ធាក់​សិន​ហើយ គ្មាន​ដឹង​គ្រូ​មិន​គ្រូ​អី​ទេ​! នរណា​អោយ​ចាប់​ចាក់​ថ្នាំ​

939
ចែករម្លែក
  • 88
    Shares

វាជារឿងគួរអោយអស់សំណើចនៅពេលក្មេងស្រីម្នាក់ធាក់លោកគ្រូរបស់ខ្លួនចំពងទាំងគ្មានបំណង ខណៈនាងប្រឆាំងនឹងការចាប់ចាក់ថ្នាំវ៉ាក់សាំងផ្តាសាយ។

ក្មេងតូចនេះបានភ័យនៅពេលត្រូវបានគេប្រាប់ថាដល់វេននាងចូលចាក់វ៉ា់សាំង។នាងចាប់ផ្តើមស្រែកយំខណៈមិត្តរួមថ្នាក់ព័ទ្ធដេញចាប់នាង។

សូមបញ្ជាក់ថា ក្រោយការចេញចាប់អស់ប៉ុន្មាននាទី នៅទីបំផុតក្មេងស្រីនេះត្រូវចាប់បាននិងបានតដៃជាមួយលោកគ្រូ តែខណៈលោកគ្រូអង្គុយចុះនិងចំហជង្គង់ទាំងពីរ ក្មេងស្រីនេះបានធាក់ចំប្រឡោះកណ្តាលបណ្តាលអោយលោកគ្រូចុកនិងសើចធ្វើមាត់ស្ញេញទាំងមិនទំនង។

សារព័ត៌មានមិនបានបញ្ជាក់អំពីទីតាំងនិងពេលវេលានៃហេតុការណ៍នេះទេ តែវាទំនងជានៅអាស៊ីខាងត្បូង៕ដោយ៖វាសនា

ក្មេងស្រីធាក់គ្រូរបស់នាងចំពងជាហេតុននាំអោយលោកគ្រូចុកចំកោងខ្លួនខណៈនាងព្យាយាមគេចពីការចាក់វ៉ាក់សាំង