ធា នុ​រាជ បង្ហាញមុខ​លើស​ង្វៀន​បា​រលី​ប្លេ​ក​

140

​ភ្នំពេញ​: លើស​ង្វៀន​បារ​លី​ប្លេ​ក​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៣​សីហា អ្នក​ប្រដាល់​កម្ពុជា ធា នុ​រាជ ក្លិប​ពោធិ៍​ជ័យ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គេ​ន សាប់ (Ken Shap) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​ធា នុ​រាជ ដែលជា​អ្នក​ប្រដាល់​មួយរូប​មាន​ទេពកោសល្យ​ក្នុងការ​ប្រើ​ជើង ដើម្បី​ផ្ដួល​គូប្រកួត​។ គេ​អាច​ប្រើ​បាន​យ៉ាង​ល្អ នូវ​ស្នៀត​នាគ​វ័ធ​កន្ទុយ លោត​ទាត់​ផ្កាប់​ចាន​ជាដើម ជាមួយនេះ​ស្នៀត​ដៃ ជង្គង់ និង កែង​របស់គេ​ក៏​មិន​អន់​ដែរ​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩១​ដង ឈ្នះ ៦៥​ដង ចាញ់ ២១​ដង ស្មើ​ពិន្ទុ ៥​ដង​។ គេ​មាន​វ័យ​ចំណាស់​បន្តិច​មែន តែ​កម្លាំង​របស់គេ​អាច​វ៉ៃ​បាន ៥​ទឹក ដោយ​គ្មាន​បញ្ហា ទោះបី​គូប្រកួត​វាយ​សម្រុក​ខ្លាំង​ក៏​កម្លាំង​គេ​នៅ​រក្សា​ការប្រកួត​បាន ៥​ទឹក​ដែរ លើកលែងតែ​គេ​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​ប៉ុណ្ណោះ​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ គេ​ន សាប់ វិញ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង​។ គេ​មិនបាន​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ​ខ្លាំង ឬ ខ្សោយ​នោះទេ តែបើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា គេ​មិន​អន់​ទេ គេ​អាច​វ៉ៃ​បានល្អ​ជាមួយ​គូប្រកួតរ​បស់​គេ​។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​ឌុ​ម កែវ​ដា របស់​ក្លិប​ម្កុដ​រាជសីហ៍ ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៦​ដង ឈៃ​នះ​៦២​ដង ចាញ់​១២​ដង​ស្មើ​ពិន្ទុ ២​ដងនោះ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គៀវ កុង​វ៉ាន់ (Koev Kong Wan) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។ គៀវ កុង​វ៉ាន់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦០​ដង ចាញ់​១៥ ដង ស្មើ​ពិន្ទុ ១ ដង​។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ តែ​គេ​ពុំ​ធ្លាប់​ប្រកួត​ជាមួយ កែវ​ដា ឡើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្លង់​វ៉ៃ​ល្អ តែបើ​ប្រហែស​ក៏​អាចមាន​របួស​ដោយសារ​កែង កែវ​ដា ឬ ជង្គង់​របស់ កែវ​ដា​ដែរ​។ ជំនួប​គ្នា​លើកដំបូង​នេះ នរណា​ជា​អ្នកឈ្នះ​មិនទាន់​ដឹង​នោះទេ តែ​គេ​អាច​នឹង​ប្រកួត​គ្នា​បាន ៥​ទឹក​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គឿ​ម សុវណ្ណ​នឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ដោយ​ប្រកួត​យ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​