តបន្ទាប់ មុនបញ្ចប់នៅកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕