ធា​រី ហង់​រី ចង់បាន​ការងារ​នៅ​ក្លិប អា​ស្តុ​ន វីឡា​បន្ទាប់ពី​លោក ស្ទី​វ ប្រ៊ូ​ស ត្រូវ​បណ្តេញចេញ​

1108
ចែករម្លែក

​ធា​រី ហង់​រី (Thierry Henry) អន្ទះសា​ចង់បាន​ការងា​រ​នៅ​ក្លិប អា​ស្តុ​ន វីឡា (Aston Villa) ប៉ុន្តែ​ត្រូវ​រង់ចាំ​រយៈពេល​ពី​រស​ប្តា​ហ៍​មុននឹង​ទទួលបាន​តំណែង​នេះ​។​

​ក្លិប Aston Villa បាន​បណ្តេញ​លោក ស្ទី​វ ប្រ៊ូ​ស (Steve Bruce) ចេញ​កាលពី​ថ្ងៃ​ពុធ ចំពេល​កំហឹង​របស់​អ្នកគាំទ្រ​កើនឡើង បន្ទាប់ពី​ក្រុម Aston Villa ឈ្នះ​១​ប្រកួត​ក្នុងចំណោម ១០​ប្រកួត​។​
​ ​
​ម្ចាស់​ក្លិប Villa លោក ណា​សេ​ហ្វ សា​វី​រី​ស (Nassef Sawiris) និង​លោក វ៉េ​ស អេ​ឌិន (Wes Edens) នៅពេលនេះ​ចាត់តាំង​នាយក​ប្រតិបត្តិ​ថ្មី​លោក គ្រី​ស្ទៀ​ន ភើ​ស្លូ (Christian Purslow) ឲ្យ​ទទួលខុសត្រូវ មុនពេល​ជួប​ប្រកួត​ជាមួយ​ក្រុម Swansea នៅ​ថ្ងៃទី​២០​ខែតុលា​ជាការ ប្រកួត​ដំបូង បន្ទាប់ពី​ការ​សម្រាក​សម្រាប់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​។​
​ ​
​អតីត​វីរបុរស Arsenal ហង់​រី គឺជា​បេក្ខភាព​ដំបូង​នៅពេល​ក្លឹប Villa ផ្តល់​ការងារ​ដល់​គ្រូ បង្វឹក​ផ្សេង​កាលពី​ខែកក្កដា​ក្នុងពេលដែល ហង់​រី ចាក​ចេញពី​ការងារ​នៅ​ទូរទស្សន៍ Sky Sports ។​
​ ​
​តាម​ព័ត៌មាន​ថា ក្លិប Aston Villa កំពុង​ពិចារណា​ពី​លទ្ធភាព​នាំយក​អ្នកចាត់ការ​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ប៉ុន្តែ​ទំនាក់ទំនង​មិនល្អ​ជាមួយ​លោក ភើ​ស្លូ ដែល​លោក បេ​នី​តេស រិះគន់​បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប Liverpool អាចជា​ចំណុច​ជាប់គាំង​មួយ​។​
​ ​
​កន្លងមក​លោក សា​វី​រី​ស គាំទ្រ​ក្លឹប Arsenal និង​កោតសរសើរ ហង់​រី ជា​កីឡាករ​ដែល​រក គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លឹប​រហូតដល់​២២៨​គ្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ធា​រី ហង់​រី (Thierry Henry)
#