ធាតុ​ផ្សំ​បី​មុខ​ធ្វើ​ឲ្យ​ដំណាំ​ចេញ​ផ្កា​និង​ផ្លែ​បាន​ច្រើន​

1008

​ភ្នំពេញ​៖ អ្នក​ដាំ​ដំណាំ​យក​ផ្កា និង​ផ្លែ រួមទាំង​កសិករ​ធ្វើ​ដំណាំ​យក​ផ្កា​ផ្លែ​ផង តែងតែមាន បំណង​ចង់បាន​ផ្កា ផ្លែ​ច្រើន សម្រាប់​ប្រ​យោ​ជ​ន៏​ក្នុង​គ្រួសារ នឹង​ក៏​ជាការ​រកប្រាក់​ចំណូល​បាន​ច្រើន ដើម្បី​បង្កើន​ជីវភាព ។ តែ​ពេលនេះ ជាការ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​នេះ លោក អ៊ាង សុផល្លែត ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​ធាតុ​ផ្សំ​ចំនួន​បី​មុខ ដែល​នៅ​ជិត​បងប្អូន​ស្រាប់ ។​
​ ​
​គេហទំព័រ​កសិកម្មរ​ប​ស់លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹងថា ធាតុ​ផ្សំ​ចំនួន​បី​មុខ នឹង​ជួយ​ដល់​ការដាំ​ដំណាំ​ឲ្យ​បាន​ផល​ច្រើន ។ ក្នុងនេះ​មានដូចជា ទី​១-​ភេសជ្ជៈ​គោ​ជល់​១​កំប៉ុង ទី​២-​ទឹកខ្មេះ​និង​ទី​៣-​ប៊ីចេង ។
​ ​
​លោក ក៏បាន​ឲ្យ​ដឹង​ពី​វិធី​ធ្វើ​សារធាតុ​ផ្សំ​ទាំងបី​មុខ​នេះ​ផងដែរ ដើម្បី​បាន​ក្លាយជា​ល្បាយ ទឹក​ចាក់​ស្រោច​គល់​ដំណាំ ។​
​ ​
​លោក​បាន​ណែនាំ​ឲ្យ​យក​ភេសជ្ជៈ​គោ​ជល់​មួយ​កំប៉ុង​, ប៊ីចេង​មួយ​ស្លា​ព្រា​បាយ​, ទឹកខ្មេះ​បួន​ស្លាប ព្រា​បាយ​ដាក់​លាយ​ជាមួយ​ទឹក​ប្រមាណ​៣​លីត្រ​។ ​

​ត្រូវយក​ល្បាយ​សារធាតុ​ផ្សំ​ទាំងបី​មុខ​ខាងលើនេះ ចាក់​ស្រោច​នៅ​គល់​ដំណាំ​ផ្កា និង​
​ដំណាំ​ហូប​ផ្លែ ។ សារធាតុ​ផ្សំ​នេះ វា​បានជា​ជំនួយ​ជួយ​ឲ្យ​ដំណាំ​មាន​ផ្កា និង​ផ្លែ​បាន​ច្រើន​នៅ​
​ពេល​រដូវ​វា​ចាប់ផ្តើម​ផ្កា ។ វា​ជា​ជំនួយ​ដល់​ជីវជាតិ​ដី នឹង​ឲ្យ​ដើម​វា​មាន​សុខ​ភាពល្អ​ផងដែរ​។ ​

​ការ​ស្រោច​លើ​ផលដំណាំ​ត្រូវអនុវត្ត​ន៏​៣​ទៅ​៤​ថ្ងៃ​ម្តង​ក្នុងកំឡុងពេល​វា​ជិត​ចេញ​ផ្កា​រហូតដល់​កាន់​ផ្លែ ៕ ដោយ​: សម្បត្តិ​កញ្ញា​