ធាន វុទ្ធី ចេញមក​ជាថ្មី​តែងខ្លួន​ធ្វើ​ស្ដេច​តែម្តង​ ​

5643

(​ភ្នំពេញ​) ៖ បុរស​ម្នាក់ ដែល​ធ្លាប់​អះអាង​ខ្លួនឯង​ថា ជា​ព្រះ​សេ​អា​មេត្រី រហូត​ផ្ទុះ​ប្រ​ត្តិ​កម្ម​ពី​មហាជន​ជាមួយនិង​ទង្វើ​ពុំគប្បី​ឮ​ដែល​ព្រះ​​សង្ឃ​ពិតប្រាកដ បែរជា​ក្រាប​សំពះ​ថ្វាយបង្គំ លោក ធាន វុទ្ធី ដែល​គ្រាន់តែ​គ្រោង​សំពត់​ស ទៅវិញ​នោះ ត្រូវបាន​ក្រសួង​ធម្មការ ហៅ​ទៅ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ ខុសពី​ច្បាប់រដ្ឋធម្មនុញ្ញ តែ​មិន​រាងចាល ពេលនេះ​បានចេញ​មុខមក​ជាថ្មី​ម្តងនេះ​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​តែម្តង​។​
​ ​
​ក្រោយ​បាត់​មុខ​មួយ​រយៈកាល បន្ទាប់ពី​ត្រូវបានធ្វើ​កិច្ចសន្យា មិន​បន្តសកម្មភាព ដែល​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​ម្តង​រួចមក​ជាមួយ​ក្រសួង​ធម្មការ នាពេល​ថ្មីៗ​នេះ បុគ្គល ធាន វុទ្ធី ដែល​អះអាង​ខ្លួនឯង​ក្តែ​ងៗ ជា​ព្រះ​នោះបាន​ចេញមក​ជាថ្មី​ម្តងទៀត​ដោយ​លើក​នេះ​កាន់តែ ខ្លាំងក្លា​ជាង​មុន​ទៅទៀត គឺ​បាន​តាំងខ្លួន​ជា​ព្រះមហាក្សត្រ​តែម្តង​។ ពីមុនតាំងខ្លួនជាព្រះសេអាមេត្រី
​ ​

​រូបភាព​នៃ​ការ​តែងខ្លួន​ជា​ស្ដេច របស់​បុគ្គល​ធាន វុទ្ធី​នេះ​ត្រូវបាន​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ដកស្រង់​លិខិត​សរសេរ​ដោយ​ដៃ មានការ​ផ្តិតមេដៃ​ពីស​ម៉ី​ខ្លួន លោក ធាន វុទ្ធី ពី​ការទទួលស្គាល់​កំហុសរ​បស់​ខ្លួន តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក San Chey ដែល​ក្នុងនោះ​លោក បាន​លើកឡើងថា “​ស្មានតែ​គេ​ថតកុន ដល់​មើល​យូរៗ​ទៅតាម​ពិត បុរស សេ អារ ធាន វុទ្ធី សោះ ចេញ​វ៉ុល​ថ្មី​។ ឱ ខ្មែរ​អើយ ខ្មែរ កែ​កោស យ៉ាងណា​នៅតែ មិន​ឡើង​អីចឹង​!” ។​
​ ​
​ចំណែក ឧកញ៉ា ហ៊ុន ជា ជា ក្មួយប្រុស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ចំពោះ​ជន​ថ្លើមធំ​ដែល​ហ៊ាន​តាំងខ្លួន​​ជា​ព្រះមហាក្សត្រ ពង្វក់​គេឯង ឡើង​ផ្អើល​ពេញ​បណ្តាញ​សង្គម​Facebook ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទំលាប់​ប្រពៃណី​យ៍ ជាពិសេស​គឺ​ព្រះ​ចេស្តា អតីត​ព្រះវររាជបិតា ដែលជា​សម្តេច​តា នៃ​ប្រជានុរាស្ត្រ​ខ្មែរ គោរព​ស្រលាញ់​គ្រប់ៗ​គ្នា​។​
​ ​
​យោងតាម Account Facebook របស់​ឧកញ៉ា ហ៊ុន ជា បាន​សរសេរ​រៀបរាប់ថា “​អញ​គោរ​រព​ស្រលាញ់ និង​ដឹងគុណ​ចំពោះតែ​ព្រះ​​មហាក្សត្រ​តែប៉ុណ្ណោះ ហើយ​ចុះ​ហ្អែ​ង​មកពីណា ហ៊ាន​មក​តាំងខ្លួន​ឯង​ជា​ព្រះ​ចក្រ​វា​ឡ ហើយ​ហ៊ាន​យក​ព្រះ​ឆ័​យា​ល័ក្ខណ៍ អតីតព្រះមហាក្សត្រ មក​ដាក់​ក្រោម​ជើង របស់​ហ្អែ​ង​នោះ​! អញចង់​ជួប​ហ្អែ​ង ក្នុង​ផ្លូវ​បែបណា​ក៏បាន បើ​បាន​ជួប​ក្នុង​សំលៀកបំពាក់​ព្រះ​របស់​ហ្អែ​ង​កាន់តែ​ល្អ​”៕​ដោយ​៖​វិបុល​/sn